លោកស្រី ហួត រតនា កំពុងរងចាំកិច្ចអន្តរាគមន៍របស់ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ចំពោះអង្គភាពគេហទំព័រចំនួន៤ ដែលផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មកលើលោកស្រី វគ្គ១០

  


ផ្សាយចេញនៅថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥

ស្រុកស្អាង :លិខិតស្នើសុំរបស់លោកស្រីលោកស្រី ហួត រតនា គោរពជូនឯកឧត្តមនេត្រ ភក្ត្រា  រដ្ឋមន្ដ្រីក្រសួងព័ត៌មាន  សូមមេត្តាត្រួតពិនិត្យ ចំពោះអង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិតយករូបភាពចាស់និងចោទប្រកាន់មកលើនាងខ្ញុំថាលួចចម្លងទូរដរ ដោយឡែកអាជីវកម្មទូកដរនេះ នាងខ្ញុំបានឈប់ ដំណើរការចម្លង តាំងតែប័ណ្ណអាជីវកម្មរបស់នាងខ្ញុំបានផុតសុពលភាពមកម៉្លេះដោយអង្គភាពទាំងនោះ កំពុងចោទប្រកាន់មកលើនាងខ្ញុំថា ជាចោរ នៅក្នុងការផ្សព្វផ្សាយព័ត៌មានដោយមិនមានមូលដ្ឋានគ្រិះច្បាស់លាស់ ធ្វើអោយប៉ះពាលដល់កិត្តិយស សេចក្តីថ្លៃថ្នូ មកលើក្រុមគ្រួសាររបស់នាងខ្ញុំ ដោយមិនអាចទទួលយកបាន ។

កម្មវត្ថុ:  សំណើសុំ ឯកឧត្តម  សូមមេត្តាជួយរកយុត្តិធម៌ដល់នាងខ្ញុំ ដែលអង្គភាពមួយចំនួនយករូបភាពចាស់ កំពុងចម្លងកោះថ្មី មកផ្សព្វផ្សាយបំភ្លៃការពិត ចោទប្រកាន់ដោយចេតនា មូលបង្កាច់ ធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់ក្រុមគ្រួសារនាងខ្ញុំ។             

យោងៈ   សេចក្តីសម្រេចលេខ 002/18 សសរ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ របស់ អភិបាលស្រុកស្អាងនិងឯកសារ ស្នើសុំ បន្តប័ណ្ណអាជីវកម្មចុះ ថ្ងៃចន្ទ៥កើតខែមិគសិរឆ្នាំខាលចត្វាស័កព.ស២៥៦៦ត្រូវនិងថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២២។

កិច្ចអន្តរាគមន៍ខុទ្ធកាល័យ សម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីលេខ១១៧៨ខន/២២ ចុះថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២២នាយកខុទ្ធកាល័យ ហត្ថលេខានិងត្រា ហូ សិទ្ធី ។

ដីកាបញ្ជូនសាលាខេត្តកណ្តាលចូលលេខ:១៣៩៦ ថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០២២ វេលាម៉ោង០៩:២៤នាទីព្រឹក តែត្រូវបានកប់ឯកសារបាត់ស្រមោលសូន្យឈឹងមកដល់សព្វថ្ងៃនេះ។ 

ចាប់តាំងពីឆ្នាំ២០១៨ បន្ទាប់ពីនាងខ្ញុំបានធ្វើអាជីវកម្ម ក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍យោងតាមគម្រោងរបស់រដ្ឋបាលស្រុកស្អាងដោយសរុបទឹកប្រាក់ជាង ១១៧ លានរៀលយោងឯកសារភ្ជាប់ទទួលស្គាល់ពីលោកមេភូមិកោះថ្មីមានចំនួន១៦សន្លឹក (ដប់ប្រាំមួយសន្លឹក)។

របាយការណ៍អាជ្ញាធរមូលដ្ឋានភូមិឃុំ ចុះនៅថ្ងៃចន្ទ៩រោចខែមិគសិរឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ត្រូវនិងថ្ងៃទី៨ ខែមករាឆ្នាំ២០២៤មានតែ១៣សន្លឹក (ដប់បីសន្លឹក)បាត់ទឹកប្រាក់ក្នុងការអភិវឌ្ឍន៍ចំនួនជាង១៧លានរៀលដោយមិនដឹងពីមូល  ហេតុ ច្បាស់លាស់។

ឯកសារបែកធ្លាយលិខិតជូនដំណឹង របស់មេធាវី ហ៊ុយ ភារី  ចុះថ្ងៃអង្គារ២កើត ខែបុស្សឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនិងថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៥ ពាក់ព័ន្ធនិងលោកស្រី ម៉ុង សុទ្ធាវី  ដែលមាអាសយដ្ឋានផ្ទះលេខ ២២៣បេផ្លូវជាតិលេខ៥ភូមិឃ្លាំងសាំងសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ ដែលមិនបានធ្វើអាជីវកម្មពិតប្រាកដ។

លោក ផែន វីរះ ជាអគ្គនាយកដ្ចានគ្រប់គ្រងសម្បត្តិរដ្ឋ មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី មិនបន្តអាជ្ញាប័ណ្ណដល់នាងខ្ញុំតែផ្តល់សិទ្ធិទៅអោយបុគ្គលផ្សេង ក្នុងគោលបំណងបង្កើនប្រាក់ចំណូលខ្លួនឯង ។

លិខិតស្នើសុំ របស់លោកស្រី ហួតរតនា គោរពជូន ឯកឧត្តមឱមយ៉ិនទៀងទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ខែមករាឆ្នាំ២០២៥។

លិខិតស្នើសុំ របស់លោកស្រី ហួតរតនា គោរពជូន ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខែមករាឆ្នាំ២០២៥។

 លិខិតលេខ ១៣៥ លអជចុះនៅថ្ងៃចន្ទ០៦កើត ខែមេឃឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនិងថ្ងៃទី០៣ខែកុម្ភ: ឆ្នាំ២០២៥ របស់នាយករដ្ឋបាល ខេត្តកណ្តាល ។

លិខិតលេខ ០៦០/២៥ លឆកប អបតចុះនៅថ្ងៃស្រុក ១០កើត ខែមេឃឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនិងថ្ងៃទី០៧ខែខែកុម្ភ: ឆ្នាំ ២០២៥ របស់ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ ហត្ថលេខានិងត្រា កិត្តិនីតិកោសលបណ្ឌិតឯកឧត្តមឱមយ៉ិនទៀង។

នៅក្នុងករណី  រាល់ការផ្សព្វផ្សាយរបស់អង្គភាព ទាំង៤ នេះ មិនមានមូលដ្ឋាន គ្រិះច្បាស់លាស់ ផ្សព្វផ្សាយព័ត៌មាន បំពានសិទ្ធិអ្នកដទៃ  បន្ទាប់ពីលោកស្រី បានដាក់ពាក្យ ស្នើសុំ នៅថ្ងៃទី២៤ខែកុម្ភះឆ្នាំ២០២៥ នៅតែរក្សាភាពស្ងៀមស្ងាត់ ។

លោកស្រី ហួត រតនា សង្ឃឹមថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងចាត់វិធានការ ច្បាប់ធម្មនុញ នៃវិជ្ជាជីវ:អ្នកសារព័ត៌មាន និងអោយម្ចាស់អង្គភាពទាំងនោះ ធ្វើការសូមទោសជាសាធារណ: ដើម្បីកុំប្រជាពលរដ្ឋមានការភាន់ច្រឡំ សូម ឯកឧត្តមមេត្តាជូយអន្តរាគមន៍ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕









Powered by Blogger.