លោក ផែន វីរៈ ដែលជាបុរសខ្លាំងទទួលផែនគ្រប់គ្រងចេញអាជ្ញាប័ណ្ណទូកដរប្រចាំខេត្តកណ្តាល ឃុបឃិតគ្នាជាប្រព័ន្ធ យកអាជ្ញាប័ណ្ណទូកដរមកបង្កើនមុខរបរដោយខ្លួនឯង វគ្គ៥
ផ្សាយចេញនីថ្ងៃទី២៦ខែមករាឆ្នាំ២០២៥
ខេត្តកណ្តាល:
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ
ឲ្យជួយផ្សព្វផ្សាយព័ត៌មាន
ដើម្បីសូមកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល
ខេត្តកណ្តាល ក្នុងការបន្តប័ណ្ណអាជីវកម្ម ទូកដរ កំពង់ចម្លងកោះថ្មី
ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល
ដែលត្រូវផ្អាកដំណើរការធ្វើចរាចររយះពេល១ឆ្នាំមកហើយ ដោយនៅក្នុងនោះ លោកស្រី ហួត រតនា
ខំប្រឹងព្យាយាមសូមកិច្ចអន្តរាគមន៍ រហូតបាក់ទឹកចិត្ត ព្រោះត្បិតខ្លួន ជំពាក់បំណុល
ធនាគារ ដោយឡែកការខំប្រឹងប្រែងលោកស្រី ត្រូវមន្ត្រីមួយចំនួនតូច
រួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ បិទបាំងរឿងពិត ប្រឌិតរឿងភូតភរថ្នាក់ដឹកនាំ។
បើយោងតាមកិច្ចអន្តរាគមន៍
របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២
ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក
ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រា ហូ សិទ្ធី ។
បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានស៊ីអេចអ
បានផ្សព្វផ្សាយនៅថ្ងៃទៅ២៩ខែធ្នូឆ្នាំ២០២៤ ស្រាប់តែបែកធ្លាយ ឯកសារមួយច្បាប់ពីលោក
ផែន វីរៈ ដែលជាសេចក្តីជូនដំណឹង របស់ក្រុមមេធាវី កម្ពុជា
តំណាងអាណត្តិអោយលោកស្រី ម៉ុង
សុទ្ធាវីដែលមាន អាសយដ្ឋាន ផ្ទះលេខ២២៣បេ ផ្លូវជាតិលេខ៥
ភូមិឃ្លាំងសាំងសង្គាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញជម្រាបជូនលោកស្រី ឆាន់
កុសល ដែលមានអាសយដ្ឋាននៅភូមិកោះខែលណឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលយោង៖ -
កិច្ចសន្យាផ្ទេរភាគហ៊ុន និងសងប្រាក់ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
លិខិតជូនដំណឹងចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤
ធ្វើនៅថ្ងៃអង្គារ ២កើត
ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ធ្វើនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ហត្ថលេខា
និងត្រា មេធាវី.ហ៊ុយ-ផារី។
បើយោងតាមឯកសារមួយច្បាប់នេះ
តើលោកស្រី ម៉ុង សុទ្ធាវី គឺជាអ្នកណា ហេតុអ្វីបានជាមានសិទ្ធិ
ផ្លាស់ប្តូរប័ណ្ណអាជីវកម្ម បានតាមតែទំន៊ើងចិត្ត តើលោកស្រីម៉ុង សុទ្ធាវី គឺជាដៃគូរ
ក្នុងការបង្កើនមុខជំនួញរបស់លោក ផែន វីរៈ ។
នៅក្នុងចំណុចនេះ
មហាជននិងអង្គការសង្គមស៊ីវិល កំពុងរងចាំមើលថា បុរសខ្លាំង
ម្នាក់នេះអាចលើកដៃបាំងមេឃបានដល់ពេលណា មិនបន្តប័ណ្ណអោយនាក់ចាស់ផ្លាស់យកអ្នកថ្មី
អ្នកចាស់អភិវឌ្ឍន៍យ៉ាងចាស់ដៃ ចំណែកអ្នកថ្មីលុយចូលក្នុងហោប៉ាវ
នៅក្នុងរយះពេលដែលលោកស្រី ហូត រតនា មិនបានដំណើរការកំពង់ចម្លងជាងមួយឆ្នាំ
បាត់ថវិកាក្នុងការអភិវឌ្ឍន៍ភូមិកោះថ្មី
តើរឿងនេះអ្នកណាជាអ្នកទទួលខុសត្រូវ មេភូមិ មេឃុំ និងចៅហ្វាយស្រុក
បាត់មាត់ស្ងាត់ឈឹង ប្រហែលជាកំពុងញាំសម្ល ករកូរលាយនិងទឹកភ្លែក របស់លោកស្រីហួត រតនា
។
(យោងបទសម្ភាសន៍អង្គភាពសារព័ត៌មាន
និងមន្ត្រីពាក់ព័ន្ធមួយចំនួននៅតាមតុកាហ្វេ ដោយមន្ត្រីទាំងនោះ
តែងតែសរសើរមិនដាច់ពីម៉ាត់ ចំពោះលោកផែន វីរៈដែលខ្លួនជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋផង
និងចុះភាគហ៊ុនធ្វើអាជីវកម្មទូកដរផង បើយោងតាមឯកសារបែកធ្លាយ។
លោក ផែន
វីរៈមានលេខទូរស័ព្ទលេខ ០១២៦៩៥៩៥៧
ខលចូលប្រាប់ថារវល់ប្រជុំហើយក៏បិទទូរស័ព្ទទៅវិញ
លោក ផែន វីរៈបំរើការងារនៅអគ្គនាយកដ្ឋានសម្បត្តិរដ្ឋ ពិតជាមានសមត្ថភាពខ្ពស់
នៅក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី
ដែលជាហេតុធ្វើអោយការស្នើសុំបន្តប័ណ្ណអាជីវកម្មរបស់លោកស្រី ហួត
រតនាមិនអាចបន្តទៅមុខបាន បើយោងសារសម្លេងដែលអង្គភាពអ្នកសារព័តមានយើង
បានទទួលពីសំណាក់មន្ត្រីមួយចំនួន នៅក្នុងខេត្តកណ្តាលនិយាយតៗគ្នា ពីឥទ្ធិពលរបស់លោក
ផែន វីរៈ នៅក្នុងនេះ រាល់សកម្មភាព
អាជ្ញាធរភូមិឃុំស្រុកនិងមន្ត្រីមួយចំនួនទៀតពិតជាមានការពាក់ព័ន្ធនៅក្នុងសុំណំរឿងប្រព្រឹត្តអំពើពុករលួយ
។យោងលើឯកសាររបស់លោកស្រីម៉ុង សុទ្ធាវី ដែលបានបែកធ្លាយ ដែលមានចុះហត្ថលេខានិងត្រា ។
យោងសំណើរកិច្ចអន្តរាគមន៍ចុះថ្ងៃទី៦ខែមករាឆ្នាំ២០២៥
របស់លោកស្រី ហួត រតនា ទៅសាលារដ្ឋបាលខេត្តកណ្តាល។
យោងឯកសារការចំណាយក្នុងការអភិវឌ្ឍន៍ពីមន្ត្រីនយោបាយ
មូលដ្ឋានចំនួន១៦សន្លឹក សរុបទឹកប្រាក់ ១១៧១៧០០០០រៀល (មួយរយដប់ប្រាំពីរលាន
មួយរយចិតសិបពាន់រៀល ដែលម្ចាស់ទូកដរចាស់ តំរូវតាមការស្នើសុំ
របស់អាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍន៍ ទោះបីលោកស្រីហួត រតនា ត្រូវបង្ខំចិត្ត
កម្ចីពីធនាគារក៏ដោយ ដោយលោកស្រី យល់ឃើញថា និងអាចទទួល កំរៃ ក្នុងការចម្លងប្រជាពលរដ្ឋ
ដើម្បីយកទៅដោះបំណុល។
អង្គភាពអ្នកសារព័ត៌មានយើងទទូចស្នើសុំ
ដល់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តាជួយអន្តរាគមន៍ក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះ
ដោយអង្គភាពអ្នកសារព័ត៌មានយើងយល់ឃើញថា លោកស្រីហួត រតនាជាជនរងគ្រោះ
