ពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលស្រុកព្រះនេត្រព្រះ
(បន្ទាយមានជ័យ) យើងជាមន្ត្រីបម្រើរាស្ត្រដែលភាពស្មោះត្រង់ជឿទុកចិត្តសម្រាប់ដល់សេវាឲ្យល្អពិសេសសេវាតម្រូវការចាំបាច់បំផុតផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យគាត់ទទួលបានលឿនរហ័សមានប្រសិទ្ធភាពនេះគឺជាប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលស្រុកព្រះនេត្យព្រះ លោក ហឿន វិរៈ ជំនួសលោក ឃូ ពៅ ដែលត្រូវឡើងជាអភិបាលរងខេត្តបន្ទាយមានជ័យដោយពិធីនេះប្រព្រឹត្តនៅក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅបរិវេណសាលាស្រុកព្រះនេត្រព្រះ។
លោក វ៉ន វណ្ណា ប្រធានការិយាល័យបុគ្គលិករដ្ឋបាលខេត្តបានអានប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ ១១៧ អនក្រតក និងប្រគល់ត្រារួចមកលោក ហឿន វីរៈ បានឡើងធ្វើការប្ដេជ្ញាចិត្តថា៖ ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់រាជរដ្ឋាភិបាលក្រសួងមហាផ្ទៃក្រសួងស្ថាប័ននានាពិសេសថ្នាក់ដឹកនាំខេត្ត។ប្តេជ្ញាគោរពគាំទ្រចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅកម្មវិធីនយោបាយផ្អែកតាមយុទ្ធ សាស្ត្របញ្ញកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត៕
Post a Comment