ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ការចូលរួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)គឺដើម្បីខ្លួនឯង និងដើម្បីសង្គមជាតិ នេះជាប្រសាសន៍លើកលែងរបស់លោក កែ សួន សុភាព ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពី ប្រធានក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង កងកម្លាំង លោក លោកស្រីអនុប្រធាន សមាជិក សមាជិកា អចិន្រ្តៃយ៍ស.ស.យ.ក. ខេត្ត លោកប្រធានលេខាធិការដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានផ្នែកទាំង៧ សមាជិក សមាជិកា នៃលេខាធិការដ្ឋានស.ស.យ.ក.ខេត្ត រដ្ឋបាលសង្កាត់ ប្រព្រឹត្តទៅនៅសាលប្រជុំធំគេហដ្ឋានរបស់ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
សេចក្តីប្រកាស លេខ ០៧៦/២៤ ស.ស.យ.ក ប/ជ និងលេខ០០៧/២៥ ស.ស.យ.ក ប/ជ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មាធិការ ស.ស.យ.ក.សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ។
១,សម្រេចត្រូវបានកែសម្រួល និងបំពេញបន្ថែមគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណចំនួន ២៥០នាក់៖១,លោក ស្រេង សុផល ត្រូវបានប្រកាសតែងតាំងជាប្រធានកិត្តិយស។២,លោក សំបាន់ ដាណែល ត្រូវបានតែងតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ។
២,សម្រេចបង្កើតបង្កើតសមាសភាពក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា លើវិស័យ រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដីខេត្តបន្ទាយមានជ័យចំនួន ៩០នាក់៖១,ប្រកាសតែងតាំង លោក មាស ដារ៉ា ជាប្រធាន និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធាន ចៅសង្កាត់ទាំង៧ទៀតផងដែរ។
ក្នុងឱកាសនោះលោក កែ សួន សុភាព បានធ្វើការផ្ដាំផ្ញើ និងបទពិសោធន៍មួយចំនួនដល់លោក លោកស្រី ប្រធានអនុប្រធានសមាជិកសមាជិកា (ស.ស.យ.ក.) ក្រុងសិរីសោភ័ណ និងស.ស.យ.ក. មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ ដែលទើបប្រកាស៖
១,ការដឹកនាំប្រកបដោយគុណធម៌ និងចរិយាសម្បត្តិ គោរពគ្នាទៅវិញ។២,រក្សាភាពថ្លៃថ្នូររបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។៣,ដោះស្រាយបញ្ហាផ្ទៃក្នុងជូនសមាជិក សមាជិកា របស់ខ្លួន(ស.ស.យ.ក.)។៤,មានការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។៥,បង្កើតអនុស្សាវរីយ៍។៦,ការសហការគៀងគរ។៧,ការកែសម្រួលសមាជិកសមាជិការបស់ថ្នាក់ដឹកនាំ៕
Post a Comment