ម្ចាស់រម៉ក់ក៏រកមិនឃើញ ចំណែកម៉ូតូជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតត្រូវរក្សាទុក ជាវត្ថុតាង មិនសរសើរមិនបាន ចំពោះមន្ត្រីជំនាញវគ្គ១
ផ្សាយចេញនីថ្ងៃទី១០ខែមករាឆ្នាំ២០២៥
ខេត្តកំពត បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងទទួលនៅការស្នើសុំ ពីសំណាក់ប្រពន្ធជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរ នៅចំណុច ភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ថ្ងៃ២៤.11.2024 វេលាម៉ោង 6:30នាទី ជនរងគ្រោះឈ្មោះ អ៊ុន ចារុន ដែលមានប្រពន្ធឈ្មោះ វ៉ាន់ តឿ រស់នៅភូមិតាព្រំ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត បើគិតមកដល់ពេលនេះអស់រយះពេលជាង១ខែមកហើយ ដែលប្អូនស្រី ទន្ទឹងរងចាំ ស្តាប់ដំណឹងពីសំណាក់ មន្ត្រីជំនាញ ស្វែងរកម្ចាស់រម៉ក់ដឹកគ្រឿងសំណង់ដែល ទុករម៉កចោលនៅចំណុចកើតហេតុ ស្ថិតនៅកន្លែងងងឹត មិនបានដាក់សញ្ញាសំគាល់ ដែលជាហេតុបណ្តាលអោយមានគ្រោះថ្នាក់ចរាចរកើតឡើង។
ប្អូនស្រីដែលជាប្រពន្ធជនរងគ្រោះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានយើងថា បន្ទាប់ពីប្តីរបស់ប្អូនស្រីស្លាប់ នៅកន្លែងកើតហេតុ មានមន្ត្រីជំនាញចុះវាស់វែង ធ្វើកំណត់ហេតុ និងដឹកសពមកធ្វើបុណ្យតាមប្រពៃណី រួចបានដាក់ពាក្យប្តឹង នៅអធិការស្រុកឈូកផងដែរ ដើម្បីស្វែងរក ម្ចាស់រម៉កដឹកដែកនិងគ្រឿងសំណង់ ដើម្បីដោះស្រាយ សំណងមួយចំនួន ចំណែកម៉ូតូរបស់ជនរងគ្រោះ ដែលបានរក្សាទុកនៅអធិការស្រុកឈូក ប្អូនស្រីស្នើសុំ ដើម្បីយកមកជួសជុល សំរាប់ជិះ ដឹកកូនតូចទៅរៀន ។
លោក អធិការស្រុកឈូក បានប្រាប់អង្គភាពអ្នកសារព័ត៌មានយើងនៅថ្ងៃទី១០មករាឆ្នាំ២០២៥នេះថា នៅក្នុងករណីនេះ បានបញ្ជូនសំណុំរឿងទៅតុលាការហើយ បើចង់បានម៉ូតូលុះត្រាតែជនរងគ្រោះ ដកពាក្យបណ្តឹង អធិការស្រុកឈូកបានបន្តទៀតថា បើចុះផ្សាយព័ត៌មាន ផ្អើរដល់ជនបង្កមានតែរត់បាត់ អង្គភាពអ្នកសារព័ទ៌មានយើង ពិតជាសរសើររាល់ការបកស្រាយរបស់លោកអធិការ ក្នុងការបំពេញភារកិច្ច បំរើប្រជាពលរដ្ឋ យោងតាមគោលនយោបាយ ភូមិឃុំ មានសុវត្តិភាពទាំង៧ចំណុច យ៉ាងពេញទំហឹង ដែលមានសមត្ថភាពខ្ពស់ ក្នុងការចុះស៊ើបអង្កេត មកដល់ពេលនេះ ម្ចាស់រម៉កប្រហែល ចេះមន្តអាគមសណ្តំចិត្ត ឬចេះវិជ្ជាបំបាំងកាយ ដែលជាហេតុធ្វើអោយមន្ត្រីជំនាញ ចាប់បុគ្គលនោះមកផ្តន្ទាទោសតាមច្បាប់បាន។អង្គភាពអ្នកសារព័ត៌មានយើង សូមសរសើរដោយស្មោះ ចំពោះ មន្ត្រីជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្ត កំពតដែលបានយកចិត្តទុកដាក់ បំពេញភារកិច្ច ដោយមិនខ្លាចការនឿហត់ គ្រាន់តែម្ចាស់រម៉កចំនួនពីរដឹកគ្រឿងសំណង់ ចតតាមបណ្តោយផ្លូវ ដែលជាហេតុបណ្តាលអោយមនុស្សស្លាប់ មកដល់ពេលនេះនៅតែរកមិនឃើញ នៅតែរក្សាភាពស្ងៀមស្ងាត់ ពិតជាមានជំនាញ យ៉ាងពិតប្រាកដ មិនសរសើរមិនបាន។
អង្គភាពអ្នកសារព័ត៌មានយើង សង្ឃឹមថា លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កំពត និងចាត់មន្ត្រីជំនាញ ចុះស៊ើបអង្កេត នៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សូមមេត្តា ចាត់មន្ត្រីជំនាញចុះអធិការកិច្ចនៅក្នុងករណីនេះដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ ដើម្បីតាមដានព័ត៌មាន
សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
Post a Comment