សមត្ថកិច្ចបង្ក្រាប គ្រឿងញៀនជិត៥គីឡូ អាវុធខ្លី៥ដើម និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន៥នាក់ នៅក្រុងបាវិត

 


ស្វាយយរៀង៖ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាត្តិ នៅក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងការសម្របសម្រួលផ្ទាល់ពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៣-១៤ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់រក្សាទុកអាវុធដោយខុសច្បាប់ និងបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន០៥ នាក់។

ប្រភពបានបន្តទៀតថា៖ជនជាតិវៀតណាមដែលសមត្ថកិច្ចយើងបានធ្វើការឃាត់រួមមាន៖ ១.ហ្វាម ឌឹកគឿង ប្រុស អាយុ ២៨ ឆ្នាំ, ២.កាប ឌឹកអាញ់ ប្រុស អាយុ ៣៨ ឆ្នាំ, ៣.ង្វៀង វ៉ាន់ទូ ប្រុស អាយុ ២១ ឆ្នាំ, ៤. ង្វៀង វ៉ាន់មិ ប្រុស អាយុ ៣៣ ឆ្នាំនិង៥.ច្រឹង ដឹកម៉ាន់ ប្រុស អាយុ ២៥ ឆ្នាំ។

ចំពោះសម្ភារវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖

 - ថ្នាំញៀនប្រភេទកេតាមីន ទម្ងន់ ១៦៩៣,៣៧ក្រាម

 - ថ្នាំញៀនប្រភេទ អុិចស្តាសុី ទម្ងន់ ២៣៤៣,៩៥ក្រាម

 - ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ទម្ងន់៦៣៥,១៦ក្រាម(សរុបសារធាតុញៀនទម្ងន់ ៤៦២៨,៨៩ក្រាម) ៤kg៦២៨,៨៩g

- អាវុធខ្លី០៥ ដើម បង់០៥ គ្រាប់៥៤ គ្រាប់

- រថយន្ត ០១ គ្រឿង- ម៉ូតូ០២ គ្រឿង

-លិខិតឆ្លងដែន ០២ ក្បាល

- អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក

- ប្រាក់ដុល្លា ១០០០ដុល្លា

- ប្រាក់ដុង ៤.០០០.០០០ដុង រួមទាំងឧបករណ៍ សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






Powered by Blogger.