សន្និសីទ សុី យូ អេស (CUS) ស្តីពី ចំណេះដឹងនៅឧត្តមសិក្សា និងឱកាសការងាររបស់យុវជន ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល

 


(បន្ទាយមានជ័យ) សាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំសន្និសីទ សុី យូ អេស (CUS) ស្តីពី ចំណេះដឹងនៅឧត្តមសិក្សា និងឱកាសការងាររបស់យុវជន ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល សន្និសីទនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមជ្ឈមណ្ឌលការងារខេត្ត.តំណាងអង្គការក្រៅរាជរដ្ឋាភិបាល នាយក.នាយករងសាខាសាកលវិទ្យាធិការCUS នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ធ្វើនៅបរិវេណសាកលវិទ្យាល័យឯកទេស នៃកម្ពុជា ខេត្តបន្ទាយមានជ័យស្ថិតនៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។


លោក ណាន់ យុង នាយកសាខាខេត្តបន្ទាយមានជ័យ បានឡើងមានមតិស្វាគមន៍ និងរាយការណ៍ឲ្យដឹងថា៖ ការរៀបចំបើកសន្និសីទនាពេលនេះមានគោលបំណង៖ ជួយតម្រង់ទិសដល់ប្អូនៗក្នុងការជ្រើសរើសឯកទេសសិក្សានៅថ្នាក់ឧត្តមសិក្សាឲ្យបានត្រឹមត្រូវ ការស្វែងយល់អំពីកត្តាជោគជ័យក្នុងការងារ និងមុខរបរ នឹងការយល់ដឹងអំពីលក្ខណសម្បត្តិរបស់បុគ្គលជោគជ័យ សម្រាប់ជាជំនួយស្មារតីដល់ប្អូនៗក្នុងការរៀបចំអនាគតរបស់ខ្លួនឲ្យបានល្អប្រសើរព្រមទាំងបង្កើនភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យជាមួយស្ថាប័ននានា ដែលមានសក្តានុពលក្នុងការជួយលើកស្ទួយសេវានិស្សិតរបស់សាកលវិទ្យាល័យឲ្យកាន់តែប្រសារឡើង។


ទន្ទឹមនឹងនោះលោកបណ្ឌិត មាស បូរ៉ា បាទមានប្រសាសន៍លើកឡើងថា៖ ដោយឈរលើបាវចនា(បណ្ដុះបណ្ដាលដើម្បីការងារ និងមុខរបរ បណ្ដុះបណ្ដាលដើម្បីភាពជោគជ័យក្នុងការងារ និងមុខរបរ)។ជាក់ស្ដែងតាមរយៈសន្និសីទ ស៊ី យូ អេស ២០២៣នេះ សបញ្ជាក់ឲ្យឃើញថាសាកលវិទ្យាល័យពិតជាបានត្រៀមចិត្តត្រៀមកាយនិងលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ក៏ដូចជានិស្សិតរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលអនាគត។


ក្នុងឱកាសនោះលោកបណ្ឌិត មាស បូរ៉ា បានបញ្ជាក់ថា៖ គោលបំណងនៃសន្និសីទស៊ី យូ អេស ២០២៥នេះ ពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្អូនៗនិស្សិត ដែលមានវត្តមាននៅទីនេះ។ដូច្នេះហើយសូមព្យាយាមយកចិត្តទុកដាក់ស្ដាប់ និងរៀនសូត្រពី លោកបណ្ឌិត និងវាលគ្មិនទាំងអស់ ដែលបានធ្វើបទបង្ហាញដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ៕





























Powered by Blogger.