សេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះផ្សាយរបស់ Tik Tok ឈ្មោះ dr_rann ដែលបានបង្ហោះព័ត៌មានមិនពិត រូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត”



បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូន ដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថាៈ ថ្មីៗនេះ៖ តាមបណ្តាញទំនាក់ ទំនងសង្គម Tik Tok មានអាខោនតិកតុក (Tik Tok) ឈ្មោះ៖ dr_rann ដែលបានបង្ហោះរូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” ។


កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថាជារូបភាពដុតកាំជ្រួច ហើយមិនមានករណីផ្ទុះអាវុធណាមួយនៅក្នុងក្រុងប៉ោយប៉ែតដែរ តែអាខោនតិកតុក (Tik Tok) ឈ្មោះ៖ dr_rann ដែល បានបង្ហោះរូបភាពវីដេអូមានខ្លឹមសារថា “ផ្ទុះអាវុធនៅប៉ោយប៉ែត” ទៅវិញ ធ្វើឱ្យមហាជនពិសេសអ្នកប្រើប្រាស់បណ្តា ញទំនាក់ទំនងសង្គមមានការភាន់ច្រឡំ និងបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត យ៉ាងខ្លាំង ។


អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើដល់ម្ចាស់អាខោនតិកគុក (Tik Tok) ឈ្មោះ៖ dr_rann ធ្វើការលុបចេញ និងកែតម្រូវឡើងវិញ បើ មិនដូច្នោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនឹងធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ ការតាមនីតិវិធី៕







Powered by Blogger.