លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមទទួលគណៈប្រតិភូជាន់ខ្ពស់ គណបក្សកុម្មុយនីស្តចិន

 


សៀមរាប ៖ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញអមដំណើរលោកជំទាវ ជា សិរី សមាជិក គណៈអចិន្ត្រៃយ៍ និងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ចូលរួមទទួលគណៈប្រតិភូជាន់ខ្ពស់ គណបក្សកុម្មុយនីស្តចិន ដឹកនាំដោយឯកឧត្តម Yin Li សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាគណៈកម្មធិការបក្សទីក្រុង ប៉េកាំង ដែលអញ្ជើញមកទស្សនកិច្ចនៅខេត្តសៀមរាប៕


រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ






















Powered by Blogger.