បង្គោលរបងថ្មីបោះជិតដល់មាត់ច្រាំងទន្លេហើយសូមអាជ្ញាធរ និងមន្ត្រីជំនាញមេត្តាចុះត្រួតពិនិត្យវគ្គ១
ស្រុកមុខកំពូល
:បង្គោលជាច្រើនត្រូវបានបោះយ៉ាងលឿនរហ័សពីម្ចាស់ទីតាំងមួយកន្លែងដែលស្ថិតនៅភូមិជ្រោយមេត្រីក្រោម
ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលធ្វើឲ្យមានការហួសចិត្តពីសាធារណៈជនទូទៅចំពោះការហ៊ានបោះបង្គោលតាមតែអំពើចិត្តស្របពេលដែលអាជ្ញាធរ
និងមន្ត្រីជំនាញមួយចំនួនហាក់ដូចជាមិនដឹងនិងថាស្រាវជ្រាវចំពោះរឿងនេះ។
លោក យិន យ៉េន
អភិបាលស្រុកមុខកំពូលបានប្រាប់មកសារព័ត៌មានយើងថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយទេ
ហើយលោកថា ចាំលោកឱ្យមន្ត្រីជំនាញចុះពិនិត្យមើល។
អង្គភាពសារព័ត៌មានយើង
បន្តសាកសួរទៅមន្ត្រីជំនាញសូរិយោដីខេត្តកណ្ដាលដើម្បីឲ្យលោក កាន់ ណារិទ្ធ
ជួយបញ្ជាក់ជុំវិញការបោះបង្គោលនោះតើលោកមានបានទទួលព័ត៌មានជុំវិញនៃការបោះបង្គោលនេះដែរឬទេ? លោកបានជម្រាបថា ម៉េច លោកម៉េចនឹងដឹងអស់រឿង
ហើយលោកឲ្យសួរភូមិបាលស្រុកទៅ ស្របពេលអជ្ញាធរស្រុកមិនទាន់បានដឹងរឿងនោះនៅឡើយ។
បើទោះបីជាមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរស្រុកមិនបានដឹងឬក៏នឹងឲ្យមានការសាកសួរអ្នកនេះអ្នកនោះជាបន្តបន្ទាប់ទៀតនោះ
សាររព័ត៌មានរបស់យើងចាំបាច់ត្រូវតែជម្រាបចូលមកឯកឧត្តម ឌីម បូរ៉ា អ្នកនាំពាក្យនៃសាលាខេត្តកណ្ដាល ដើម្បីឲ្យលោកជួយបញ្ជាក់នៅអ្វីដែលថ្នាក់ក្រោមមិនទាន់បានដឹងព័ត៌មានទាំងអស់នោះក្រែងរឿងខ្លះថ្នាក់ក្រោមមិនបានដឹង
ដឹងតែថ្នាក់លើ ការហៅទូរសព្ទទៅ២ដងមិនមានការឆ្លើយតបត្រឡប់មកវិញ
សារព័ត៌មានរបស់យើងក៏បន្ថែមទំនាក់ទំនងសួរតាមរយៈតេឡេក្រាមផ្ទាល់របស់លោកដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញនៃការបោះបង្គោលមាត់ច្រាំងដងទន្លេសាបមួយរយៈក្រោយមកទើបលោកឆ្លើយតបថា
បាទជម្រាបសួរ ខ្ញុំនឹងពិនិត្យមើលករណីនេះ ខ្ញុំនឹងឲ្យដឹងតាមក្រោយ។ អរគុណ។
ក្នុងទិដ្ឋភាពនៃការទទួលរង់ចាំនូវរាល់ព័ត៌មានដើម្បីឲ្យមានដំណឹងចំពោះសារព័ត៌មានរបស់យើងបានជ្រាបរហូតដល់ថ្ងៃទី
២៩ ខែមិនា ឆ្នាំ២០២៥ នេះ
គឺមិនមានមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរណាម្នាក់ដើម្បីផ្ដល់ព័ត៌មានបន្ថែមទៀតនោះទេ
ខណៈដែលមានអ្នកបំពានទៅលើច្បាប់ដែលបានកំណត់និងចែកច្បាស់នៅក្នុងអនុក្រឹត្យ
តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?
តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង
ឬឆ្នេរ ទើបស្របច្បាប់?
តាមអនុក្រឹត្យលេខ៩៨
អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ
មិនខុសច្បាប់ទេ
ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងដូចខាងក្រោម៖
-ទន្លេ៖
ចម្ងាយលើសពី៥០ ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ។
សាធារណជនគឺដូចជាសង្គមស៊ីវិលនឹងរង់ចាំមើលអំពីចំណាត់ការរបស់រដ្ឋបាលខេត្តកណ្ដាលក្រោមការដឹកនាំរបស់ឯកឧត្តម
គូច ចំរើន អភិបាលខេត្តកណ្ដាល
ជុំវិញការបោះបង្គោលជាច្រើនដោយហ៊ុំព័ទ្ធក្បែរមាត់ច្រាំងទន្លេសាបដែលមានទីតាំងស្ថិតនៅចំនុចGPS លេខ 48P
501364 1301153
ក្នុងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ស្ថាប័នអង្គភាពសារព័ត៌មានរបស់យើងធ្វើសេចក្តីជម្រាបជូនដំណឹងក៏ដូចជាធ្វើការសាកសួរដើម្បីឲ្យអាជ្ញាធរ
និងមន្ត្រីជំនាញបញ្ជាក់អំពីករណីខាងលើនេះជុំវិញនៃការបោះបង្គោលជាប់មាត់ច្រាំងដងទន្លេសាប
ក្នុងការឆ្លើយតបជូនដល់សាធារណជនកុំឱ្យមានមន្ទិលសង្ស័យថា អ្នកមានលុយ អ្នកមានអំណាច
ធ្វើអ្វីតាមតែអំពើចិត្ត តែចំពោះអ្នកក្ររហេងរហាមវិញមិនចាំបាច់បោះបង្គោលនោះទេ
បើហ៊ានជីកគាស់បន្តិចបន្តួចច្បាស់ណាស់អាជ្ញាធរអាចនឹងធ្វើការសាកសួរណែនាំមិនចាំបាច់ដល់
២៤ម៉ោងនោះទេ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment