ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត៣គ្រឿងបានព្រលះគ្នាយ៉ាងពេញទំហឹងនិងបណ្ដាលម្ចាស់រថយន្តមួយគ្រឿងបាត់បង់ជីវិតម្នាក់ស្តុបថៃហ្គឺរ ពិតជាសែនរន្ធត់
រាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍
រវាងរថយន្ត៣គ្រឿងបានព្រលះគ្នាយ៉ាងពេញទំហឹងនិងបណ្ដាលម្ចាស់រថយន្តមួយគ្រឿងបាត់បង់ជីវិតម្នាក់ស្តុបថៃហ្គ័រ
ចំណែកឯរថយន្តមួយគ្រឿងទៀតធ្លាក់ប្រឡាយបង្កមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅ ស្តុបថៃហ្គ័រសង្កាត់ព្រែកឯង
ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង១១និង ៣០
នាទីយប់ទៅថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៥ កន្លងទៅ ម្ចាស់រថយន្ត
ហាយឡែនឌ័រម្នាក់បានស្លាប់ក្នងឡានរីឯរថយន្តALPHART2គ្រឿងទៀតមួយគ្រឿងទៀតឆេះហ្មត់សង្ស័យរថយន្តរបស់ស្នងការរងខេត្តកណ្តាលឈ្មោះលី
សុជាតិ រីឯរថយន្ត ALPHARTមួយគ្រឿងទៀត បានក្រឡាប់ផ្ងាជើង
ហើយមានប្រឡាក់ឈាម រថយន្តស្លាកលេខ ភ្នំពេញ 2CE-6979 រថយន្តស្លាកលេខ
ភ្នំពេញ 2AR-9021 ពិតជាករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ។
បើយោងពីប្រភពច្បាស់ការមួយបានបញ្ជាក់ប្រាប់អង្គភាពអ្នកសារព័ត៌មានយើងថា លោកឧត្តមសេនីយ៍ត្រី លី សុជាតិ
ស្នងការរងខេត្តកណ្តាល បានរងរបួសធ្ងន់និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម
នៅពេលនេះមិនដឹងថាលោក សុខទុក្ខយ៉ាងណានោះទេ ដោយអង្គភាពអ្នកសារព័ត៌មានយើង
មិនអាចសុំការបំភ្លឺពីសំណាក់ក្រុមគ្រួសាររបស់លោកបាន។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស
ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ
ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1
គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment