អគារអនឡាញរបស់ចិន ស្តុកមនុស្សរាប់ពាន់អ្នកនៅ ខេត្តកំពង់ស្ពឺនៅតែរក្សាភាពស្ងៀមស្ងាត់ ល្មើសនិងបទបញ្ជារបស់ថ្នាក់ដឹកនាំវគ្គ១

 

ផ្សាយចេញនៅថ្ងៃទី៣ខែមករាឆ្នាំ២០២៥

ខេត្តកំពង់ស្ពឺ៖ ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដឹកនាំកំលាំងចូលរួមសហការប្រតិបត្តិការបង្ក្រាប នៅទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើស បន្ទាប់ពីប្រកាសជាព័ត៌មាន តាមផេកផ្លូវការបានមួយចំអិនកំពឿសពាក់ព័ន្ធនិងប្រតិបត្តិការពិសេសរបស់ថ្នាក់ដឹកនាំ នៅពេលនេះនៅតែរក្សាស្ងៀមស្ងាត់ ល្មើសនិងបទបញ្ជារបស់ថ្នាក់ដឹកនាំ មានសម្តេចធិបតី  ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

👉តើអគារល្បែងស៊ីសងអនឡាញខុសច្បាប់មួយនេះ ជាកាស៊ីណូខុសច្បាប់ ដែលជាកន្លែងបង្ករបទល្មើសខុសច្បាប់ ឬមួយយ៉ាងណា ? នៅចំណុចនេះអង្គភាគអ្នកសារព័ត៌មានយើង មិនទាន់បានទទួលព័ត៌មានច្បាស់លាស់នៅឡើយ គ្រាន់តែឃើញ ប្រតិបត្តិការ និងបទបញ្ជាដោយផ្ទាល់និងដឹកនាំ ក្នុងការបង្រ្កាបតែប៉ុណ្ណោះ ទីតាំងអាគារ ជាប្រភេទកាស៊ីណូដែលមានខ្នងបង្អែកដ៏រឹងមាំមួយនេះ កំពុងតែបើកបង្ហាញពីឥទ្ធិពលរបស់ជនជាតិចិន រាប់ពាន់នាក់ ទៅលើឆាកអន្តរជាតិ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិ។

អង្គភាពអ្នកសារព័ត៌មាន ក៏ដូចជាអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ហាក់បីដូចជាមិនទាន់មានចំណាត់ការណាមួយចំពោះ អគារ មួយកន្លែងនេះ ។

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិល សង្ឃឹមថាលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្គេត ចំពោះ អាគារពណ៌ស្វាយ នៅផ្លូវជាតិលេខ៣ ខេត្តកំពង់ស្ពឺ សារជាថ្មី ផងទាន ។

 

ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលចំពោះដាក់ការសង្ស័យថា ជនជាតិចិនទាំងនោះ ប្រើលិខិតឆ្លងដែន ទេសចរណ៍មកបំរើការងារ មិនមាន លិខិតអនុញ្ញាត(....) ក្នុងការបំពេញការងារ។

 

សូមរំលឹកថា: កាលពីថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

យោងគោលនយោបាយភូមិ សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ ។

យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ របស់ក្រសួងមហាផ្ទៃលេខ ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័ក ពស២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិត ស សុខា ។

(ប្រព័ន្ធច្បាប់ពិតជារឹងមាំ មិនសរសើមិនបាន បើកលេងជាធម្មតា ដោយមិនរំខានដែលសមត្ថកិច្ច )

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

 

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

 

សូមចុច👉https://t.me/chrtvonlineគ្រុបព័ត៌មាន ទាន់ហេតុការណ៍របស់អង្គភាពស៊ីអេចអ សូមអរគុណ។

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង បណ្តំអង្គភាពសូមអរគុណ។

សូមចុច👉https://t.me/+aLYstLR8TNswMjZl គ្រុបទទួលពាក្យបណ្តឹងនិងបញ្ចេញមតិយល់បល់ ជនរងគ្រោះសូមអរគុណ។

សូមចុច👉https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1 កំសាន្តអារម្មណ៍

សូមចុច 👉 Telegram Tel 0719022227 សូមអរគុណ។















Powered by Blogger.