បងប្រុសលក់ចេកអាំងម្នាក់នៅក្នុងក្រុងតាខ្មៅកំពុងទទូចស្នើសុំក្រសួងពាក់ព័ន្ធស្វែងរកភាពយុត្តិធម៌ជូនកូនស្រីគាត់ឈ្មោះ វិច្ឆិកា លីហ្សា ស្លាប់ដោយសារមន្ទីរសំរាកព្យាបាលសម្ភពផល្លីវះកាត់គ្មានជំនាញបច្ចេកទេសច្បាស់លាស់វគ្គ១
ក្រុងតាខ្មៅ៖ផ្សាយចេញថ្ងៃទី២៤ខែមីនាឆ្នាំ២០២៥
បើតាមការរៀបរាប់ពីបងប្រុសម្នាក់ឈ្មោះ សំ
វិច្ឆិកា អាយុ៤៣ឆ្នាំ និងប្រពន្ធឈ្មោះ សាលី ពាក់លិន មុខរបរបើកកង់បីលក់ចេកអាំង
ក្នុងក្រុងតាខ្មៅ បច្ចុប្បន្នរស់នៅក្នុងផ្ទះជួល ១ខែ ៨០ ដុល្លារ ស្ថិតនៅក្នុងភូមិ ៤
សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
បងប្រុស សំ វិច្ឆិកា
បានខលមកអង្គភាពសារព័ត៌មានបានរៀបរាប់ប្រាប់អោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ វិច្ឆិកា
លីហ្សាភេទស្រី ពិតជា គួរឱ្យអាណិតណាស់ ស្លាប់ទាំងនៅវ័យក្មេង រៀនថ្នាក់ទី
១២អាយុត្រឹមតែ ១៨ ឆ្នាំមានអាការៈមិនស្រួល បានបញ្ជូនទៅមន្ទីរសំរាកព្យាបាលសម្ភពផល្លីក្រុងតាខ្មៅ
ដើម្បីព្យាបាលជំងឺ តែដល់មន្ទីរសំរាកព្យាបាល
ក្រុមគ្រូពេទ្យខាងសម្ភពផល្លីបានយកកូនស្រីគាត់ទៅអេកូមើលថាមានជំងឺ (ដុំគីសដៃស្បូន)
និង(របេងកូនកណ្ដុរ) ក៏បានអោយគាត់ផ្តិតមេដៃធ្វើការវះកូនគាត់
ក្រោយការវះកាត់កូនគាត់រួចរាល់ហើយ ដោយមិនដេរថ្នេរមុខរបួសឱ្យបានត្រឹមត្រូវទេ
ទុកឲ្យថ្នេរមុខរបួសចំហរចោល ដោយអះអាងថាទឹកជ្រាបពេញពោះ ទើបឆាប់ជាពីជំងឺ ។
ម្ដាយជនរងគ្រោះបានបន្តថា៖ក្រោយពីវះកាត់បាន៣យប់ត្រូវចំណាយលុយអស់២ទៅ៣ពាន់ដុល្លារទៅលើមន្ទីរសំរាកព្យាបាលសម្ភពផល្លី
ក្រោយមកគាត់បានឲ្យកូនគាត់មកសម្រាប់ព្យាបាលនៅផ្ទះវិញ។
ក្រោយពេលសម្រាកព្យាបាលនៅផ្ទះអស់មួយរយៈមិនធូរស្បើយ
បែរជាធ្វើឱ្យកូនគាត់រងការឈឺចុកចាប់កាន់ខ្លាំង តែមន្ទីរសំរាកព្យាបាលសម្ភពផល្លី
ឲ្យថ្នាំរបេងលេបទៅវិញ
ព្រោះពិនិត្យថាកូនគាត់មានជំងឺ(ដុំគីសដៃស្បូន)និង(របេងកូនកណ្ដុរ)។
ក្រោយមកកូនគាត់នៅតែមានអាការៈធ្ងន់ធ្ងរទៅៗគាត់បានបញ្ជូនទៅមន្ទីរសំរាកព្យាបាលសម្ភពផល្លីម្តងទៀតដេកបាន២យប់ដើម្បីធ្វើការពិនិត្យ
ក្រោយពិនិត្យ សម្ភពផល្លីឃើញថាអាការៈកាន់តែធ្ងន់ធ្ងរៗ សភាពអ្នកជំងឺកែលេងបាន
ទើបសម្រេចចិត្ត ឱ្យម្ដាយនិងឪពុកជនរងគ្រោះបញ្ជូន ទៅពេទ្យរុស្សីវិញដោយអះអាងថា
ប្ដីអ្នកគ្រូពេទ្យ ជាគ្រូពេទ្យមានដំណែងធំនៅក្នុងមន្ទីរពេទ្យរុស្សី
តែត្រូវបានម្ដាយរបស់គាត់សុំឲ្យបញ្ជូនទៅពេទ្យកាល់ម៉ែត្រវិញដោយលើកឡើងថាមានជំនាញច្បាស់លាស់
ក្រោយបញ្ជូន កូនស្រីឈ្មោះ វិច្ឆិកា លីហ្សា
ទៅដល់ពេទ្យកាលម៉ែត្រហើយ គាត់ប្រាប់គ្រូពេទ្យថាកូនគាត់ មានជំងឺ
