ពិធីហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យជាតិមានជ័យ (NMU)និងសាលារៀន បញ្ញវន្តអង្គរ (AiA)ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសិក្សាអប់រំនិងបណ្តុះបណ្តាល

 


(បន្ទាយមានជ័យ) សាកលវិទ្យាល័យជាតិមានជ័យ (NMU)និងសាលារៀន បញ្ញវន្តអង្គរ (AiA) បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសិក្សាអប់រំនិងបណ្តុះបណ្តាល ក្រោមអធិបតីភាពលោក ជា សឿន សាកលវិទ្យាល័យជាតិមានជ័យ លោក ថោង វាសនា នាយកប្រតិបត្តិ និងសហការី មកពីរៀនបញ្ញាវន្តអង្គការAiA ពិធីនេះធ្វើនៅសាបប្រជុំសាកលវិទ្យាល័យជាតិមានជ័យ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។


លោក ជា សឿន សាកលវិទ្យាល័យជាតិមានជ័យ លោក ថោង វាសនា នាយកប្រតិបត្តិ បានមានប្រសាសន៍លើកឡើងថាពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសឲ្យសិស្សានុសិស្សតាមវិទ្យាល័យអាចបន្តការសិក្សាថ្នាក់ឧត្តមសិក្សាតាមរយៈការធ្វើផែនការសកម្មភាពរួមគ្នាដូចជាវគ្គតម្រង់ទិស វគ្គបណ្ដុះបណ្ដាលខ្លី ការចុះកម្មសិក្សា សិក្ខាសាលា ព្រឹត្តិការណ៍ សង្ក្រាន្តឆ្នាំថ្មី និងកីឡាក្នុងខេត្តបន្ទាយមានជ័យ។


លោក ថោង វាសនា នាយកប្រតិបត្ត បានមានប្រសាសន៍បញ្ជាក់ថា៖គូភាគីទាំងពីរបានព្រមព្រៀងគ្នាខូចគោលបំណងដូចខាងក្រោម៖

១.ពិនិត្យមើលលទ្ធភាពក្នុងការផ្តល់ឱកាសនឹងជំរុញដល់សិស្សានុសិស្សក្នុងការសិក្សាបន្តថ្នាក់ឧត្តមសិក្សា។

២.ពិនិត្យមើលលទ្ធភាពក្នុងការបញ្ជូនទទួលនិស្សិតចុះធ្វើកម្មសិក្សាដែលផ្តល់ផលប្រយោជន៍ដល់កាតិ។

៣.ពិនិត្យមើលលទ្ធភាពក្នុងការសហការស្វែងរកគម្រោងអភិវឌ្ឍន៍ ឬគម្រោងវិនិយោគ។

៤.បញ្ជូនសិស្សានុសិស្សមកទស្សនកិច្ចសិក្សា និងរៀបចំបំប៉នមុខវិជ្ជានានា ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ។

៥.ប្រើប្រាស់បណ្ណាល័យ កីឡដ្ឋានបាល់ទាត់ កសិដ្ឋានពិសោធន៍របស់សាកលវិទ្យាល័យជាតិមានជ័យ។

៦.សហការចូលរួមនិងរៀបចំសន្និសិទ សិក្ខាសាលា និងព្រឹត្តិការណ៍នានា។


គួរបញ្ជាក់ផងដែរថា៖លក្ខខណ្ឌនានាសម្រាប់សកម្មភាពនៃកិច្ចសហប្រតិបត្តិការខាងលើនេះនឹងត្រូវព្រមព្រៀងគ្នាក្នុងទម្រង់កិច្ចសន្យាដែលនឹងត្រូវចុះហត្ថលេខាដោយគូភាគីមុនដំណើរការសកម្មភាពនោះ។ ក្នុងករណីមានការព្រមព្រៀង ដែលមានធនធាននានាសម្រាប់គាំទ្រ ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់នៅក្នុងកិច្ចសន្យានៃសកម្មភាពនោះ។សម្រាប់សុពលភាពអនុស្សរណៈនៃការយោគយល់នេះមានសុពលភាពរយៈពេល០៥ឆ្នាំ(ប្រាំឆ្នាំ) ដោយគិតចាប់ពីថ្ងៃចុះហត្ថ លេខានេះតទៅ និងត្រូវបានបន្តសុពលភាពដោយស្វ័យប្រវត្តិ ប្រសិនបើគ្មានការស្នើបញ្ចប់អនុស្សរណៈយោគយល់ គ្នានេះដោយភាគីណាមួយ។ អនុស្សរណៈនៃការយោគយល់នេះអាចនឹងត្រូវបានបញ្ចប់ក្នុងករណីភាគីណាមួយជូន ដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀតយ៉ាងហោចណាស់រយៈពេល៣ខែនៃមុនកាលបរិច្ឆេទនៃសុតល ភាពរដោយមានការឯកភាពពីគូភាគី៕




















Powered by Blogger.