វាំងននខ្មៅកំពុងបើកបង្ហាញ ACU កំពុងធ្វើការស៊ើបអង្កេត ការចោទប្រកាន់របស់អង្គភាពអ្នកសារព័ត៌មានមួយចំនួនមកលើលោកស្រីហួត រតនា គួតែសិក្សាឡើងវិញ វគ្គ៩
ផ្សាយចេញនីថ្ងៃទី១៥ ខែកុម្ភ:ឆ្នាំ២០២៥
ខេត្តកណ្តាល:វាំងននខ្មៅកំពុងបើកបង្ហាញ ACU កំពុងធ្វើការស៊ើបអង្កេត ការចោទប្រកាន់របស់អង្គភាពអ្នកសារព័ត៌មានមួយចំនួនតូចមកលើលោកស្រីហួត
រតនា គួតែសិក្សាឡើងវិញ ដើម្បីកុំអោយមានការពាក់ព័ន្ធហើយសូមបញ្ជាក់ផងដែរថាបច្ចុប្បន្នភាពលោកស្រីហួត
រតនា មិនបានធ្វើចរាចរកំពុងចម្លងឡើយចាប់តាំងអាជ្ញាប័ណ្ណអស់សុពលភាព ដោយឡែកអង្គភាពស៊ីអេចអ
បានបញ្ជាក់ក្នុងការផ្សព្វផ្សាយព័ត៌មានរួចហើយ នៅវគ្គ៦ថ្ងៃទី៣១ខែមករាឆ្នាំ២០២៥ ផ្សាយវគ្គ៧នៅថ្ងៃទី៥ខែកុម្ភៈ
ឆ្នាំ២០២៥និង វគ្គ៨នៅថ្ងៃទី៧ខែកុម្ភៈ ឆ្នាំ២០២៥ ។
អង្គភាពស៊ីអេចអ
បានបដិសេធនៅថ្ងៃទី១ខែកុម្ភ:ឆ្នាំ២០២៥ វគ្គ៦
រាល់ការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាល ថាអង្គភាពស៊ីអេចអ
ផ្សព្វផ្សាយព័ត៌មានប្រឌិត ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋមានការភាន់ច្រឡំ។
ស្រាប់តែនៅថ្ងៃទី៣ខែកុម្ភ:ឆ្នាំ២០២៥ថ្មីៗហ៊ុយៗនេះ
រដ្ឋបាលខេត្តកណ្តាលចេញឯកសារអត់លេខ មួយច្បាប់ក្នុងការអញ្ជើញលោកស្រី ហួត
រតនាទៅសាលាខេត្ត សាលAទីតាំងថ្មី ដើម្បីរកដំណោះស្រាយកនិងបានអោយលោកស្រីទៅសាលាស្រុកស្អាងដកលុយចំនួន៤,០០០USD (បួនពាន់ដុល្លារអាមេរិក)ក្នុងការបញ្ចប់រឿង
។
យោងតាមលិខិត លេខ១៣៥លអជ
ចុះនៅថ្ងៃចន្ទ៦កើតខែមេឃឆ្នាំរោង ឆស័កព.ស២៥៦៨ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លិខិតអញ្ជើញ
យោង៖ -លិខិតលេខ ០៤០/២៤ មសហវ.កណ ចុះថ្ងៃទី៣១
ខែធ្នូ ឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត -ចំណារចុះថ្ងៃទី០៤
ខែមករា ឆ្នាំ២០២៥ របស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្តាល សូមគោរពអញ្ជើញ ៖ លោក អៀច សុវណ្ណវាសនា
នាយករងរដ្ឋបាលខេត្ត
-លោក ជាង រិទ្ធី នាយកទីចាត់ការអន្តរវិស័យខេត្ត
-លោក ទេព ភារុណ ប្រធានការិ.កិច្ចការច្បាប់
និងសុវត្ថិសាធារណៈខេត្ត
-លោក ហុង មុយហេង ប្រធានការិ.សេដ្ឋកិច្ច
និងសង្គមកិច្ចខេត្ត -លោក អ៊ួង សុវត្ថិ អនុ.ការិ.ទំនាក់.សាធារណៈ
និងសហប្រតិ.ការអន្តរជាតិខេត្ត
ដើម្បីចូលរួម ៖
កិច្ចប្រជុំលើករណីសំណើសុំបន្តអាជីវកម្មកំពង់ចម្លងអភិវឌ្ឍន៍កោះថ្មី ភូមិកោះថ្មី
ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ ក្រោមអធិបតីភាព៖
ឯកឧត្តម ណុប ដារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ដែលប្រព្រឹត្តទៅ៖ នៅថ្ងៃអង្គារ
៧ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង
៖ ៨:៣០ នាទី ព្រឹក ទីកន្លែង៖ សាលប្រជុំសាលាខេត្ត(សាលAទីតាំងថ្មី)។ ត.ប.អភិបាល
នៃគណៈអភិបាលខេត្តកណ្តាលហត្ថលេខានិងត្រានាយករដ្ឋបាល ដី ស៊ីវុត្ថា។
យោងតាមកិច្ចអន្តរាគមន៍
របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២
ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក
ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រាហូសិទ្ធី ។
យោងតាមឯកសារមួយច្បាប់នេះ តើលោកស្រី ម៉ុង
សុទ្ធាវី គឺជាអ្នកណា ហេតុអ្វីបានជាមានសិទ្ធិ ផ្លាស់ប្តូរប័ណ្ណអាជីវកម្ម
បានតាមតែទំនើងចិត្ត ដោយលោកស្រីម៉ុង សុទ្ធាវី មិនមែនប្រកបអាជីវកម្មពិតប្រាកដ ។
យោងលើឯកសាររបស់លោកស្រីហួតរតនា ស្នើសុំទៅ ឯកឧត្តម
ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយក្នុងការត្រួតពិនិត្យ
នៅក្នុងខែមករាថ្មីៗហ៊ុយៗឆ្នាំ២០២៥ យោងលើឯកសារច្បាប់ដើម
ដែលមន្ត្រីពាក់ព័ន្ធមួយចំនួននោះ បានចុះហត្ថលេខាទទួលប្រាក់ បាត់ថវិកាចំនួន១៧,០០០,០០០ រៀល(ដប់ប្រាំពីរលានរៀល)
យោងលិខិតលេខ:០៦០/២៥លឆកប អ.ប.ព ចុះនៅថ្ងៃសុក្រ១០កើតខែមេឃឆ្នាំរោង ឆស័ក ព.ស២៥៦៨ រាជធានីភ្នំពេញថ្ងៃទី០៧ខែកុម្ភ:ឆ្នាំ២០២៥ ជូនលោកស្រី ហួត រតនា
មានទីលំនៅភូមិកោះថ្មីឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល ហត្ថលេខានិងត្រា
ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកិត្តិន៍ភិកោសលបណ្ឌិត ឱមយ៉ិនទៀង។
យោងលិខិតស្នើសុំលោកស្រីហួតរតនា គោរពជូនឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍
និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី
ស៊ីប្រាក់ខែរដ្ឋផ្អិបឯកសារនិងមិនបន្តអាជ្ញាប័ណ្ណដល់លោកស្រី
បែបជាបើកអោយបុគ្គលថ្មីនិងទទួលសេវា៥០០០ដុល្លារក្នុងមួយឆ្នាំ។
យោងលិខិតរដ្ឋបាលសាលាខេត្តកណ្តាល
ចុះថ្ងៃ១៥រោចខែបុស្សឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនិងថ្ងៃទី២៨ខែមករាឆ្នាំ២០២៥ ដោយមានការប្រថាបត្រារដ្ឋបាលខេត្តកណ្តាលបានចោទប្រកាន់មកលើអង្គភាពអ្នកសារព័ត៌មានយើងថា
ប្រឌិតព័ត៌មានមិនពិត ដែលជាហេតុធ្វើអោយប៉ះពាល កិត្តិយសសេចក្តីថ្លៃថ្នូ
ក្នុងនាមអ្នកសារព័ត៌មាន នៃអង្គភាពអង្គសាម៉ី ដែលផ្សព្វផ្សាយព័ត៌មានតាមវិជ្ជាជីវ:
ប្រកប ដោយក្រមសិលធម៌ សុជីវធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្រ្តា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
នៅក្នុងចំនុចនេះ
អង្គភាពអ្នកសារព័ត៌មានយើងបានរៀបចំឯកសាររួចហើយនៅថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៥ ដើម្បីធ្វើរបាយការណ៍ជូនឯកឧត្តម
នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
អង្គភាពអ្នកសារព័ត៌មានយើងសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ
ចំពោះលោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល
ដែលបានផ្តល់កិត្តិយសដល់អង្គភាពយើងខ្ញុំ តែគួរអោយសោកស្តាយ
យើងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់នៅក្នុងការចូលរួមប្រជុំបានម៉្យាងទៀតមិនមែនជាកាតព្វកិច្ច
