នោះមានរឿងអ្វីចេះ ក្រុងសំពៅពូន បន្ទាប់ពីបានឃើញ គេហទំព័រសារព័ត៌មានKFN HOT NEWS បានផ្សព្វផ្សាយព័ត៌មានទាក់ទិនទៅនិងជនរងគ្រោះ ស្រាប់តែឃើញ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបំភ្លឺ វគ្គ១
ផ្សាយចេញនៅថ្ងៃទៅ០៥ខែមេសាឆ្នាំ២០២៥
យោងសេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ KFN Hot News ដែលបានផ្សព្វផ្សាយវីដេអូសម្ភាសន៍ជនរងគ្រោះ អមដោយខ្លឹមសារថា៖ ពុទ្ធោអើយ ពិតជាអយុត្តិធម៍ខ្លាំងណាស់ ! បងស្រីម្នាក់ដែលត្រូវបានគេជួលអោយទៅបកប្រែជាមួយថៅកែចិន នៅអាគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល បែរជាត្រូវថៅកែចិននិងបក្ខសពួកនៅទីនោះចាប់បង្ខាំង បង្ករបួសស្នាម ហើយបាញ់លុយអោយជនសង្ស័យអស់ចំនួន២៤០០ដុល្លារ ជាថ្នូរនៃការដោះលែង ឥឡូវបានដាក់ពាក្យបណ្តឹងនិងកំពុងស្រែកដង្ហើយរកយុត្តិធម៍។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គឺជា ករណី ហិង្សាដោយចេតនា
-កើតហេតុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥០នាទី
-ចំណុច ក្នុងក្រុមហ៊ុនព្រីនស៍៤ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ។
បញ្ជាក់ : សមត្ថកិច្ចជំនាញបានព្យាយាមទំនាក់ទំនងទៅជនរងគ្រោះទាំងពីរនាក់ ជាច្រើនសារដើម្បីឱ្យគាត់មកបំភ្លឺបញ្ជាក់ និងរកដំណោះស្រាយ ប៉ុន្តែគាត់ព្យាយាមគេចវេសមិនជួបជាមួយសមត្ថកិច្ចជំនាញ។
អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាបតាមការគួរ!
បន្ទាប់ពីបានឃើញវីដេអូ របស់ជនរងគ្រោះ និងរបាយការណ៍របស់ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបំភ្លឺនៅមុននេះប៉ុន្មានម៉ោង ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលពិតជាកំពុងតែតាមដានដោយយកចិត្តទុកដាក់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាល កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដែលកំពុងបំពេញកាតព្វកិច្ច យ៉ាងសំខាន់ តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥០នាទី មកដល់ពេលនេះ អស់រយះពេលជាង២ខែមកហើយ ។
នៅក្នុងករណីខាងលើនេះ យោងតាមវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំសិទ្ធិក្នុងការផ្សព្វផ្សាយបន្ត ការប្រើទារុណកម្ម តាមអ្វីដែលប្អូនស្រីបានបកស្រាយ អង្គភាពអ្នកសារព័ត៌ាមានយើងមិនមានអ្វីនិងបកស្រាយបន្ថែមនោះទេ មានតែការស្នើសុំ ដល់ស្ថាប័ន និងក្រសួងពាក់ព័ន្ធ ចាត់វិធានការតាមច្បាប់។
នៅក្នុងនោះ អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌សូមមេត្តាជួយអន្តរាគមន៍ចំពោះករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមមេត្តាចាត់វិធានការចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍ជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment