ពិធីផ្សព្វផ្សាយ និងហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅសាធារណៈនិងឯកជន ក្នុងស្រុកភ្នំស្រុក

(បន្ទាយមានជ័យ) លោក យឹម សំណាងអភិបាលរងខេត្ត  តំណាង​ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ដ បានអញ្ជើញជាធិបតីក្នុង​ពិធី​ផ្សព្វផ្សាយនិងហាមឃាត់ការ ទទួលទាន ការចែកចាយ ការតាំងលក់ និងពាណិជ្ជកម្មផលិតផល ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងនិងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជន តាមសេចក្តីណែនាំ លេខ ៧១ អយក សណន របស់ក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដល់រដ្ឋបាលស្រុក ក្រុមប្រឹក្សាស្រុក កងកម្លាំងទាំង៣ នាយប៉ុស្តិ៍ នាយក.នាយករង វិទ្យាល័យ.អនុវិទ្យាល័យ បឋមសិក្សា មត្តេយសិក្សា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងពិធីផ្សព្វផ្សាយនោះក៏បានឲ្យលោក លោកស្រី កងកម្លាំងទាំង៣ នាយប៉ុស្តិ៍ នាយក.នាយករង វិទ្យាល័យ.អនុវិទ្យាល័យ បឋមសិក្សា មត្តេយសិក្សា ក្នុងស្រុកភ្នំស្រុកបានឡើងសួរសំណួរ ពាក់ព័ន្ធពីចម្ងល់ និងបញ្ហាជាច្រើន ដើម្បីឲ្យលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើការបកស្រាយជូនពួកគាត់ បានដឹង បានយល់ពីវិធានការអប់រំណែនាំ ទប់ស្កាត់ បន្តយកទៅផ្សព្វផ្សាយនៅតាមវិទ្យាល័យ.អនុវិទ្យាល័យ បឋមសិក្សា មត្តេយសិក្សា ក្នុងមូលដ្ឋាន។

លោក យឹម សំណាង បានមានប្រសាសន៍លើកឡើងថា៖ យោងតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹងដល់ក្រសួងអប់រំ យុវជននិងកីឡា សម្តេចបានដាក់បទបញ្ជាឲ្យយកចិត្តទុកដាក់លើបញ្ហាសុខភាព របស់សិស្ស បង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ដែលពាក់ព័ន្ធនឹងទម្លាប់ ទទួលទានចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំងរបស់សិស្ស។

ទន្ទឹមជាមួយគ្នានោះលោក យឹម សំណាង បានមានប្រសាសន៍បញ្ជាក់ថា៖ ដោយអនុវត្តតាមសេចក្តីណែនាំលេខ៧១ អយក សណន ស្តីពី ១/ហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ២/ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណី អាហារ និងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំកន្លងមក ៣/ត្រូវដាក់បញ្ចូលបន្ថែមក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពី ការហាមឃាត់ ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង និងជុំវិញជាប់បរិវេណគ្រឹះស្ថានសិក្សា ៤/ត្រូវអប់រំ ក្រើនរំឮក និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំង នៅពេលគោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា/៥ត្រូវចលនាអ្នកសិក្សា និងបុគ្គលិកអប់រំឲ្យចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ ៦/ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រប់ប្រភេទ នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្ដែង ដូចជាបញ្ឈប់ការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំង គ្រប់ប្រភេទនៅនឹងកន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរ៧/ត្រូវសហការជាមួយស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដើម្បីចូលរួមអនុវត្តសេចក្ដីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង”៕

















Powered by Blogger.