ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម កម្ពុជា លើកទី៩ ឆ្នាំ២០២៥

 


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាម កម្ពុជា លើកទី៩ ឆ្នាំ២០២៥ ជាមួយបងប្អូនខ្មែរ-ឥស្លាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្ដរជាតិ ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបប្រមាណ ៦ ២០០នាក់។ ការរៀបចំពិធីពិសារអាហារស្រាយបួសនេះ ជាការស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លើសហគមន៍ខ្មែរឥស្លាម ដោយមិនមាននយោបាយប្រកាន់ ឬរើសអើងការប្រតិបត្តិសាសនិកណាមួយនៅកម្ពុជាឡើយ។ 


សូមជម្រាបជូនផងដែរថា ខែរ៉ាម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៉ីស្លាមបួស ឬ ជាខែបួស ឬ ក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬ ផឹកចាប់ពីព្រលឹមរហូតដល់ថ្ងៃលិចប្រមាណជាង ១៤ម៉ោង រយៈពេលមួយខែ ដោយចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ដោយឡែកនៅបណ្តាប្រទេសខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ មូហាំម៉ាត់សករាជ គឺមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥របស់សាសនាឥស្លាម៕

















Powered by Blogger.