រោងចក្រផលិតបារីគេចពន្ធខុសច្បាប់របស់ចិននៅភូមិព្រៃខ្វាវ នៅតែបញ្ចេញសកម្មភាព ដំណើរការជាធម្មតាវគ្គ៤

 


ផ្សាយចេញនៅថ្ងៃទី៦ខែមេសាឆ្នាំ២០២៥
ខេត្ត កំពង់ស្ពឺ  
÷ទីតាំងរោងចក្រផលិតបារីរបស់ចិនខុសច្បាប់ ស្ថិតនៅក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ  ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយទៅប្រទេសវៀតណាមនៅពេលនេះ បានទាក់ទាញចំណាប់អារម្មណ៍ដល់មហាជននិងអង្គការសង្គមស៊ីវិលគ្រប់មជ្ឈដ្ឋានកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ពីព្រោះកន្លែងផលិតបារីខុសច្បាប់មួយកន្លែងនេះ សូម្បីតែមន្ត្រីមានសមត្ថកិច្ចប្រចាំតំបន់ក៏នៅតែរក្សាភាពស្ងៀមស្ងាត់ហាក់បីដូចជាត្រូវថ្នាំសណ្តំងងុយដេក ភ្លេចកាតព្វកិច្ចខ្លួនជាមន្ត្រី ភ្លេចគោលនយោបាយភូមិសង្កាត់មានសុវត្តិភាពទាំង៧ចំណុចអស់ទៅហើយមើលទៅ។

ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមិនមានស្លាកយីហោអ្វីនោះឡើយ  បើយោងបទសម្ភាសន៍អ៊ំប្រុសម្នាក់លក់នំប៉ើងសាច់ដែលរស់នៅជាប់ឃុំនោះបានបញ្ជាក់ប្រាប់ អង្គភាពអ្នកសារព័ត៌មានយើងថា ពេលថ្ងៃក្លិនថ្នាំមិនសូវជះខ្លាំងប៉ុន្មាននោះទេ តែពេលយប់វិញពិតជាបាកដកដង្ហើមខ្លាំងណាស់ តែមិនដឹងស្នើសុំទៅខាងណានោះទេ ដើម្បីទុបស្កាត់បាន យោងវីដេអូ



បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបណ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានស៊ីអេចអយើងថាបុគ្គលិកដែលបម្រើការងារនៅក្នុងរោងចក្រនេះភាគច្រើន ពួកគាត់មកពីខេត្តផ្សេងៗដូចជាខេត្តបាត់ដំបងជាដើម ។

អង្គភាពអ្នកសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅ ដោយលោក រស់កែម មេឃុំរកាកោះ ស្រុកគងពិសី បានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា​រាល់ការសាងសង់រោងចក្រ សហគ្រាសនៅក្នុងឃុំរកាកោះគឺមិនដែលឆ្លងកាត់ឃុំឡើយ ចំពោះរោងចក្រផលិតបារីរបស់ចិនមួយកន្លែងនេះ ខាងស្រុកធ្លាប់បានចុះទៅត្រួតពិនិត្យម្តងហើយ មានន័យថា រោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ មន្ត្រីប្រចាំតំបន់ពិតជាជ្រាបច្បាស់ ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទសោភ័ណក្នុងនាមគណះមេបញ្ជាការឯកភាព សូមមេត្តាចុះអធិការកិច្ច ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់របស់ចិន ដែលកំពុងប្រព្រឹត្តបទល្មើស ផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេសដោយក្តីអនុគ្រោះ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ច ផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណ: តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀនមួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយជាបន្តបន្ទាប់ ពីមួយទៅមួយក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីខុសច្បាប់ បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។

បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។

ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។

ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។

រោងចក្រផលិតបារីគេចពន្ធខុសច្បាប់របស់ចិនមួយកន្លែងនេះ កំពុងទទួលការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងក្លាយជាកន្លែងស្តុកបារី ក្នុងការបញ្ជូនទៅចែកចាយនៅប្រទេសវៀតណាមគេចពន្ធ លំហូរតាមច្រករបៀងទៅបរទេសដែលជាដៃគូរួមគំនិត ក្នុងការផលិតនិងចែកចាយ ។

ជនចិនទាំងនោះ បង្កើតទីតាំងក្នុងការផលិតបារីខុសច្បាប់ ងាយស្រួលនិងបិទបាំង ក្រសែរភ្នែកអន្តរជាតិ តែអ្វីដែលគួរអោយសោកស្តាយជាទីបំផុតនោះប្រទេសកម្ពុជាយើង និងរងនៅការចោទប្រកាន់ និងទទួលការរិះគន់ពីមហាជនគ្រប់ទិសទី សូមថ្នាក់ដឹកនាំមេត្តាពិនិត្យ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំដែលហៅកាត់ថា (ក.ប.ប)អគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងស្ថាប័នក្រសួងពាក់ព័ន្ធនានា សូមអនុវត្តតាមមូលដ្ឋានគ្រិះនៃច្បាប់ ដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋ ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

https://t.me/chrtvonline គ្រុបព័ត៌មាន ទាន់ហេតុការណ៍ សូមអរគុណ។

https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។











Powered by Blogger.