រោងចក្រស្តុកថ្នាំជក់មួយកន្លែងរបស់ចិន នៅសង្កាត់ស្នោរខណ្ឌកំបូលដឹកទំនិញ ចែកចាយបន្តទៅ រោងចក្រផលិតបារីមួយចំនួននៅតែដំណើរការជាធម្មតាចំឡែករថយន្តដឹកទំនិញតែពេលយប់ វគ្គ៣

 


ផ្សាយចេញនៅថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥

រាជធានីភ្នំពេញ : នៅចំណុចទីតាំង សង្កាត់ស្នោរខណ្ឌកំបូល រាជាធិរាជភ្នំពេញ រោងចក្រស្តុកថ្នាំជក់មួយកន្លែងដែលកំពុងសម្ងំលាក់ខ្លួន បង្កើតបទល្មើស ចែកចាយ សមិទ្ធផលទៅបណ្តាលរោងចក្រផលិតបារីខុសច្បាប់មួយចំនួន គេចពន្ធផលិតម៉ាកបារីផ្សេងៗផលិតបារីខុសច្បាប់ ដោយឡែកសកម្មភាពដឹកទំនិញតែពេលយប់ ចាប់ពីម៉ោង៥ល្ងាចឡើងទៅ។

អង្គភាពអ្នកសារព័ត៌មានយើងបានតាមប្រម៉ាញ់សកម្មភាពដឹកទំនិញចេញពីរោងចក្រភាពច្រើន ចាប់ផ្តើមពីម៉ោង៥ល្ងាចទៅសល់ម៉ោង៧យប់ យោងតាមរូបភាពវីដេអូដែលអង្គភាពអ្នកសារព័ត៌មានយើងប្រម៉ាញ់បាន បើបងប្អូនអ្នកសារព័ត៌មានចង់ដឹង អាចចុះសិក្សាបានតាមពេលវេលាខាងលើ ថារោងចក្រផលិតនិងចែកចាយទាំងនោះនៅចំណុចណាខ្លះ។

ការបង្កើតរោងចក្រ ឬសហគ្រាសត្រូវមានទីតាំងភូមិសាស្ត្រច្បាប់លាស់ និងត្រូវលើកស្លាកយីហោត្រឹមត្រូវ ក្នុងការបញ្ជាក់ថា​បានបង់ពន្ធស្របច្បាប់ ជាទូទៅ អង្គភាពអ្នកសារព័ត៌មានយើង តែងតែសង្កេតឃើញថា​ ក្រុមហ៊ុនចំនួន អោយតែជនជាតិចិនជាម្ចាស់ ភាគច្រើនតែងតែបំពានច្បាប់ និងមិនគោរពតាមលក្ខន្និក:ដែលបានស្នើសុំទៅស្ថាប័នពាក់ព័ន្ធឡើយ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណះ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមក។

 

អង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ  ចំពោះទីតាំងរបស់ក្រុមហ៊ុនរបស់ចិនខាងលើដែលជាកន្លែងស្តុកថ្នាំដ៏ធំ  ទោះបីទីតាំងមួយកន្លែងនេះស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំងតែប៉ណ្ណោះ និងសូមបញ្ជាក់ផងដែលថា នៅប៉ុន្មានថ្ងៃមុននេះ ស្ថាប័នពាក់ព័ន្ធមួយចំនួនបានចុះអធិការកិច្ចនៅចំណុចទីតាំងខាងលើនេះផងដែរ។

 

 

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

ក្រុមហ៊ុន ដែលគោរពតាមច្បាប់ ត្រូវមានការិយាល័យច្បាប់លាស់ និងបញ្ជាក់ពីស្លាកយីហោរបស់ក្រុមហ៊ុន ដើម្បីសាងភាពងាយស្រួយដល់មន្ត្រីជំនាញក្នុងការចុះត្រួតពិនិត្យ ជាពិសេស​ដើម្បីកុំអោយមានការភាន់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល រួមទាំងអង្គភាពអ្នកសារព័ត៌មានផងដែរ។

រោងចក្រស្តុកថ្នាំនិងចែកចាយបន្តរាល់បណ្តាលរោងចក្រផលិតបារីគេចពន្ធមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងកាលើរបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាម បង់ពន្ធមិនគ្រប់ឬជាទំនិញគេចពន្ធ លំហូរតាមច្រករបៀងទៅប្រទេសផ្សេងដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ជនបរទេសទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា គណៈមេបញ្ជាការឯកភាព ឯកឧត្តម ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ   និង ឧត្តមសេនីយ៍ឯកជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ   សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងខាងលើផងទាន ។អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា «ក.ប.ប.»អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។












Powered by Blogger.