តើបុគ្គលនេះ បានជេរប្រមាថ និងរើសអើងស្ត្រីខ្មែរ ធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយស វប្បធម៌ និងតម្លៃថ្លៃថ្នូររបស់ស្ត្រីខ្មែរយើង តើគួរគិតបែបណា ?
ផ្សាយចេញនៅថ្ងៃទី០៦ខែមេសាឆ្នាំ២០២៥
បន្ទាប់ពីបានឃើញការបង្ហោះជាសាធារណ: ទៅលើបណ្តាញសង្គម ហ្វែសប៊ុក បន្ទាប់ពីមានប្រជាពលរដ្ឋ និងអង្គភាពសង្គមស៊ីវិល បានបញ្ចេញមតិ រិះគន់ចំៗទៅលើបុគ្គលម្នាក់នោះ អង្គភាពអ្នកសារព័ត៌មានយើងសង្កាត់ឃើញថា បុគ្គលម្នាក់នោះ បានចេញមកសុំទោសជាសាធារណ: ចំពោះកំហុសរបស់ខ្លួន ។
យោងតាមច្បាប់ដែលបានចែង
ផ្នែកទី២ ការបរិហារកេរ្តិ៍ និងជេរប្រមាថ មាត្រា៣០៥) បទបរិហារកេរ្ដិ៍ជាសាធារណៈ ត្រូវពិន័យជាប្រាក់ ១០០០០០(មួយសែនរៀល)ទៅ ១០ ០០០០០០(ដប់លានរៀល) មិនតែប៉ុណ្ណោះ ការជេរប្រមាថនិងរើសអើងស្ត្រីខ្មែរ ធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយស វប្បធម៌ និងតម្លៃថ្លៃថ្នូររបស់ស្ត្រីខ្មែរយើង តើក្រសួងកិច្ចការនារី និងស្ថាប័នពាក់ព័ន្ថ មានចំណាត់ការយ៉ាងណាវិញ?
បើការជេរប្រមាថ គឺជាការទាក់ទាញចំណាប់អារម្មណ៍ ជេរប្រមាថរួចហើយសូមទោសរួចខ្លួននោះ តើច្បាប់ដែលមានចែងនៃព្រះរាជាណាចក្រកម្ពុជានិងទៅជាយ៉ាងណាទៅវិញ?
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment