ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ និងគណៈប្រតិភូអមដំណើចូលរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសពលោក ពៅ នេពីន បានពលីក្នុងប្រតិបត្តិការបោសសម្អាតមីន
(បន្ទាយមានជ័យ) បុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា លោក ពៅ នេពីន បានពាលីជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ត្រូវបានឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលរូមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារនៃសព ស្ថិតនៅភូមិតេជោភ្នំឆ័ត្រ (មណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧តេជោភ្នំឆ័ត្រ) ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសសម្តែងនូវសមានទុក្ខនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ និងការសោកស្តាយជាទីបំផុតពី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន ដែលបានពលីកម្មក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការងារបោសសម្អាតមីន ដើម្បីធានាបានឱ្យប្រជាពលរដ្ឋរស់នៅទទួលសុខសុវត្ថិភាពពីគ្រាប់មីន និងមានជីវភាពរស់នៅល្អប្រសើរជាងមុន តាមរយៈការរួមចំណែកក្នុងការប្រែក្លាយដីមីន ទៅជាដីមាស។
សូមបញ្ជាក់ថា៖ការពលីកម្មជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មិនកម្ពុជា មានចំនួន២នាក់ ១,មានឈ្មោះលោក អឿន ចាន់ដារ៉ា រស់នៅខេត្តបាត់ដំបង និងទី២,មានឈ្មោះលោក ពៅ នេពីន រស់នៅខេត្តបន្ទាយមានជ័យ ដែលជាបុគ្គលិកបោសសម្អាតមីន របស់មជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា ក្នុងឧបទ្ទវហេតុផ្ទុះមីនអំឡុងពេលកំពុងប្រតិបត្តិការរបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំ បាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង ៧:៤៥ នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥៕
Post a Comment