អង្គភាព ស៊ីអេចអ ធីវីអនឡាញ សូមថ្លែងអំណរគុណយ៉ាងេជ្រាវជ្រៅ ចំពោះលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានផ្តល់កិត្តិយស ចូលរួមកិច្ចប្រជុំស្តីពីករណីផ្សព្វផ្សាយព័ត៌មាន? វគ្គ៨

ផ្សាយចេញនីថ្ងៃទី០៨ខែកុម្ភ:ឆ្នាំ២០២៥

ខេត្តកណ្តាល: អង្គភាពស៊ីអេចអ បានបញ្ជាក់ក្នុងការផ្សព្វផ្សាយព័ត៌មានរួចហើយ នៅវគ្គ៦ថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ និងវគ្គ៧នៅថ្ងៃទី៥ខែកុម្ភៈ ឆ្នាំ២០២៥  ស្រាប់តែនៅថ្ងៃទី៦ខែឆ្នាំដដែល ខ្ញុំបាទបានឃើញលិខិតអញ្ជើញរបស់មន្ទីរព័ត៌មានខេត្តកណ្តាលលេខ:០៤៤/២៥លអជ  បានអញ្ជើញខ្ញុំបាទ ដើម្បីចូលរួម កិច្ចប្រជុំស្តីពីករណី ផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពស៊ីអេចអ ធីវីអនឡាញ ដែលមានខ្លឹមសារថា រដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់មកលើអង្គភាពស៊ីអេចអថាផ្សព្វផ្សាយព័ត៌មានប្រឌិត តែបែជាអញ្ជើញលោកស្រី ហួត រតនា ទៅសាលាខេត្តកណ្តាល សាលប្រជុំAទីតាំងថ្មី។

នៅក្នុងករណីខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង ផ្សព្វផ្សាយយោងតាមលិខិត លេខ១៣៥លអជ ចុះនៅថ្ងៃចន្ទ៦កើតខែមេឃឆ្នាំរោង ឆស័កព.ស២៥៦៨ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥

យោង៖ -លិខិតលេខ ០៤០/២៤ មសហវ.កណ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត -ចំណារចុះថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល   ត.ប.អភិបាល នៃគណៈអភិបាលខេត្តកណ្តាលហត្ថលេខានិងត្រានាយករដ្ឋបាល ដី ស៊ីវុត្ថា។

យោងលើឯកសាររបស់លោកស្រីហួតរតនា ស្នើសុំទៅ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយក្នុងការត្រួតពិនិត្យ នៅក្នុងខែមករាថ្មីៗហ៊ុយៗឆ្នាំ២០២៥ យោងលើឯកសារច្បាប់ដើម ដែលមន្ត្រីពាក់ព័ន្ធមួយចំនួននោះ បានចុះហត្ថលេខាទទួលប្រាក់ បាត់ថវិកាចំនួន១៧,០០០,០០០ រៀល(ដប់ប្រាំពីរលានរៀល)

យោងលិខិតស្នើសុំលោកស្រីហួតរតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋផ្អិបឯកសារនិងមិនបន្តអាជ្ញាប័ណ្ណដល់លោកស្រី បែបជាបើកអោយបុគ្គលថ្មីនិងទទួលសេវា៥០០០ដុល្លារក្នុងមួយឆ្នាំ។  

យោងលិខិតរដ្ឋបាលសាលាខេត្តកណ្តាល ចុះថ្ងៃ១៥រោចខែបុស្សឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនិងថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ ដោយមានការប្រថាបត្រារដ្ឋបាលខេត្តកណ្តាល។

បានចោទប្រកាន់មកលើអង្គភាពអ្នកសារព័ត៌មានយើងថា ប្រឌិតព័ត៌មានមិនពិត ដែលជាហេតុធ្វើអោយប៉ះពាល កិត្តិយស សេចក្តីថ្លៃថ្នូ ក្នុងនាមអ្នកសារព័ត៌មាន នៃអង្គភាពអង្គសាម៉ី ដែលផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវ: ប្រកប ដោយក្រមសិលធម៌ សុជីវធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។  

នៅក្នុងចំនុចនេះ អង្គភាពអ្នកសារព័ត៌មានយើងបានរៀបចំឯកសាររួចហើយ  ដើម្បីធ្វើរបាយការណ៍ជូនឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តែទោះបីយ៉ាងណាក្តី អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល ដែលបានផ្តល់កិត្តិយសដល់អង្គភាពយើងខ្ញុំ តែគួរអោយស្តាយ យើងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការចូលរួមប្រជុំបានម៉្យាងទៀតមិនមែនជាកាតព្វកិច្ច របស់យើងខ្ញុំឡើយ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានមន្ទីរព័ត៌មានខេត្ត សូមមេត្តាជ្រាប និងសូមទទួលនូវការគោរពរាប់អានពីយើងខ្ញុំ។   

មនុស្សយើង មានតម្លៃនិងកិត្តិយសដូចគ្នាៗ បិទបាំងរឿងអាស្រូវរបស់ខ្លួនទំលាក់កំហុសអោយអ្នកដទៃ ពិតជាមន្ត្រីសម័យទំនើបមិនសរសើមិនបាន។   

អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាត្រួតពិនិត្យឡើងវិញ រាល់ការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាល មកលើអង្គភាពអ្នកសារព័ត៌មានយើង ដោយក្តីអនុគ្រោះ ។

ភាពឆក់ល្វែងរបស់មន្ត្រីចំនួនតូច មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រីតើអ្នកណាជាអ្នកទទួលខុសត្រូវ? បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅ ACU? បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្មីៗហ៊ុយ។

តែទោះបីយ៉ាងណាក្តី ទោះបីអាជ្ជាប័ណ្ណទូកដរត្រូវបានផ្លាស់ប្តូម្ចាស់ គឺជារឿងដែលថ្នាក់ដឹកនាំជាអ្នកសម្រេច តែបុគ្គលដែលជាមន្ត្រី ឃុបឃិតគ្នាជាប្រព័ន្ធ រៀបចំឯកសារក្លែងភូតភរកុហកថ្នាក់ដឹកនាំ 

មុននិងផ្លាស់ប្តូម្ចាស់ថ្មី  គឺជារឿងមិនអាចបិទបាំង (ដំរីងាប់យកចង្អេរទៅបាំង ) នៅពេលនេះដូចជាដាំទឹកក្តៅ យកទៅចាក់និងប្រហុក ចាប់ផ្តើមចេញដង្កូវមួយៗ ។

យោងលិខិតសំណើរសុំ លោកស្រី ហួត រតនា គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍ និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ ស្រុកយោងតាមការស្នើសុំពឹងពាក់តាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានស៊ីអេចអស្នើសុំដល់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើររបស់ប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ  ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍ ក្នុងនាមខ្ញុំបាទ អតីតជាគណៈកម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា តែងតែយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានយោងតាមការស្នើសុំ របស់ប្រជាពលរដ្ឋជនរងគ្រោះ និងប្រឆាំងនិងព័ត៌មានក្លែងក្លាយ  សូមសម្តេចធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តេចធិបតីមេត្តាដោយក្តីអនុគ្រោះ។

ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
















Powered by Blogger.