តើការចាប់ខ្លួន អ្នកសារព័ត៌មាននៅស្រុកកំពង់ត្រាចខេត្ត កំពត គឺជារឿងអី្វអោយពិតប្រាកដ ពីបទគម្រាមទារប្រាក់ ទារប្រាក់រឿងអ្វី ?វគ្គ១
កំពត : ការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន៣នាក់
នៅស្រុកកំពង់ត្រាចខេត្តកំពត គឺជារឿងអ្វីអោយពិតប្រាកដ
បន្ទាប់ពីអង្កភាពអ្នកសារព័ត៌មាន យើងបានទទួលដំណឹង យោងតាមរយ:ការផ្សព្វផ្សាយ
បណ្តាញសង្គមហ្វេសប៊ុក នៃអង្គភាពអ្នកសារព័ត៌មានជាច្រើន
ដែលកំពុងតែតាមដានដោយយកចិត្តទុកដាក់ ក្នុងករណី ចាប់អ្នកសារព័ត៌មាន ។
បើយោងតាមរបាយការណ៍
ដែលអង្គភាពសារព័ត៌មានយើងទទួលបានដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:
-នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥
សមត្ថកិច្ចបានទទួលបណ្តឹងពីឈ្មោះ ញឹម វណ្ណឈុន ភេទប្រុស អាយុ៤៦ឆ្នាំ ទីលំនៅសព្វថ្ងៃ
ភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (តំណាងកាស៊ីណូខ្ញុំ) ប្តឹងចោទចាងហ្វាងសារព័ត៌មាន
កំពតដេលី ពីបទ កំហែងយក (គំរាមទារប្រាក់) នៅចំណុចកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក
ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥
វេលាម៉ោង១៧ ។
-ក្រោយទទួលបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី២០
ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល
បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច
ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ៈ
១/ឈ្មោះ
ទន់ ម៉ូវ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិដូង ឃុំស្វាយទងខាងជើង
ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរចាងវ៉ាងការសែត កំពតដេលី ។
២/ឈ្មោះ ធី សុផល ភេទស្រី អាយុ៣៥ឆ្នាំ
ស្នាក់នៅភូមិប៉ោសំរោង ឃុំតាពូន ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរ
ចាងហ្វាងកាសែតអធិរាជសម្លេងចៅកំសត់ ។
៣/ ឈ្មោះ ខ្មៅ មិថុនា ភេទប្រុស អាយុ២៨ឆ្នាំ
នៅភូមិស ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត
មុខរបរនិពន្ធនាយកកាសែតកំពតដេលី ។
-ឃាត់ខ្លួននៅចំណុចកីឡាកាហ្វេឡាយគី
ស្ថិតក្នុងភូមិស្លាបតាអោន ឃុំ ស្រុកកំពង់ត្រាច ខេត្តកំពត ។
-ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់
បានសារភាពថាពិតជាបានគំរាមទារប្រាក់ពីដើមបណ្តឹង ចំនួន២០០០$(ពីរពាន់ដុល្លារ)
ជាថ្នូរនិងការមិនចុះផ្សាយបញ្ហាសំរាម និងកន្លែងបង្ហូរទឹករបស់កាស៊ីណូខ្ញុំ
ពិតប្រាកដមែន ។
-បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់
ត្រូវបានឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។
-អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ
សូមឯកឧត្តមរដ្ឋមន្រ្តីមេត្តាជ្រាបជារបាយការណ៏ដ៏ខ្ពង់ខ្ពស់ ។នាងខ្ញុំសូមគោរពអរគុណ ។
បើយោងតាមរបាយការណ៍ខាងលើនេះ និងយោងទៅលើការផ្សព្វផ្សាយរយះពេលកន្លងមករបស់អង្គភាពអង្គភាពអ្នសារព័ត៌មាន
ដែលកំពុងជាប់ចោទ កាស៊ីណូខ្ញុំគួរតែធ្វើការកែតម្រូវ នៅចំណុចខ្លះខាតរបស់ខ្លួន ជាពិសេសទៅទៀតនោះ
ស្ថាប័នពាក់ព័ន្ធមួយចំនួនដែលស្ថិតនៅដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រង យោងតាមការផ្សព្វផ្សាយអង្គភាពអង្គសាម៉ីបានសូមណូមពរដល់ថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ
នៅចំណុចទីតាំងខាងលើ ថាតើការផ្សព្វផ្សាយទាំងនោះ ពិតប្រាកដដែលឬទេ។
ដោយឡែកតំណាងកាស៊ីណូខ្ញុំ
បានប្តឹងអ្នកសារព័ត៌មាន ពីបទគំរាមទារប្រាក់ តើគំរាមទារប្រាក់រឿងអ្វី? បើយើងមិនប្រព្រឹត្តបទល្មើស
ហេតុអ្វីអ្នកសារព័ត៌មានគំរាមយើងបាន ។
តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានពិតជាសូមសរសើរដោយស្មោះ ចំពោះបងៗមន្ត្រីដែលបានបំពេញកាតព្វកិច្ចបំរើប្រជាពលរដ្ឋ យ៉ាងពេញទំហឹង យោងគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល។
អង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតនិង
ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធ មធុរឹទ្ធ ស្នងការនគបាលខេត្តកំពត សូមមេត្តា ជួយអន្តរាគមន៍ក្នុងករណីខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស
ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ
ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment