លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សាឆ្នាំ២០២៤ ២០២៥របស់សមណៈសិស្សដែលនិមន្តមកពីតាមបណ្តាវត្តនានា នៅក្នុងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) អ្នករៀន គឺប្រឡងជាប់ នេះគឺជាប្រសាសន៍លើកឡើង របស់លោក យឹម សំណាង អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងពិធីកាត់វិញ្ញាសាប្រឡង នូវវិញ្ញាបនបត្រ ពុទ្ធិកបឋមសិក្សា២០២៤ ២០២៥ របស់ សមណៈសិស្ស ដែកនិមន្តមកពីតាមបណ្តាវត្តនានា នៅក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានរៀបចំធ្វើការប្រឡងនៅមណ្ឌលវិទ្យាល័យសម្ដេចជាស៊ីម នៃវត្តចមសុទ្ធាវាស ហៅវត្តស្វាយចាស់ កក្នុងក្រុងសិរីសោភ័ណនាថ្ងៃទី១៨.១៩ ខែមករា ឆ្នាំ២០២៥ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា ការប្រឡងនៃវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា២០២៤ ២០២៥ ថ្ងៃនេះគឺមានបេក្ខសាមណៈឯកជនសរុប ចំនួន365អង្គ/នាក់ បែងចែកជាចំនួន១៥បន្ទប់។ ហើយការប្រឡងមានរយៈពេល ២ថ្ងៃពេញ និងមានវិញ្ញាសាចំនួន៦មួយមុខវិជ្ជា រួមមានទី១ ភាសាបាលី ទី២វិញ្ញាសាតែងសេចក្ដី ទី៣ ប្រវត្តិ ភូមិវិទ្យាសាស្ត្រអនុវត្ត ទី៤ពុទ្ធប្រវត្តិពុទ្ធសាសនា ទី៥សរសេរតាមអាននិងទី៦វិញ្ញាសាគណិតវិទ្យា។ លោកយឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពជាងគេព្រោះថាវិស័យអប់រំគឺជាវិស័យដែលធ្វើជាមនុស្សមិនអាចខ្វះបានទាំងពុទ្ធចក្រនិងអាណាចក្រ។
លោកបន្តថា ការចូលកសាងព្រះផ្នួសគឺតម្រូវឲ្យរៀន ព្រោះថាបើយើងបួសហើយ មិនទៀង ពេលលាចាកសិក្ខាបទ មានចំណេះ អាចមានការងារអ្វីដើម្បីអនាគត ។ ហើយសូមឲ្យព្រះតេជគុណ ទាំងអស់ត្រូវខិតខំរៀនសូត្រព្រោះថាធនធានមនុស្សគឺមានសារសំខាន់ណាស់ចំពោះអនាគតទៅមុខ។
ក្នុងពិធីប្រឡងនោះលោក យឹម សំណាង បានជូនពរដល់សមណៈសិស្ស ដែលបានធ្វើការប្រឡងនៅថ្ងៃនេះសូមឲ្យបានជាប់គ្រប់ៗគ្នាដើម្បី ការសិក្សាទៅថ្នាក់បន្តបន្ទាប់រហូតដល់ថ្នាក់ឧត្តម៕
Post a Comment