ផ្អាកសាងសង់មួយរយៈពេល ឥឡូវចាប់ផ្តើម សាងសង់សំណង់បន្ត រំលោភដីច្រាំងទន្លេ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ សូមស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ វគ្គ១
ផ្សាយចេញនៅថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំ២០២៦
រាជធានីភ្នំពេញ ៖ មានករណីបុកគ្រិស្ត សាងសង់សំណង់រឹង រំលោភបំពាន ដីចំណីច្រាំងទន្លេ ស្ថិតនៅ នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅពេលនេះចាប់ផ្តើមដំណើរ បន្តការសាងសង់ទៀតហើយ បន្តពីផ្អាកដំណើរការសាងសង់ក្នុងអំឡុងឆ្នាំ២០២៤ ។
អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍បឋមជូន ដល់លោក ម៉ូវ ម៉ានិត អភិបាលនៃ គណៈអភិបាលខណ្ឌច្បារអំពៅ លោកអភិបាលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន យើងថា ម្ចាស់ទីតាំងខាងលើ បានសាងសង់ តាមប្លង់ម្ចាស់កម្មសិទ្ធិ នៃអចលនទ្រព្យ ត្រឹមត្រូវ តែអ្វីដែលជាមន្ទឹលរបស់អង្គភាពសារព័ត៌មានយើងនោះគឺ នៅឆ្នាំ២០២៤ ទីតាំងខាងលើ ត្រូវបានផ្អាកសាងសង់ម្តងរួចមកហើយ។
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមាន សមត្ថកិច្ច មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញា ធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេមាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
យោងប្រភពនិងឯកសារច្បាស់ការមួយបញ្ជាក់យ៉ាងច្បាស់ សាលាកបត្រប្លង់ក្បាលដី របស់ការិយាល័យ រៀបចំដែនដី នគរូបនីយកម្ម និងសំណង់និងភូមិបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០២៤ ដែលមានហត្ថលេខានិងត្រា លោកប្រធាន ស្តីទី ឈឹម ចំរើន និងយោងលើឯកសារ ផ្លូវការ របស់រដ្ឋបាលខណ្ឌច្បារអំពៅ ចុះថ្ងៃទី២២ខែកុម្ភះ ឆ្នាំ២០២៤ ដែលមានហត្ថលេខានិងត្រារបស់ ចេង មុនីរ៉ា បានធ្វើរបាយការណ៍បញ្ជាក់ របាយការណ៍ ស្តីពីករណីសាងសង់របង និងការចាក់ដី ស្ថិតនៅក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
យោង៖ កំណត់ហេតុចុះពិនិត្យថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៤របស់ក្រុមការងាររដ្ឋបាលខណ្ឌច្បារអំពៅ -លិខិតលេខ ០២៨៥ របក.ចអព ចុះថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២៤ របស់ការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌច្បារអំពៅ ។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពីសំណាក់ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសុរិយោដីរាជធានីភ្នំពេញ បាននោះទេដោយមិនមានលេខទូរស័ព្ទ ទាក់ទិនក្នុងការចេញប័ណ្ណសម្គាល់អចលលនទ្រព្យ ប្លង់រឹង ។
អង្គភាពសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាគណៈមាសបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋសូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យដោយក្តីអនុគ្រោះ។
អង្គភាពសារព័ត៌មានយើង ស្នើសុំ ដល់ឯកឧត្តម សាយសំអាល់ ឧបនាករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះអធិការកិច្ច ចំពោះទីតាំងខាងលើ នៅក្នុងអំឡុងឆ្នាំ២០២៤ តាមប្រភពច្បាស់ការមួយបានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានយើងថា ត្រូវបានអាជ្ញាធរប្រចាំតំបន់ ផ្អាកដំណើរការ ម្តងហើយ។
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងមិនមានចេតនាញុះញង់ឲ្យមានការរើសអើង និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។


Post a Comment