របស់យើងខ្ញុំឡើយ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធានមន្ទីរព័ត៌មានខេត្ត
សូមមេត្តាជ្រាប និងសូមទទួលនូវការគោរពរាប់អានពីយើងខ្ញុំ។
អ្នកសារព័ត៌មានមិនបំពានសិទ្ធិអ្នកដទៃ
មិនបំភ្លៃការពិត ផ្សព្វផ្សាយរឿងពិត យោងអភិក្រមទាំង៥ របស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងការវះកាត់មន្ត្រីមួយចំនួនដែលមិនបានបំពេញកាតព្វកិច្ច ។
បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅ ACU? បើរឿងនេះមិនមែនជារឿងពិតហេតុអ្វី លោកស្រីប្តឹងទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
យោងបទសម្ភាសន៍បន្ថែមរវាងលោកស្រីហួត រតនា មកកាន់អង្គភាពអ្នកសារព័ត៌មានយើង
លោកស្រីនិងរៀបចំលិខិតកិច្ចស្នើសុំអន្តរាគមន៍ទៅសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
តែទោះបីយ៉ាងណាក្តី ទោះបីអាជ្ជាប័ណ្ណទូកដរត្រូវបានផ្លាស់ប្តូម្ចាស់
គឺជារឿងដែលថ្នាក់ដឹកនាំជាអ្នកសម្រេច តែបុគ្គលដែលជាមន្ត្រី ឃុបឃិតគ្នាជាប្រព័ន្ធ
រៀបចំឯកសារក្លែងភូតភរកុហកថ្នាក់ដឹកនាំ មុននិងផ្លាស់ប្តូម្ចាស់ថ្មី គឺជារឿងមិនអាចបិទបាំង
។
យោងលិខិតសំណើរសុំ លោកស្រី ហួត រតនា
គោរពជូនឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍
និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី
ស៊ីប្រាក់ខែរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម
ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ
ស្រុកយោងតាមការស្នើសុំពឹងពាក់តាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង ស្នើសុំ ឯកឧត្តមគួច
ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាត្រួតពិនិត្យឡើងវិញ
រាល់ការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាល មកលើអង្គភាពអ្នកសារព័ត៌មានយើង
ដោយក្តីអនុគ្រោះ ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ ស្នើសុំដល់សម្តេចធិបតី
ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យោងតាមសំណើររបស់ប្រជាពលរដ្ឋ
រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច
ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ
ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ
មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន
ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍
ក្នុងនាមខ្ញុំបាទ អតីតជាគណៈកម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា
តែងតែយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានយោងតាមការស្នើសុំ
របស់ប្រជាពលរដ្ឋជនរងគ្រោះ និងប្រឆាំងនិងព័ត៌មានក្លែងក្លាយ
សូមសម្តេចធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តេចធិបតីមេត្តាដោយក្តីអនុគ្រោះ។
ដោយឡែក អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment