មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យលើផលិតផលសាច់បង្កកដែលមាន ដើមកំណើតពីសាច់សត្វ


ផ្សាយចេញនៅថ្ងៃទី០៧ខែមករាឆ្នាំ២០២៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយ ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ធ្វើការចុះត្រួតពិនិត្យលើផលិតផលសាច់បង្កកដែលមាន ដើមកំណើតពីសាច់សត្វ ស្ថិតនៅទីតាំងឃ្លាំងស្តុកសាច់បង្កក មួយកន្លែង នៅឃ្លាំងបង្កក ស្ថិតនៅផ្លូវលំ   សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល មន្រ្តីជំនាញបានពិនិត្យឃើញថាផលិតផលសាច់បង្កក ដូចជា សាច់ថ្ពាល់ក្របី សាច់បាងក្របី ស្លាបមាន់ គល់ស្លាបមាន់ ភ្លៅមាន់ ជើងមាន់ ទ្រូងមាន់ ទា(ទាំងមូល) ចុងស្លាបមាន់ គឺមានអនាម័យ ព្រមទាំងសីតុណ្ហភាពរក្សាទុក សមស្របតាមលក្ខខណ្ឌតម្រូវផ្នែកបច្ចេកទេស។

បន្ថែមពីនោះមន្រ្តីជំនាញបានដកយកសំណាកគំរូ ចំនួន ១០(ដប់)គំរូ បញ្ជូនមកមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគផ្នែកគុណភាពបន្ត។

ករណីមន្រ្តីជំនាញនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.បរាជធានីភ្នំពេញ ទីតាំងកើតហេតុខាងលើ អង្គភាពអ្នកសារព័ត៌មានយើង នៅមិនទាន់ឃើញរបាយការណ៍ណាមួយបញ្ជាក់ពីចំនួនសាច់បង្កក់នៅឡើយបន្ទាប់ពី អង្គភាពអ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយជាច្រើនលើក ។

អង្គភាពអ្នកសារព័ត៌មានយើង សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះថ្នាក់ដឹកនាំរាជធានីភ្នំពេញ  ដែលបានយកចិត្តទុកដាក់រាល់ការផ្សាយព័ត៌មាន។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕











Powered by Blogger.