ល្បែងស៊ីសងឆ្នោតវៀតណាមដុះស្លែស្ថិតនៅសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា បើកដំណើរការ យ៉ាងពេញបន្ទុក រីឯ សមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់វគ្គ១
ភ្នំពេញ៖ទីតាំងល្បែងស៊ីសងឆ្នោតវៀតណាមខុសច្បាប់ដុះស្លែ
បើកដំណើរការអោយក្រុម ញៀនល្បែងលេងដោយសេរីយ៉ាងគគ្រឹក គគ្រេងជ្រកក្រោមស្លាក “លីហួរ”
វេលុយ.ដាក់ លុយ.ដកលុយ
ដែលមានអាស័យដ្ឋាន: ផ្ទះ លេខ៣៤ ផ្លូវលេខ១៦៤ សង្កាត់ផ្សារអូរ ឬស្សីទី៣ ខណ្ឌ៧មករា
រាជធានីភ្នំពេញ។
តើមេឆ្នោត វៀតណាមមួយកន្លែងនេះមានអំណាចធំប៉ុណ្ណា
ទើបសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់អូរឬស្សីទី៣
រងចាំមើលថា លោកអភិបាល ខណ្ឌ៧មករា ថេង សុថុល និងលោកវរសេនីយ៍ឯក នេត ស៊ីថុន
អធិការដ្ឋាននគរបាលខណ្ឌ៧មករា ហ៊ានបង្ក្រាបមេឆ្នោតវៀតណាមដុះស្លែប្រចាំសង្កាត់អូរឬស្សីទី៣
ឈ្មោះ”ចែលីហៅអាលី” ដែរឬទេ?
ដែលមានទីតាំងផ្ទះលេខ
៣៤ផ្លូវលេខ ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា
ដែលកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរីមេឆ្នោត
វៀតណាមដុះស្លែដែលប្រចាំ អូរឬស្សីទី៣ នេះនៅខាងក្រោយមានឌឿងហែម
ខាងមុខមានស្លាក.លីហួរ.វេលុយ.ដកលុយ. ដាក់ លុយ.អាស័យដ្ឋានផ្ទះ លេខ៣៤ ផ្លូវលេខ ១៦៤
បើកអោយក្រុមញៀនល្បែងចេញចូលចាក់កត់ភ្នាល់រាល់ថ្ងៃដោយសេរី
គ្មានការលាក់លៀមហើយក៍មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ក្រុមញៀនល្បែងចេញចូលចាក់ភ្នាល់ឆ្នោតវៀតណាមបានបង្ហើបអោយដឹងថា
បុគ្គលដែលមានឈ្មោះ(ចែលីហៅ អាលី) តែងតែអួតអាងប្រាប់ក្រុមញៀនល្បែងថា
ខ្លួនបានរត់ការបង់សួយសារជូន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរួចរាល់អស់ហើយ ? ទើបហ៊ានបើកកត់ភ្នាល់ឆ្នោតវៀត ណាមនិងឆ្នោតផ្សេងៗទៀតដំណើរការមក
ដល់បច្ចុប្បន្ន។
បើទោះបីមានបទបញ្ជាពីព្រះឥន្រ្ទក៍ទីតាំងមេឆ្នោតវៀតណាមមួយកន្លែងនេះនៅតែបន្តបើកដំណើរការអោយក្រុម
ញៀនល្បែងកត់ភ្នាល់លេងយ៉ាងគឃ្លើនដដែល ?
រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន
រក្សាភាពស្ងៀមស្ងាត់? មិនខ្វល់ពីបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីនៃកម្ពុជា នោះឡើយ។
លោកឧត្តមសេនីយ៍ឯក ជួន
ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជម្នាញ
ចុះស្រាវជ្រាវ ទៅលើទីតាំងល្បែងស៊ីសង មាន់ជល់
នឹងឡូតូតាមប្រពន្ធ័អនឡាញ់ខាងលើដោយក្តីអនុគ្រោះ។
ប្រជាពលរដ្ឋសង្ឃឹមថា
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់មន្ត្រីជំនាញ
ចុះបង្ក្រាបដោយក្តីអនុគ្រោះ ចំពោះម្ចាស់ទីតាំងល្បីថា មន្ត្រីប្រចាំតំបន់មិនហ៊ានប៉ះ
បានត្រឹមទទួលតែសរចក្តីរាយការណ៍ពីអង្គភាពសារព័ត៌មាន។
យោង អនុសាសន៍
របស់សម្តេច ធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត
ក្រុងត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ
អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីរាជធានីភ្នំពេញ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
https://t.me/chrtvonline
គ្រុបព័ត៌មាន ទាន់ហេតុការណ៍
សូមអរគុណ។
https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ខេត្តក្រុង សូមអរគុណ។
https://www.tiktok.com/@savy.chamroeun?_t=8r0ayaiTao3&_r=1
Post a Comment