កិច្ចស្នើសុំ អន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានចូលទៅដល់ដៃរដ្ឋបាលខេត្តហើយ នៅថ្ងៃទី៦ខែមករាឆ្នាំ២០២៥ នេះ​វគ្គ៣

 

ខេត្តកណ្តាល:  បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ ឲ្យជួយផ្សព្វផ្សាយព័ត៌មាន  ដើម្បីសូមកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ក្នុងការបន្តប័ណ្ណអាជីវកម្ម ទូកដរ កំពង់ចម្លងកោះថ្មី ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ដែលត្រូវផ្អាកដំណើរការធ្វើចរាចររយះពេល១ឆ្នាំមកហើយ ដោយនៅក្នុងនោះ លោកស្រី ហួត រតនា ខំប្រឹងព្យាយាមសូមកិច្ចអន្តរាគមន៍ រហូតបាក់ទឹកចិត្ត ព្រោះត្បិតខ្លួន ជំពាក់បំណុល ធនាគារ ដោយឡែកការខំប្រឹងប្រែងលោកស្រី ត្រូវមន្ត្រីមួយចំនួនតូច រួមគំនិតឃុបឃិតគ្នាជាប្រព័ន្ធ បិទបាំងរឿងពិត ប្រឌិតរឿងភូតភរថ្នាក់ដឹកនាំ (ក្លែងឯកសារក្នុងការផ្លាស់ប្តូរម្ចាស់អាជីកម្មថ្មី ក្នុងខណៈលោកស្រីមិនអាចតបតបាន)

បើយោងតាមកិច្ចអន្តរាគមន៍ របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២ ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រា ហូ សិទ្ធី ។

យោងតាមរបាយការណ៍ជាក់ស្តែងដែលយើងខ្ញុំបានទទួលនៅក្នុងអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ភូមិកោះថ្មី និងលោកមេឃុំខ្ពប ស្រុកស្អាងក្នុងរយះពេលកន្លងមកបានចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន​ដោយចំនួនទឹកប្រាក់សរុប ១០០,០៩១,០០០រៀល (មួយរយលានប្រាំបួនម៉ឺនមួយពាន់រៀល ទូទាត់ចំនួន ១៣ដងដោយមានការទទួលស្គាល់ពីលោកមេភូមិ និងឃុំខ្ពប ចុះថ្ងៃទី០៨ខែមករាឆ្នាំ២០២៤ ហត្ថលេខានិងត្រាស៊ុំ លេខ តែឯកសារទាំងនោះ បានបាត់ចំនួន៣សន្លឹក បាត់ថវិកាក្នុងការចំណាយ ចំនួន១៧០៧៩០០០រៀល (ដប់ប្រាំពីរលានប្រាំពីរម៉ឺនប្រាំបួនពាន់រៀល)ដែលទឹកប្រាក់សរុបទាំងអស់មានចំនួន ១១៧,១៧០,០០០លានរៀល  (មួយរយដប់ប្រាំលានមួយរយចិតសិប ពាន់រៀល)ដោយត្រូវទូទាត់ចំនួន១៦ដងផងដែរ។  

បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានស៊ីអេចអ បានផ្សព្វផ្សាយនៅថ្ងៃទៅ២៩ខែធ្នូឆ្នាំ២០២៤ ស្រាប់តែបែកធ្លាយ ឯកសារមួយច្បាប់ពីលោក ផែន វីរៈ ដែលជាសេចក្តីជូនដំណឹង របស់ក្រុមមេធាវី កម្ពុជា តំណាងអាណត្តិអោយលោកស្រី  ម៉ុង សុទ្ធាវីដែលមាន អាសយដ្ឋាន ផ្ទះលេខ២២៣បេ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំងសង្គាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញជម្រាបជូនលោកស្រី ឆាន់ កុសល ដែលមានអាសយដ្ឋាននៅភូមិកោះខែលណឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលយោង៖ - កិច្ចសន្យាផ្ទេរភាគហ៊ុន និងសងប្រាក់ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ លិខិតជូនដំណឹងចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៤

កម្មវត្ថុ៖ ករណីលោកស្រី ឆាន់ កុសល ត្រូវសងប្រាក់អោយលោកស្រី ម៉ុង សុទ្ធាវី ចំនួន ៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក) នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនលោកស្រី ឆាន់ កុសល ជ្រាបថា ផ្អែកតាម កិច្ចសន្យាផ្ទេរភាគហ៊ុនចុះថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ត្រង់ប្រការ៣ ចំណុចទី២ គឺលោកស្រី ឆាន់ កុសល ត្រូវសងប្រាក់ចំនួន ៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក) នៅថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២៥ អោយលោកស្រី ម៉ុង សុទ្ធាវី ហើយមិនបានបង់ប្រាក់តាមការកំណត់ខាងលើមួយថ្ងៃឡើងទៅ ត្រូវពិន័យជាការប្រាក់ ៥% នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ នៃប្រាក់សរុបចំនួន ៥០០០$ (ប្រាំពាន់ដុល្លារអាមេរិក) ។ ដូចនេះលោកស្រី ឆាន់ កុសល ត្រូវអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យានេះអោយបានត្រឹមត្រូវជាកំណត់។

ករណីលោកស្រី ឆាន់ កុសល មិនបានអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យានេះទេ មានន័យថាលោកស្រី ឆាន់ កុសល បោះបង់ ឬយល់ព្រមលុប កិច្ចសន្យាផ្ទេរភាគហ៊ុនចុះថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៤ ចោលទាំងស្រុង ។

ហើយលោកស្រី ម៉ុង សុទ្ធាវី ត្រូវតែមានសិទ្ធិស្របច្បាប់ពេញលេញក្នុងការធ្វើអាជីវកម្មកំពង់ដរទាំងពីរនេះដោយស្វ័យប្រវត្តិ ។

ធ្វើនៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ធ្វើនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៤ ហត្ថលេខា និងត្រា មេធាវី.ហ៊ុយ-ផារី។

បើយោងតាមឯកសារមួយច្បាប់នេះ តើលោកស្រី ម៉ុង សុទ្ធាវី គឺជាអ្នកណា ហេតុអ្វីបានជាមានសិទ្ធិ ផ្លាស់ប្តូរប័ណ្ណអាជីវកម្ម បានតាមតែទំន៊ើងចិត្ត តើលោកស្រីម៉ុង សុទ្ធាវី មានអ្វីពាក់ព័ន្ធ ជាមួយលោក ផែន វីរៈ។

(យោងបទសម្ភាសន៍អង្គភាពសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ និងអង្គភាពអ្នកសារព័ត៌មានយើងព្យាយាមទាក់ទងទៅលោក ផែន វីរៈបំរើការងារនៅអគ្គនាយកដ្ឋានសម្បត្តិរដ្ឋតាមរយះទូរស័ព្ទលេខ ០១២៦៩៥៩៥៧ ខលចូលប្រាប់ថារវល់ប្រជុំហើយក៏បិទទូរស័ព្ទ )

លោក ផែន វីរៈបំរើការងារអគ្គនាកដ្ឋានសម្បត្តិរដ្ឋពិតជាមានសមត្ថភាពខ្ពស់ នៅក្នុងការបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី ដែលជាហេតុធ្វើអោយការស្នើសុំបន្តប័ណ្ណអាជីវកម្មរបស់លោកស្រី ហួត រតនា​មិនអាចបន្តទៅមុខបាន បើយោងសារសម្លេងដែលអង្គភាពអ្នកសារព័តមានយើង បានទទួលពីសំណាក់មន្ត្រីមួយចំនួន នៅក្នុងខេត្តកណ្តាលនិយាយតៗគ្នា ពីឥទ្ធិពលរបស់លោក ផែន វីរៈ នៅក្នុងនេះ រាល់សកម្មភាព អាជ្ញាធរភូមិឃុំស្រុកនិងមន្ត្រីមួយចំនួនទៀតពិតជាមានការពាក់ព័ន្ធនៅក្នុងសុំណំរឿងប្រព្រឹត្តអំពើពុករលួយ ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ ដល់ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលសូមមេត្តា ជួយអន្តរាគមន៍ក្នុងករណីខាងលើនេះដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំដល់ ឯកឧត្តម ឱមយ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត ករណីមន្ត្រីមួយចំនួនមានទាំងថ្នាក់ភូមិឃុំ ស្រុក ខាងលើដោយក្តីអនុគ្រោះ។

ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល សង្ឃឹមថា ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ ចុះត្រួតពិនិត្យចំពោះលោកផែន វីរៈក្នុងនាមជាមន្ត្រីទទួលផែនគ្រប់គ្រង អាជ្ញាប័ណ្ណទូកដរនាខេត្តកណ្តាល មិនបានបំពេញកាតព្វកិច្ចក្នុងនាមជាមន្ត្រី បំរើការងារជាប្រជាពលរដ្ឋ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕




















Powered by Blogger.