លោកបណ្ឌិត ឃ្លាំង សុវណ្ណ ចូលជួបសម្តែងការគួរសម ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ

 


(បន្ទាយមានជ័យ) សាលាអន្តរជាតិ អេ.អាយ.អេ (AiA International) ដឹកនាំដោយលោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកទំនាក់ទំនងសាធារណៈ អមដំណើដោយលោក ជា ពិសិដ្ឋ នាយរងកម្មវិធីជាតិ កញ្ញា Anne Koekemoer គ្រូជនជាតិដើមភាសាអង់គ្លេស លោក Matthew គ្រូជនជាតិដើមភាសាអង់គ្លេស បានចូលជួបសម្តែងការគួរសម ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកទំនាក់ទំនងសាធារណៈ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ។


លោកបណ្ឌិត ឃ្លាំង សុវណ្ណ បានមានមតិរាយការណ៍លើកឡើងពីវឌ្ឍនភាពនៃសាលាអន្តរជាតិ AIA ក្នុងការអនុវត្តការងាររបស់ខ្លួន ការបង្រៀនសិស្សក្នុងរយៈពេល ៥ឆ្នាំកន្លងមក។និងបានធ្វើការពង្រីកសាខាបន្ថែមទៀតនៅក្នុងក្រុងប៉ោយប៉ែត។ ដោយបច្ចុប្បន្ននេះសាលាមាន៥សាខា ហើយសាលាអន្តរជាតិ AIA បានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៩ ហើយសាខានៅក្រុងប៉ោយប៉ែត ជាសាខាទី 5 ដែលបានដំណើរការរយៈពេល១ខែហើយ។

លោកបណ្ឌិត បានបញ្ជាក់ថា៖ សិស្សដែលចូលមករៀននៅសាលាអន្តរជាតិ AIA ទាំង៥សាខា សរុបចំនួនប្រមាណជាង ៣០០០នាក់ និងមានបុគ្គលិកបម្រើការងារជាតិ អន្តរជាតិប្រមាណជាង៣៥០នាក់។សាលាអន្តរជាតិ AIA ទាំង៥សាខា ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ២សាខា,ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមាន១សាខា,ក្រុងច្បារមន ខេត្តកំពង់ស្ពឺ១សាខា និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ១សាខា។ម្យ៉ាងវិញទៀតសាលាអន្តរជាតិ AIA បើកបង្រៀនចំនួន ៣ភាសាជូនដល់សិស្សានុសិស្សបង្រៀនក្នុងពេលតែមួយ ក្នុងនោះរួមមាន៖១,ភាសាខ្មែរ ២,អង់គ្លេស ៤,និងភាសាចិន ដែលមានស្តង់ដា និងគុណភាពខ្ពស់គ្រូបង្រៀនដោយជនជាតិ តម្រូវទៅតាមភាសា និងមុខជំនាញ។ហើយសម្រាប់កម្មវិធីសិក្សារបស់សាលាអន្តរជាតិ AIA គឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ពេញលេញរបស់សិស្សមានបួនចំណុច ទី១,ផ្នែកស្មារតី ២,ភ្នែកបញ្ញា ៣,ផ្នែករាងកាយ និងទី៤,ផ្នែកឥរិយាបថ ក្នុងការបង្រៀនពង្រឹងស្តង់ដារតាមបែបអន្តរជាតិ។ក្នុងឱកាសនោះ។លោកបណ្ឌិត ឃ្លាំង សុវណ្ណ បានធ្វើការស្នើសុំការគាំទ្រពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលជាអាណាព្យាបាលរបស់សាលា។


លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានប្រសាសន៍កោតសរសើរនិងសប្បាយចិត្តដែលសាលាអន្តរជាតិ AIA ដែលបានបង្កើតសាខាបង្រៀនដល់សិស្សានុសិស្សនៅក្នុងខេត្តបន្ទាយមានជ័យជាពិសេសក្នុងក្រុងប៉ោយប៉ែត ក្នុងការបង្កើនចំណេះដឹងនិងអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងគុណភាពអប់រំប្រកបដោយលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយក្នុងក្រុងប៉ោយប៉ែត ជាពិសេសស្របទៅតាមវិស័យអប់រំ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងគិតគូរនិងយកចិត្តទុកដាក់ខ្ពស់។លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាក៏បានធ្វើការសំណូមពរទៅដល់គណៈគ្រប់គ្រងសាលាអន្តរជាតិ AIA ធ្វើយ៉ាងណារក្សាឲ្យបាននូវគុណភាពដែលបានអនុវត្តក្នុងរយៈពេលកន្លងមកឲ្យមានប្រសិទ្ធភាពដូចជាសាលាផ្សេងទៀតអោយបានល្អប្រសើរ។


លោក ឈូ ប៊ុនរឿង បានធ្វើការផ្ដាំផ្ញើដល់គណៈគ្រប់គ្រងសាលាអន្តរជាតិ aia ក្នុងការជំរុញនិងបញ្ជូនសិស្សានុសិស្សរបស់ខ្លួនធ្វើការប្រកួតប្រជែងទាំងថ្នាក់ខេត្តថ្នាក់ជាតិនិងអន្តរជាតិ សំដៅឲ្យសិស្សានុសិស្សមានភាពក្លាហាន និងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងជាមួយសិស្សដទៃទៀតនៅតាមបណ្ដាខេត្ត និងប្រទេសជិតខាងមួយចំនួនទៀត៕










Powered by Blogger.