ពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤.២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ(សាលាគំរូ) ក្រុងសិរីសោភ័ណ




(បន្ទាយមានជ័យ) ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីកាត់វិញ្ញាសាប្រឡងយកវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤.២០២៥ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណ(សាលាគំរូ) សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ដោយមានការនិមន្តអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងធម្មការ និងសាសនា ព្រមទាំងព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥។


លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឡើងអានរបាយការណ៍ឲ្យដឹងថា៖ សម្រាប់ដំណាច់ឆ្នាំសិក្សា២០២៤-២០២៥នេះ ជាឆ្នាំលើកទី៣២ ដែលបានកំពុងរៀបចំការប្រឡងធម្មវិន័យថ្នាក់ ត្រី ទោ ឯក ដែលមានបេក្ខសមណៈ បេក្ខជន ដែលបានដាក់ពាក្យប្រឡងចំនួន ១៦៨៤ អង្គ/នាក់ (បព្វជិត ១៥១៧ អង្គ, និងគ្រហស្ថ ១៦៧ នាក់ ស្រី១០៨នាក់) ដែលមកតាមបណ្តាវត្តនានា ក្នុងស្រុក ក្រុងទាំង០៩ ក្នុងខេត្តបន្ទាយមានជ័យ។សម្រាប់វិញ្ញាសាប្រឡងមានចំនួន៤ មុខវិជ្ជាក្នុងនោះមាន៖១.វិញាសា ប្រជុំកងធម៌ ២.វិញ្ញាសា ពុទ្ធប្បវត្តិ ៣.វិញ្ញាសា ព្រះវិន័យ ៤.វិញាសា សាសនៈសុភាសិត។


លោក ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយ បានធ្វើការថ្លែងអំណរគុណឯកឧត្ត អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងលោកជំទាវ កែ សួនសុភី បានជួយឧបត្ថម្ភចង្ហាន់កញ្ចប់ សរុបចំនួន ២០០០ កញ្ចប់ ទឹកបរិសុទ្ធ ២០០យូរ ភេសជ្ជៈកូកា ចំនួន ៨៥កេះ ប្រគេ ដល់ព្រះសង្ឃ ដែលនិមន្តមកប្រឡងក្នុងថ្ងៃនេះ។


ថ្លែងក្នុងពិធីកាត់វិញ្ញាសាប្រឡងនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការដឹកនាំរបស់សម្តេចមហាបរ ធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា សម្តេចបវរធិបតី បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី ៧ នៃរដ្ឋសភា បានកំណត់ជាអាទិភាព គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ប្រកបដោយសីលធម៌ ដែលមានគោលដៅផ្តោតលើការធ្វើពលរដ្ឋកាវូបនីយកម្ម ឱ្យមានសមត្ថភាព ប្រកបដោយ សីលធម៌ គុណធម៌ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់។


ឯកឧត្តម អ៊ុំ រាត្រី បានជឿជាក់ថា៖ ព្រះតេជគុណដែលជាបេក្ខសមណៈបេក្ខជន.បេក្ខនារីគ្រប់ៗរូបដែលបានសិក្សាផ្នែកគន្ថធុរៈ(ការសិក្សាធម៌វិន័យ) ខាងផ្នែកព្រះពុទ្ធសាសនាតាំងពីដើមឆ្នាំរហូតដល់ថ្ងៃប្រឡងនេះព្រះតេជគុណប្អូនៗកូនក្មួយទាំងអស់ ពិតជាទទួលបាននូវការយល់ដឹងទ្រឹស្ដីនៃព្រះពុទ្ធសាសនា។


ឯកឧត្តមសង្ឃឹមថា៖ក្នុងពេលបច្ចុប្បន្ននេះ និងនាពេលអនាគតព្រះតេជគុណប្អូនៗកូនក្មួយទាំងអស់ និងក្លាយជាពលរដ្ឋល្អ ពុទ្ធបរិស័ទល្អ ជាក់ជាពុំខានឡើយ។ក្នុងឱកាសនោះឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ក៏បានចូលរួមឧបត្ថម្ភទឹកសុទ្ធ កម្ពុជា ចំនួន៦០កេស ប្រគេនជូនដល់ព្រះសង្ឃ នៅក្នុងថ្ងៃប្រឡងផងដែរ៕















Powered by Blogger.