ដោយមិនអាចតបតជាមួយមន្ត្រីគ្រប់ល្ពៅមួយចំនួន ដែលកំពុងប្រព្រឹត្តអំពើពុករលួយ
យោងតាមឯកសារ ដែលជាវត្ថុតាង ដែលបានទទួលពីសំណាក់លោកស្រី ម្ចាស់ទូកដរដ៏កំសត់
ដែលជាគ្រូបង្រៀបដ៏ល្អ ដែលជាការតបស្នងនៅគុណបំណាច់
សេចក្តីមេត្តាប្រកបដោយគុណធម៌របស់អ្នកគ្រូ ទាំងនេះទើបខ្ញុំបាទសម្រេចចិត្ត ចុះសិក្សា
ស៊ើបអង្កេតនិងឈានដល់ការផ្សព្វផ្សាយព័ត៌មាន ជូនប្រមុខថ្នាក់ដឹកនាំ ដែលមានឯកឧត្តមគួច
ចំរើន អភិបាលនៃគណៈអភិបាល ខេត្តនិងជាគណះមេបញ្ជាការឯកភាពខេត្តគ្រប់គ្រងសម្បត្តិរដ្ឋ
ជូនជ្រាប ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់
ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ
សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ
ស្រុកយោងតាមការស្នើសុំពឹងពាក់តាមប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនងសង្គម
ដោយក្តីអនុគ្រោះ។
លិខិតសំណើរសុំ
ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីសំណាក់លោកស្រី ហួត រតនា គោរពជូនឯកឧត្តម
អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីស្នើសុំកិច្ចអន្តរាគមន៍
និងត្រួតពិនិត្យ លោក ផែន វីរៈមិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ស៊ីប្រាក់ខែរដ្ឋ។
អង្គភាពអ្នកសារព័ត៌មានស៊ីអេចអស្នើសុំដល់សម្តេចធិបតី
ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមខ្ញុំបាទជាចាងហ្វាងការផ្សាយ
យោងតាមសំណើររបស់ប្រជាពលរដ្ឋ រស់ក្រោមម្លប់សន្តិភាព យោងកម្មវត្ថុភា្ជប់ឯកសារនិងវត្ថុតាងនៃមន្ត្រីមួយចំនួនតូច
ដែលកំពុងប្រព្រឹត្តបទល្មើសពុករលុយធ្វើបាបប្រជាពលរដ្ឋ ដែលជាហេតុបណ្តាលអោយប្រជាពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ
មកលើប្រមុខថ្នាក់ដឹកនាំ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងដឹកនាំនាវាសន្តិភាពក្នុងការអភិវឌ្ឍន៍
ក្នុងនាមខ្ញុំបាទ អតីតជាគណៈកម្មការនាយក នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ានប្រចាំកម្ពុជា១១ប្រទេស
តែងតែយកចិត្តទុកដាក់បំពេញកាតព្វកិច្ចផ្សព្វផ្សាយព័ត៌មានយោងតាមការស្នើសុំ
របស់ប្រជាពលរដ្ឋជនរងគ្រោះ និងប្រឆាំងនិងព័ត៌មានក្លែងក្លាយ ក៏មានទំនាក់ទំនងយ៉ាងល្អជាមួយ សមាគម
អង្គភាពផ្សព្វផ្សាយមួយចំនួននៅប្រទេសថៃ សូមសម្តេចធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតសូមសម្តេចធិបតីមេត្តាដោយក្តីអនុគ្រោះ។
ដោយឡែក
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន
ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment