លោក ទូច ស៊ីផាត អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផលស្ដីពីការសាងសង់ផ្លូវជនបទ ក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សូមចូលរួមសហការគ្នាក្នុងភូមិ និងអជ្ញាធរភូមិ ឃុំ រក្សាដីចំណីផ្លូវ សម្រាប់អភិវឌ្ឍផ្លូវឱ្យធំទូលាយស្អាត ប្រឡាយទឹកដោះទឹកក្នុងភូមិ នៅពេលអនាគត ជាប្រយោជន៍ដល់កូនចៅយើង ប្រទេសជាតិ និងជាតិសាសន៍យើងទាំងងមូល នេះជាការសំណូមពររបស់លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផលស្ដីពីការសាងសង់ផ្លូវជនបទ គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ ហ្នឹងពាណិជ្ជូបនីយកម្ម(SAAMBAT) ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ លោក ហោ ញ៉េប នាយករងរដ្ឋបាលខេត្ត និងតំណាងស្រុក ឃុំ ភូមិ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីនៃអង្គភាពគ្រប់គ្រងគម្រោង និងទីប្រឹក្សាគម្រោង តំំណាងក្រុមហ៊ុនសាងសាង៖ក្រុមហ៊ុនបេងម៉េង ក្រុមហ៊ុនរចនាប្លង់ និងត្រួតពិនិត្យបច្ចេកទេសសាងសង់ (SP1) ប្រជុំនេះធ្វើនៅបរិវេណវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក ហោ ញ៉េប នាយករងរដ្ឋបាលខេត្តបានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានមកចូលរួម ព្រោះនេះគឺជាឱកាសមួយដែលយើងទាំងអស់គ្នាអាច ពិភាក្សាអំពីកិច្ចការមួយចំនួនដើម្បីត្រៀមអនុវត្តនៅពេលដែលគមម្រោងផ្លូវពីរខ្សែនេះចាប់ផ្តើមដំណើរការបើក ការដ្ឋាននាពេលដ៏ខ្លីខាងមុខ។
លោក ជា យុទ្ធារុណ បានបញ្ជាក់ថា៖ ជាក់ស្តែងកម្រោងផ្លូវពីរខ្សែដែលមានប្រវែង២៥, ៣គ.ម៖១/ខ្សែទី១ ផ្លូវជ្រាប់ចាស់-ជ្រាប់ថ្មី ចាប់ពីផ្លូវជាតិលេខ៦ ភូមិកក ដល់ភូមិជ្រាប់ថ្មី ឃុំជប់វ៉ារី ស្រុកព្រះ នេត្រព្រះ ប្រវែង១២.៧៧.ម។ ២/ខ្សែទី២ ផ្លូវកក់-ភាសត្បូង ចាប់ពីភូមិកក ឃុំជប់រី ស្រុកព្រះនេត្រព្រះ ដល់ភូមិភាសត្បូង ឃុំសារង្គ ស្រុកស្វាយចេក ប្រវែង១២.៦គ.ម។
ជាមួយនឹងឱកាសដ័វិសេសវិសាលនេះលោក ទូច ស៊ីផាត បានពាំនាំការសាក់សួរសុខទុក្ខ និងពរសព្វសាធុការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទទួលផលទាំងអស់ សូមមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារ។
លោក ទូច ស៊ីផាត បានមានប្រសាសន៍បញ្ជាក់ថា៖គោលបំណងសំខាន់ នៃកិច្ចប្រជុំនាពេលនេះគឺ..១.ផ្សព្វផ្សាយពីការដំណើរការ និងបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវរបស់គម្រោង។២.ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមសហការក្នុងពេលនៅក្រោយពេលសាងសង់ផ្លូវ ដើម្បីឱ្យការងារសាងសង់បានទាន់ពេលវេលា និងមានគុណភាពល្អ ប្រើប្រាស់បានយូរ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល។ ជាពិសេសគម្រោង SAAMBATនេះមានគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា តាមរយៈអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទរួមមាន៖ស្ថាបនាផ្លូវកៅស៊ូពីរជាន់និងបេតុង កែលម្អផ្សារជនបទ កសាងទីកន្លែងប្រមូលផ្តុំកសិផល និងកំពង់ដរសហគមន៍។
ទន្ទឹមគ្នានេះលោក ទូច ស៊ីផាត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសងខាងផ្លូវសូមចូលរួមថែរក្សាសមិទ្ធផល ដែលទទួលបានថ្មីនេះ តាមរយៈការសម្អាតបរិស្ថានតាមដងផ្លូវកុំឱ្យមានដក់ទឹក ស្ទះទឹកតាមប្រឡាយ ឬចង្អូរទឹក នៅសងខាងផ្លូវ។ជាពិសេសសូមចូលរួមផ្តល់ដីចំណីផ្លូវ ដើម្បីសាងសង់ផ្លូវឱ្យល្អ មានសោភណ្ឌភាព និងប្រើប្រាស់រួមនៅក្នុងភូមិ ឃុំរបស់យើងទាំងអស់គ្នាបានយូរអង្វែង៕
Post a Comment