ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)

 


ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចេញប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក (ដ្រូន)។

តាមប្រការ១ របស់ប្រកាសអន្តរក្រសួងនេះកំណត់អំពីការគ្រប់គ្រងទិន្នន័យ តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មាន មនុស្សបើក (ដ្រូន) ព្រមទាំងកំណត់អំពីវិធានការសន្តិសុខ ក្នុងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក (ដ្រូន) ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រកាសអន្តរក្រសួងនេះមានវិសាលភាពអនុវត្ត ចំពោះអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលអាចផ្ទុកទម្ងន់ចាប់ពី២ គីឡូក្រាមឡើង លើកលែងតែអាកាសយានគ្មានមនុស្សបើក (ដ្រូន) ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕








Powered by Blogger.