ពិធីកាត់ស្រោមវិញ្ញាសាធំប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(អនុវិទ្យាល័យ) ឆ្នាំសិក្សា ២០២៥.២០២៦ មណ្ឌលប្រឡងវិទ្យាល័យសម្ដេច ជា ស៊ីម

 


(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីកាត់ស្រោមវិញ្ញាសាធំប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិ(អនុវិទ្យាល័យ) ឆ្នាំសិក្សា ២០២៥.២០២៦ មណ្ឌលប្រឡងវិទ្យាល័យសម្ដេច ជា ស៊ីម ដោយអញ្ជើញចូលរួមពីលោក បៀវថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងសមណៈសិស្សនិមន្តមកប្រលងនាថ្ងៃនេះសរុបចំនួន ១៨០អង្គ នឹងត្រូវបែងចែកជា ៨បន្ទប់ ស្ថិតនៅបរិវេណវត្តចមសុទ្ធាវាស (ហៅវត្តស្វាយចាស់) ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥។


លោក បៀវថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថាវិញ្ញាសាប្រឡងចូលរៀនរបស់សមណៈសង្ឃនាពេលនេះគឺមានចំនួន ៤ មុខវិជ្ជា វិញ្ញាសាទី១ភាសាបាលីវិញ្ញាសាទី២ សរសេរតាមអាន វិញ្ញាសាទី៣ពុទ្ធវិន័យនិងវិញ្ញាសាទី៤ គណិតវិទ្យាហើយការប្រឡងគឺពេញមួយថ្ងៃហើយការប្រឡងនេះទៀតផងដែរក៏មានការយកចិត្តទុកដាក់ខ្ពស់មានន័យថាសមណៈសង្ឃប្រលងដោយសមត្ថភាពចំណេះដឹងដែលបានរៀនកន្លងមកធ្វើ យ៉ាងណាដើម្បីបានបន្តដល់ថ្នាក់ឧត្តម។


លោក យឹម សំណាងបានមានប្រសាសន៍ថា៖នៅក្នុងមាត្រា ទី៦៥  នៃរដ្ឋធម្មនុញ្ញបានចែងថារដ្ឋត្រូវការពារនិងលើកស្ទួយសិទ្ធិប្រជាពលរដ្ឋក្នុងការទទួលការអប់រំប្រកបដោយគុណភាពនៅគ្រប់កម្រិតនិងត្រូវចាត់វិធានការគ្រប់បែបយ៉ាងជាជំហានៗដើម្បីឲ្យមានការអប់រំនេះបានទៅដល់ប្រជាពលរដ្ឋគ្រប់រូប។


នៅកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងខែជំរុញឲ្យប្រជាពលរដ្ឋគ្រប់រូបទាំងគ្រហស្ថ ទាំងបព្វជិតត្រូវទទួលបានការអប់រំប្រកបដោយគុណភាពជាពិសេសនៅក្នុងយុទ្ធសាស្ត្របញ្ញាកោណដំណាក់កាលទីមួយសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញគោលនយោបាយអប់រំជាតិគឺការពង្រឹងគុណភាពវិស័យអប់រំពោលគឺលើកកម្ពស់ចំណេះដឹងសមត្ថភាព គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិនិងស្មារតីទទួលខុសត្រូវ។ ចំណែកវិស័យពុទ្ធិកសិក្សាវិញក៏ដូចជាវិស័យអប់រំដែររាជរដ្ឋាភិបាលដែលបានដែលដឹកនាំដោយសម្ដេចបវរអធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក៏បានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ជាតិនៅក្នុងនោះក៏មានការកែទម្រង់វិស័យពុទ្ធិសិក្សាផងដែរដើម្បីឲ្យវិស័យនេះក្លាយជាវិស័យមួយដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានព្រះសង្ឃដែលជាគ្រឹះដ៏រឹងមាំក្នុងការពារអក្សរសាស្ត្រវប្បធម៌អរិយធម៌និងព្រះពុទ្ធសាសនាហើយគង់វង្ស។


ជាក់ស្ដែងនៅថ្ងៃនេះមន្ទីរធម្មការសហការជាមួយសាលាគណៈខេត្តទាំងពីរគណៈបានរៀបចំប្រឡង ជ្រើសរើសសមណៈសិស្សចូលរៀនពុទ្ធិអនុវិទ្យាល័យគោលបំណងដើម្បីជំរុញឲ្យព្រះសង្ឃបន្តការអប់រំបានខ្ពស់មួយកម្រិតទាដើម្បីក្លាយខ្លួនជាអ្នកបន្តវេនប្រកបដោយចំណេះដឹងផ្នែកព្រះពុទ្ធសាសនា។ហើយការប្រឡងនេះជាការវាស់ស្ទង់សមត្ថភាពចំណេះដឹងផ្នែកពុទ្ធសាសនារបស់សមណៈសិស្សដើម្បីធានាឲ្យបាននូវគុណភាពអប់រំឲ្យស្របទៅនឹងច្បាប់អប់រំមាត្រាទី២៦ បានចែងថាដើម្បីធានាបានគុណភាពអប់រំនិងប្រសិទ្ធភាពអប់រំប្រកបដោយភាគត្រឹមត្រូវនិងយុត្តិធម៌ត្រូវមានការប្រឡងមានន័យថាការប្រឡងនេះគឺជាការចម្រាញ់យកតែសមនៈសង្ឃដែលមានសមត្ថភាពចំណេះដឹងទាំងផ្លូវអាណាចក្រពុទ្ធនិងក្នុងកម្រិតបឋមសិក្សាដើម្បីជំរុញព្រះអង្គទាំងនោះអោយបានបន្តការសិក្សាថ្នាក់អនុវិទ្យាល័យបន្តទៀត៕




















Powered by Blogger.