(ដុំគីសដៃស្បូន និងរបេងកូនកណ្ដុរ) តាមការប្រាប់ពីរមន្ទីរសំរាកព្យាបាលសម្ភពផល្លី
ភ្លាមនោះ លោកគ្រូពេទ្យបានប្រាប់ថា បើសិនជាកូនបងស្រីមាន ជំងឺរបេងកូនកណ្ដុរ
មន្ទីរពេទ្យ មើលជា តែដើម្បីឲ្យមានភាពច្បាស់លាស់ឲ្យដឹងមូលហេតុនិងដាក់ថ្នាំព្យាបាល
ត្រូវសុំធ្វើការវះកាត់សាច់កូនគាត់ ដើម្បីយកទៅពិនិត្យ ក្រោយពីរវះកាត់សាច់កូនគាត់យកទៅពិនិត្យរួចហើយ
គ្រូពេទ្យនៅកាល់ម៉ែតបានប្រាប់ពួកគាត់ថាកូនគាត់មិនមានរបេងកូនកណ្ដុរទេគឺកូនគាត់មានជំងឺមហារីកពោះវៀនធំនិងមេរោគក្នុងឈាមធ្ងន់ធ្ងរដោយសារវះមិនស្អាតខ្លាយមុខរបួសជ្រាបទឹករហូត
ហើយបញ្ជូនមកយឺតពេលទៀតទើបកាន់អាការៈមានការធ្ងន់ធ្ងរ។
លោកគ្រូពេទ្យបានប្រាប់បន្តថា
ហេតុអ្វីពេទ្យក្នុងសម្ភពផល្លី មិនពិនិត្យឲ្យបានច្បាស់លាស់មុននឹងវះកាត់
គួរឲ្យដឹងថាសាច់កាចមិនកាចកុំអោយវះកាត់
បង្ករឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរជំងឺមហារីកពោះវៀនធំហេតុអ្វីបានជាឲ្យថ្នាំរបេងលេបទៅវិញ
នេះតាមការបញ្ជាក់រៀបរាប់ពីឪពុកម្ដាយជនរងគ្រោះទាំងទឹកភ្នែកប្រាប់អង្គភាពសារព័ត៌មានយើង។
ក្រោយពិនិត្យឃើញជំងឺមហារីកពោះវៀនធំហើយ
ក៏បានសំរាកព្យាបាលពេទ្យកាល់ម៉ែត្ររយៈពេលជាច្រើនខែ
ថវិកាគាត់ត្រូវចំណាយអស់ច្រើនរាប់ពាន់ដុល្លា
គាត់ព្យាយាមខ្ចីលុយបងប្អូនរបស់គាត់និងលក់របស់របរ អស់រលីងពីខ្លួន
ដើម្បីព្យាបាលកូនស្រីគាត់ឲ្យជា តែជាអកុសល កូនស្រីគាត់ឈ្មោះ វិច្ឆិកា លីសា
ជំងឺកាន់តែធ្ងន់ធ្ងរមិនអាចព្យាបាលបានតទៅមុខទៀតទើបកូនគាត់បាត់បង់អាយុជីវិតក្នុងពេទ្យកាល់ម៉ែត្រនៅថ្ងៃទី
៧ មករាឆ្នាំ ២០២៤ ថ្មីៗនេះ មកដល់ពេលនេះកម្រប់ខួប ១០០
ថ្ងៃហើយតែគាត់គ្មានថវិកាធ្វើបុណ្យឧទ្ទិសកុសលជូនកូនស្រីឈ្មោះ វិច្ឆិកា លីស្សា
ដែលជាកូនរបស់គាត់ដែលបាត់បង់អាយុជីវិតដោយមិនអស់ចិត្ត។
បងប្រុសស្រីជាម្ដាយជនរងគ្រោះបានប្រាប់បន្តថាការស្លាប់របស់កូនគាត់នេះ
ដើមហេតុគឺបណ្ដាលមកពីមន្ទីរសំរាកព្យាបាលសម្ភពផល្លី
វះកាត់គ្មានបច្ចេកទេសគ្មានជំនាញច្បាស់លាស់ គ្មានជំនាញពិនិត្យ
គ្មានគ្រឿងបរិក្ខារពេទ្យ គ្រប់គ្រាន់
សម្រាប់ពិនិត្យអាការៈអ្នកជំងឺឲ្យបានត្រឹមត្រូវ ធ្វើវះកាត់ដោយប្រថុយប្រថាន
ទើបធ្វើឱ្យកូនគាត់មានអាការៈកាន់តែធ្ងន់ធ្ងរសង្គ្រោះលែងបានទើបបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ហើយបងស្រីបន្តថាការបញ្ជូនកូនគាត់ទៅពេទ្យកាល់ម៉ែត្រមិនមានចេញឯកសារណាមួយឲ្យបានត្រឹមត្រូវនិងការបញ្ជូនកូនគាត់ទៅធ្វើការព្យាបាលឬវះកាត់នោះទេ។
