រោងចក្រផលិតបារីគេចពន្ធ ខុសច្បាប់របស់ចិន ដ៏ធំបានលាក់ខ្លួនពួនអាត្មានៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ÷ទីតាំងរោងចក្រផលិតបារីរបស់ ចិនដ៏ធំមួយកន្លែង បានលាក់ខ្លួន ពួនអាត្មា ក្នុងភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជាកន្លែងផលិតបារីគេចពន្ធ និងស្តុកចែកចាយ ទៅប្រទេសវៀតណាម។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ គឺបុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា ធ្វើការនៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយប្រសិនបើរោងចក្រមិនសូវជាមានការងារធ្វើគឺទើបពួកគេអាចសុំច្បាប់ទៅបាន។
ដោយឡែកចំពោះបុគ្គលិកកម្មករនយោជិតម្ចាស់រោងចក្រមិនត្រូវបានជ្រើសរើសយកអ្នកមានទៅរស់នៅក្បែរនេះនោះឡើយ ចាំបាច់ជ្រើសរើសអ្នកពីរចម្ងាយ ដោយខ្លាចដឹងរឿងផ្ទៃក្នុងទាំងនេះគឺជាយុទ្ធសាស្ត្រមួយដែលជាការអនុវត្តផ្ទុយពីនឹងច្បាប់ស្ដីពីការងារផងដែរ។ ប្រភពបានបន្តឱ្យដឹងទៀតថា រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ។
ជុំវិញករណីខាងលើនេះសារព័ត៌មានរបស់យើងបានធ្វើការទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានជាបឋម ដោយលោកមាឃុំរកាកោះ បានជម្រាបមកវិញថាលោកមិនបានដឹងរឿងទាំងអស់នេះទាល់តែសោះ ដោយសារគេមិនបានធ្វើការផ្ដល់ដំណឹងជូនលោក។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ជាម ច័ន្ទសោភ័ណក្នុងនាមគណះមេបញ្ជារការឯកភាព គួរចាត់វិធានការយ៉ាងណាវិញ ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់នៅខណ្ឌដង្កោ ដែលជាប្រភពផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេស។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ចផលិតផលខុសច្បាប់ ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណះ តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕សហការី
Post a Comment