ពិធីចែកវិញ្ញាបនប័ត្រនិងលិខិតសរសើរដល់សិស្សានុសិស្សសាលាឧត្ដមសាស្ត្រកម្ពុជា។និងសាលាអន្តរជាតិខ្មែរអាមេរិចកាំង

 


(បន្ទាយមានជ័យ) សាលាឧត្តមសាស្រ្តកម្ពុជា និងសាលាអន្តរជាតិខ្មែរអាមេរិកកាំង (KAIS) បានប្រារព្ធពិធីចែកវិញ្ញាបនបត្រ និងលិខិតសរសើរជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រោមអធិបតីភាពឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពីលោក សុខ គង់ អគ្គនាយក យូ អេស ខេគ្រុប សាខាខេត្តបន្ទាយមានជ័យ និងលោក លោកស្រី មន្ទីរអប់រំយុវជន និងកីឡា លោកអភិបាលរងស្រុក លោកប្រធានការិយាល័យអប់រំ លោកមេឃុំ និងមាតាបិតាអណាព្យាបាល សរុបប្រមាណ៣៥០នាក់ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។


លោក សុខ គង់ បានមានប្រសាសន៍លើកឡើងថា៖ លោកពិតជាមានចិត្តរំភើបរីករាយ ដោយបានឃើញវត្តមានរបស់ឯកឧត្តម លោក លោកស្រី ដែលជាអាណាព្យាបាលនៅពេលនេះ គឺបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ទៅលើការងារអប់រំដែលមានសាលាអន្តរជាតិខ្មែរអាមេរិកាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស។ ជាស្តែងកម្មវិធីនាពេលនេះគឺជាភាពជោគជ័យដែលកូនៗទទួលបានបន្ទាប់ពីប្រឡងបញ្ចប់វគ្គសិក្សារបស់ខ្លួនលើមុខវិជ្ជាភាសាអង់គ្លេស និងភាសាខ្មែរ ហើយឆ្នាំសិក្សាថ្មីសាលានឹងបញ្ចូលនូវកម្មវិធីបច្ចេកវិទ្យាថ្មីៗដល់សិស្សានុសិស្ស។


ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ពាំនាំប្រសាសន៍ផ្តាំផ្ញើរ និងសួរសួរសុខទុក្ខពីសំណាក់ឯកត្តមសុភាចារ្យបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា។


ឯកឧត្តម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកគ្រូ អ្នកគ្រូដែលជាគណៈគ្រប់គ្រងសាលា ក៏ដូចជាសិស្សានុសិស្សដែលបានប្រឹងប្រែងរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អ។


ឯកឧត្តម បានផ្តាំផ្ញើរទៅកាន់អង្គពិធីក៏ដូចជាសិស្សានុសិស្ស អំពីភាពជាមនុស្ស គឺត្រូវមានអង្គបី គឺ សុខភាព សមត្ថភាព និងឥរិយាបទល្អ៕


















Powered by Blogger.