ក្រោយពីការរៀបរាប់ពីបងប្រុសជាឪពុកម្ដាយជនរងគ្រោះ ។
ដោយទទួលបានព័ត៌មានពីឪពុកម្ដាយជនរងគ្រោះបានទទួលសនាសុំការផ្សព្វផ្សាយ
ដើម្បីស្វែងរកយុត្តិធម៌ អង្គភាពសារព័ត៌មានយើងបានខលទំនាក់ទំនងតាមរយៈលេខទូរសព្ទ012318537 ទៅខាងមន្ទីរសំរាកព្យាបាលសម្ភពផល្លីដើម្បីសុំការបំភ្លឺ ពីលោកស្រី ហៃរិន
សុបញ្ញា ជាវេជ្ជបណ្ឌិតឯកទេសផ្នែកវះកាត់ស្ត្រី
លោកស្រីវេជ្ជបណ្ឌិតបានបំភ្លឺប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថាលោក សំ វិច្ឆិកា
ដែលជាអ្នកលក់ចេកអាំងពិតជាយកកូនគាត់មកមើលជំងឺមន្ទីរសំរាកព្យាបាទសម្ភពរបស់គាត់មែនរយៈពេល៤ថ្ងៃ៥យប់ហើយក៏ត្រឡប់ទៅសម្រាកនៅផ្ទះវិញ
ក្រោយមកកូនគាត់មានអាការៈចុកពោះទើបមកសម្រាកនៅមន្ទីរសម្ភពម្ដងទៀត
ក្រោយសម្រាកបានរយៈពេលប៉ុន្មានថ្ងៃអាការៈមិនសូវស្រួលទើបលោកស្រីវេជ្ជបណ្ឌិតបានឲ្យឪពុកម្ដាយបញ្ជូនទៅពេទ្យរុស្ស៊ី
ហើយក៏មានឯកសារបញ្ជូនភ្ជាប់ទៅជាមួយឪពុកជនរងគ្រោះដើម្បីងាយស្រួលក្នុងការឲ្យខាងជំនួនពេទ្យរដ្ឋពិនិត្យក្រោយមកក៏បាត់ដំណឹងសូន្យឈឹង
ហើយលោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថាការវះកាត់កូនស្រីរបស់គាត់ឈ្មោះ វិច្ឆិកា លីហ្សា
គឺវះកាត់ដោយជំនាញមានឯកទេសត្រឹមត្រូវ
និងមានលិខិតអនុញ្ញាតពីឪពុកម្ដាយទើបអ្នកគ្រូហ៊ានវះកាត់ ចំណែកនៃថ្នេររបួសគឺបានដេរបានដេរត្រឹមត្រូវ
ហើយលោកស្រី វេជ្ជបណ្ឌិតបានជួយសម្រួលក្នុងការព្យាបាលជូនដល់លោក សំ វិច្ឆិកា ផងដែរ
ហើយលោកស្រីបានបញ្ជាក់ថាលោកស្រីមានឯកសារទាំងការវះកាត់ទាំងការបង់ថ្លៃប្រាក់ព្យាបាលនិងឯកសារបញ្ជូនទៅមន្ទីរពេទ្យរដ្ឋផងដែរ។
ទោះបីយ៉ាងណាជាចុងក្រោយបងប្រុសជិះម៉ូតូលក់ចេកអាំងនិងប្រពន្ធបានសំណូមពរមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងក្រសួងសុខាភិបាល
ជាពិសេសសម្ដេចបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
មេត្តាជួយរកយុត្តិធម៌
ជូនគាត់ចំពោះទង្វើរមន្ទីរសំរាកព្យាបាលសម្ភពផល្លីដែលបានវះកាត់កូនគាត់ដោយគ្មានបច្ចេកទេសត្រឹមត្រូវបណ្ដាលឲ្យកូនគាត់មានជំងឺអាការៈកាន់តែធ្ងន់ធ្ងរ
អស់សង្ឃឹមទើបបញ្ជូនកូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សង្ឃឹមថាក្រសួងពាក់ព័ន្ធនឹងមានវិធានការចំពោះមន្ទីរសំរាកព្យាបាលសម្ភពផល្លីខាងលើ
ដើម្បីស្វែងរកយុត្តិធម៌ជូនដល់ក្រុមគ្រួសារសពជនរងគ្រោះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស
ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ
ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment