ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី៥ខែមេសាកន្លងទៅ បានធ្វើអោយមហាជននិងអង្គការសង្គមស៊ីវិលលួចសរសើមិនដាច់ពីម៉ាត់ វគ្គ២
ផ្សាយចេញនៅថ្ងៃទៅ០៧ខែមេសាឆ្នាំ២០២៥
យោងសេចក្តីបំភ្លឺព័ត៌មាន!
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រ KFN Hot News ដែលបានផ្សព្វផ្សាយវីដេអូសម្ភាសន៍ជនរងគ្រោះ អមដោយខ្លឹមសារថា៖ ពុទ្ធោអើយ ពិតជាអយុត្តិធម៍ខ្លាំងណាស់ ! បងស្រីម្នាក់ដែលត្រូវបានគេជួលអោយទៅបកប្រែជាមួយថៅកែចិន នៅអាគារ Princess ៤ ស្ថិតនៅក្រុងសំពៅពូន ខេត្តកណ្តាល បែរជាត្រូវថៅកែចិននិងបក្ខសពួកនៅទីនោះចាប់បង្ខាំង បង្ករបួសស្នាម ហើយបាញ់លុយអោយជនសង្ស័យអស់ចំនួន២៤០០ដុល្លារ ជាថ្នូរនៃការដោះលែង ឥឡូវបានដាក់ពាក្យបណ្តឹងនិងកំពុងស្រែកដង្ហើយរកយុត្តិធម៍។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ គឺជា ករណី ហិង្សាដោយចេតនា
-កើតហេតុ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:៥០នាទី
-ចំណុច ក្នុងក្រុមហ៊ុនព្រីនស៍៤ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
ពាក់ព័ន្ធករណីនេះ កម្លាំងជំនាញខេត្ត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំពៅពូន បានកសាងសំណុំរឿង តាមនីតិវិធីរួចហើយ។
បញ្ជាក់ : សមត្ថកិច្ចជំនាញបានព្យាយាមទំនាក់ទំនងទៅជនរងគ្រោះទាំងពីរនាក់ ជាច្រើនសារដើម្បីឱ្យគាត់មកបំភ្លឺបញ្ជាក់ និងរកដំណោះស្រាយ ប៉ុន្តែគាត់ព្យាយាមគេចវេសមិនជួបជាមួយសមត្ថកិច្ចជំនាញ។អាស្រ័យហេតុនេះ សូមសាធារណជន និងបណ្តាញសារព័ត៌មាន ជ្រាបតាមការគួរ!
បន្ទាប់ពីបានឃើញវីដេអូ របស់ជនរងគ្រោះ និងរបាយការណ៍របស់ ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបំភ្លឺ នៅក្នុងករណីខាងលើនេះ យោងតាមវីដេអូ ដែលអង្គភាពអ្នកសារព័ត៌មានយើងទទួលសិទ្ធិក្នុងការផ្សព្វផ្សាយបន្ត ការប្រើទារុណកម្ម តាមអ្វីដែលប្អូនស្រីជនរងគ្រោះ អង្គភាពអ្នកសារព័ត៌មានក៏ដូចជាមហាជន មានសួរជាច្រើនយោងតាមឃ្លីប វីដេអូ ដែលបានផ្សព្វផ្សាយទៅលើបណ្តាញសង្គម ជនអន្តោប្រវេសន៍ជនជាតិចិន មានសមត្ថភាព មានសិទ្ធប្រខ្នោះដៃ ដូចមន្ត្រីនគរបាល នៃក្រសួងនិងស្ថាប័នពាក់ព័ន្ធ?
https://www.facebook.com/share/r/1STvgvyQ58/
https://vt.tiktok.com/ZSrAo3K2g/
ជនអន្តោប្រវេសន៍ជនជាតិចិននិងបក្ខពួកមួយចំនួន ចាប់គ្រៀកដៃវ៉ៃខ្នោះ ប្រើទារុណកម្មនិងដំបងឆក់និងគម្រាមទារប្រាក់ជាថ្នូរក្នុងការដោះលែង តើនេះជាហឹង្សាដោយចេតនាឬ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមឯកឧត្តមមេត្តាជួយពន្យល់ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋកុំអោយមានភាន់ច្រឡំ ។
ដោយឡែកអង្គភាពអ្នកសារព័ត៌មានសូមប្រៀបធៀបក្នុងករណីក្នុងការបង្ក្រាបគ្រឿងញៀនមួយកន្លែងនៅស្រុកកៀនស្វាយ នៅថ្ងៃទី១៣.០៧.២០២៣ នៅចំណុចផ្ទះលេខ D11ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកិកៀនស្វាយខេត្តកណ្តាលស្តីពីណករណី រក្សាទុក ផលិតនិងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន លាក់បំបាំងវត្ថុតាង និងបំផ្លាញវត្ថុតាង យោងលើរបាយការណ៍សម្ងាត់របស់លោក ព្រំសំណាង អធិការស្រុកកៀនស្វាយដែលអង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយរយះពេលកន្លងមក បន្ទាប់ពីសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិវៀតណាមទៅតុលាការ នៃសាលាដំបូងខេត្តកណ្តាល តែត្រូវរបាយការណ៍ទាំងនោះ ត្រូវខ្យល់ត្រូវភ្លៀង រលាយបាត់អស់នៅសល់ត្រឹម ប្រើប្រាស់ និងរក្សាទុកសារធាតុញៀនទៅវិញ រហូតមកដល់សព្វថ្ងៃនេះមិនមានការឆ្លើយបំភ្លឺមួយណាអោយបានច្បាស់លាស់នៅឡើយ ។
ដោយឡែកយោងតាមសំណេររបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពិតជាមិនសរសើមិនបានពីនិតិវិធិច្បាប់ និងការអនុវត្តន៍បទបញ្ជាផ្ទៃក្នុង០០៦របស់អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ ជនសង្ស័យប្រមូលផ្តុំដោយអាវុធ មានទាំងខ្នោះដៃ មានទាំងដំបងឆក់ បានប្រើទារុណកម្មមកលើជនរងគ្រោះដែលជាអ្នកបកប្រែភាសាចិន។
មួយម៉ឺនជីវិតសំណាងមួយដែលជនរងគ្រោះបានរួចជីវិត ពីការប្រើទារុណកម្ម ទីតាំងភូមិសាស្ត្ររបស់ជនសង្ស័យមានគ្រប់យោងតាមសំណេររបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សខាងលើតើក្រសួងមហាផ្ទៃ ចាត់វិធានការយ៉ាងណាវិញ ?
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ឯកឧត្តមអភិសន្តិបណ្ឌិត សសុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាត្រួតពិនិត្យ ចំពោះការអនុវត្តច្បាប់របស់មន្ត្រីមួយចំនួន យោងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុច របស់ក្រសួងមហាផ្ទៃក្នុងការអនុវត្តច្បាប់ជូនប្រជាពលរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមមេត្តាជួយអន្តរាគមន៍និងសូមជួយរកយុត្តិធម៌ដល់ជនរងគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment