តើផ្សារផ្លាហ្សាបឹងត្របែក ជាន់ទី៤ បើកដំណើរការសូមស្វាគមន៍សំរាប់ភ្ញៀវចិននិងជនជាតិវៀតណាម នៅតែរក្សាភាពស្ងៀមស្ងាត់ សង្ស័យថា រាល់ការផ្សាយរបស់អង្គភាពស៊ីអេចអ មិនទាន់ជ្រាបដល់ ថ្នាក់ដឹកនាំវគ្គ៣
ផ្សាយចេញនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៥
ខណ្ឌចំការមន : ផ្លាហ្សាបឹងត្របែក ជាន់ទី៤ បើកដំណើរការសូមស្វាគមន៍សំរាប់ភ្ញៀវជនជាតិចិននិងជនជាតិវៀតណាមរាល់ពេលរាត្រី
ដោយមិនរំខានដែនសមត្ថកិច្ច ប្រចាំតំបន់នៅតែរក្សាភាពស្ងៀមស្ងាត់ សង្ស័យថា
រាល់ការផ្សាយរបស់អង្គភាពស៊ីអេចអ មិនទាន់ជ្រាបដល់ ថ្នាក់ដឹកនាំ ។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ
អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមមេត្តាចុះរដ្ឋបាល
ត្រួតពិនិត្យ បញ្ចេញកណ្តាប់ដៃដែក បំបែកសុំណំរឿង ផ្សារផ្លាហ្សាបឹងត្របែក ជាន់ទៅ៤បង្កប់
ល្បែងខុសច្បាប់ បង្កប់ថ្នាំក្រវី នៅចំនុចទីតាំងខាងលើ ដោយក្តីអនុគ្រោះ
និងសូមលោកឧត្តមសេនីយ៍ឯកស្នងការ អនុវត្តន៍យោងតាមច្បាប់នៃធម្មនុញរបបសារព័ត៌មាន
ធម្មនុញវិជ្ជាជីវអ្នកសារព័ត៌មាន ក្រោមការដឹកនាំនាវាសន្តិភាពប្រព័ន្ធផ្សព្វផ្សាយ
មានឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
អង្គភាពសារព័ត៌មានយើង
សូមគោរពជូន ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចុះអធិការកិច្ច
ទីតាំងផ្សារផ្លាហ្សាបឹងត្របែក ដែលមាន ជនជាតិចិននិងជនជាតិវៀតណាម កំពុងតែគ្រវី ៗៗ
ដោយមិនរំខានដែនសមត្ថកិច្ច។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក
ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចុះអធិការកិច្ច។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស
ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ
លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨
រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយ
បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment