ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញលិខិតបំភ្លឺ ករណីគេហទំព័រហ្វេសប៊ុកថ្ងៃថ្មី កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥
ពន្ធនាគារខេត្តបន្ទាយមានជ័យ ចេញលិខិតបំភ្លឺ ករណីគេហទំព័រហ្វេសប៊ុកថ្ងៃថ្មី កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ បានចុះផ្សាយថា “ខ្ញុំមិនអស់ចិត្ត ទេ ពន្ធនាគារខេត្តបន្ទាយមានជ័យ ហេតុអ្វីកូនខ្ញុំឈឺល្មមមិនបញ្ជូនទៅមន្ទីរពេទ្យ ពេលដែលឈឺធ្ងន់ធ្ងរជួយលេង បាន ទើបញ្ជូនទៅមន្ទីរពេទ្យ " ។
ដើម្បីឆ្លើយតបទៅនឹងគេហទំព័រហ្វេសប៊ុកខាងលើ អង្គភាពពន្ធនាគារសុំធ្វើការបំភ្លឺថា៖ ជនជាប់ឃុំ ឈ្មោះ លៀប ចន្ថា ភេ ចន្ថា ភេទ ប្រុស អាយុ ២២ ឆ្នាំ សញ្ជាតិ ខ្មែរ ឃុំខ្លួនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បទល្មើស កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទហិង្សាដោយចេតនា (ស្ថានទម្ងន់ទោស), លួច និងពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស ០៣ឆ្នាំ រងទោសបានរយៈពេល ០១ឆ្នាំ ០២ខែ ២៨ថ្ងៃ ទោសនៅសល់ ០១ឆ្នាំ ០៩ខែ ០២ថ្ងៃ (ពិរុទ្ធជន) ។ រយៈពេលជាង០១ឆ្នាំកន្លងមកនេះពិរុទ្ធ ជនខាងលើពុំធ្លាប់មានជំងឺ(ឈឺ) នៅក្នុងពន្ធនាគារម្តងណាឡើយ ។ ទើបតែនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ពិរុទ្ធជនរូបនេះប្រាប់ថាខ្លួនមានអាការៈមិនស្រួលក្នុងខ្លួន ភ្លាមនោះមន្ត្រីគ្រប់គ្រងអគារក៏បានបញ្ជូនមកប៉ុស្តិ៍ សុខភាព នៅវេលាម៉ោង ១១ និង ២៥ នាទីព្រឹក បន្ទាប់មកមន្ត្រីពេទ្យប៉ុស្តិ៍សុខភាពបានពិនិត្យឃើញថា ពិរុទ្ធជននេះមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកផ្តល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង ។ ដោយឃើញស្ថានភាពបែបនេះមន្ត្រីពេទ្យប៉ុស្តិ៍សុខភាពក៏បានរាយការណ៍ និងសុំគោលការណ៍ថ្នាក់ដឹកនាំ និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី នៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹក និងបានទៅដល់ មន្ទីរពេទ្យនៅវេលាម៉ោង ១១ និង ៤០នាទីព្រឹកថ្ងៃដដែល និងបានជូនដំណឹងតាមរយៈទូរសព្ទចំនួន០៣ លើកទៅយាយរបស់ជនជាប់ឃុំ ។ កំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យពិរុទ្ធជនរូបនេះពុំបានធូរស្រាល ក៏បានស្លាប់នៅវេលាម៉ោង ១១ និង ៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដោយសារ ជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល ។
ក្នុងន័យនេះពន្ធនាគារខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងចំពោះ គេហទំព័រហ្វេសប៊ុក ថ្ងៃថ្មី ដែលបានធ្វើការចុះផ្សាយខ្លឹមសារខាងលើ ក្នុងន័យចោទប្រកាន់ និងបំភ្លើសការពិតដល់ពន្ធនាគារខេត្ត បន្ទាយមានជ័យ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់អង្គភាពពន្ធនាគារ ក៏ដូចជាអគ្គនាយកដ្ឋាន ពន្ធនាគារ ក្រសួងមហាផ្ទៃ ។
អាស្រ័យដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងគេហទំព័រហ្វេសប៊ុកថ្ងៃថ្មី មេត្តាទទួលជ្រាបជា ព័ត៌មាន ។
Post a Comment