រោងចក្រផលិតបារី គេចពន្ធខុសច្បាប់ ១កន្លែងនៅខណ្ឌដង្កោ នៅតែរក្សាភាពស្ងៀមស្ងាត់ តើមន្ត្រីប្រចាំតំបន់មានសមត្ថភាពដែលឬទេ
ផ្សាយចេញនៅថ្ងៃទី១១ខែមករាឆ្នាំ២០២៥
រាជធានីភ្នំពេញ÷ ទីតាំងផលិតនិងចែកចាយបារីខុសច្បាប់ ១កន្លែង នៅខណ្ឌដង្កោ
សង្ស័យថា !គ្មានច្បាប់ កំពុងសំងំលាក់ខ្លួនយ៉ាងស្ងៀមស្ងាត់ ដែលមើលពីខាងក្រៅទៅ
ហាក់ជាអាគារឬឃ្លាំងទុកចោល ឬឃ្លាំង ដោយដាក់ផ្លាកឃ្លាំងជួល
ដើម្បីជាការបន្លំភ្នែកមហាជនតែប៉ុណ្ណោះ តើមន្ត្រីជំនាញចាត់វិធានចុះបង្ក្រាបដែលឬទេ ។
សូមបញ្ជាក់ថា÷ ទីតាំងដែលសង្ស័យថា ផលិតនិងចែកចាយបារីចិន គ្មានច្បាប់នេះ
គឺស្ថិតក្នុងភូមិត្រពាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា÷ ទីតាំងផលិតនិង ចែកចាយផលិតផលបារីចិន ដែលសង្ស័យថាគ្មានច្បាប់ទម្លាប់ត្រឹមត្រូវមួយកន្លែងនេះ បុគ្គលិកមិនត្រូវអោយទៅផ្ទះនោះទេ គឺបានន័យថា
ធ្វើការនៅក្នុងអាគារនិង សំរាកនៅទីនេះតែម្តង
ប៉ុន្តែប្រសិនបើមានធុរៈចាំបាច់ដោយប្រការណាមួយ គឺមិនងាយស្រួលក្នុងការសុំច្បាប់ឡើយ។
ប្រភពបានបន្តឱ្យដឹងទៀតថា
÷រាល់ការចេញចូលគឺត្រូវបានរឹតបន្តឹង
រីឯទំនិញដែលត្រូវបានដឹកចេញចូលវិញមានមេការ
និងមានអ្នកចាំមើលផ្លូដោយប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត។
លោក ស៊ុំ រិន
ចៅសង្កាត់ទៀន បានប្រាប់ក្រុមការងារអង្គភាពសារព័ត៌មាន យើងដឹងថា÷ ម្ចាស់ទីតាំងខាងលើនេះមិនមានឯកសារឬរាយការណ៍
ដល់អាជ្ញាធរលោកនោះឡើយ! គឺគេធ្វើពីខាងលើមកទេ។(មានន័យថាមានខ្នងបង្អែកដ៏រឹងមាំ)
លោកចៅសង្កាត់ទៀន បានឱ្យដឹងបន្តទៀតថា÷ កន្លងមកទីតាំងផលិតបារីខាងលើនេះ ត្រូវបានក្រសួងចុះពិនិត្យមើល
ប៉ុន្តែក៏ធ្លាក់ក្រសួងពាក់ព័ន្ធធ្លាប់បិទផងដែរ នាពេលកន្លងមក។
ដោយឡែករូបលោកក្នុងនាមអាជ្ញាធរនិងចុះទៅពិនិត្យក្រោយពេលអាជ្ញាធរ
ខណ្ឌបព្ជារទើបលោកហ៊ានចុះទៅទីតាំងនោះ ដោយមានទាំងកម្លាំងសមត្ថកិច្ចចូលរួមផងដែរ
ទើបលោកហ៊ានចុះទៅ។
លោក ទូច ចំណាន
ស្មៀនសង្កាត់ទៀន បានបង្ហើបប្រាប់អង្គភាពយើងដឹងថា÷ ទីតាំងខាងលើនេះលោកមិនហ៊ានសូម្បីតែចុះទៅក្បែរឡើយ
ព្រោះមានខ្សែធំ គឺគេបើកពីខាងលើលោកស្មៀន បានឱ្យដឹងបន្តទៀតថា ÷ ប្រហែលមួយឆ្នាំមុន
មានខាងក្រសួងពាក់ព័ន្ធនិងក្រសួងមហាផ្ទៃផងដែរ
ចុះមកនិងបានធ្វើការផ្អាកបិទម្តងហើយដែរ។
អង្គភាពព័ត៌មានយើងបានមិនអាចសុំការបំភ្លឺ
ពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានទេ
ពីព្រោះខលទៅលោកស្រី លើកទូរស័ព្ទ តាមរយះលេខ089978 xxx បន្ទាប់ដឹងថាអ្នកសារព័ត៌មានយើងខលធ្វើបទសម្ភាសន៍
លោកស្រីហាក់បីដូចជាមិនសូវសប្បាយចិត្តប៉ុន្មាននោះឡើយ។
តាមការបញ្ជាក់ពីឈ្មោះ
សីហា ជាមេការធំ រោងចក្រផលិតបារីនេះបានប្រាប់អង្គភាពយើងរយះពេលកន្លងមកថា÷ ទីតាំងលោកមានច្បាប់អនុញ្ញាតត្រឹមត្រូវ
ហើយប្រសិនបើស្ថាប័នអង្គភាពព័ត៌មានណា! ដែលហ៊ានផ្សព្វផ្សាយពីទីតាំងបារី
របស់លោកនោះលោកនិងប្តឹងទៅក្រសួងព័ត៌មាន ។
នៅក្នុងចំណុចនេះ
អង្គភាពអ្នកសារព័ត៌មានយើងសូមបញ្ជាក់ដល់លោកសីហា មេការរោងចក្រផលិតបារី
ថាមានពេលទំនេរគួរតែសិក្សាវិជ្ជាជីវះ និងរបបអ្នកសារព័ត៌មានអោយបានច្បាស់បន្តិចសិន ។
ប្រជាពលរដ្ឋនិងអង្គការសង្គមស៊ីវិលសង្ឃឹមថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ
ក្នុងនាមគណះមេបញ្ជារការឯកភាព គួរចាត់វិធានការយ៉ាងណាវិញ
ចំពោះទីតាំងផលិតបារីគេចពន្ធខុសច្បាប់នៅខណ្ឌដង្កោ
ដែលជាប្រភពផលិតសារធាតុញៀនខុសច្បាប់ដើម្បីនាំចេញទៅបរទេស។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករ
ក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ
និងមន្ត្រីជំនាញនាយកដ្ឋាន(ក.ប.ប)គួរតែអនុវត្តន៍ច្បាប់ដែលបានចែង
នៅក្នុងព្រះរាជណាចក្រកម្ពុជា ក្នុងការត្រួតពិនិត្យ កាតព្វកិច្ចផលិតផលខុសច្បាប់
ផលិតផលក្លែងក្លាយ ដើម្បីបញ្ជាក់ពីសមត្ថភាព នៃស្ថាប័ន ដែលបានចែង និងប្រកាសជាសាធារណះ
តែអ្វីដែលអង្គភាពសារព័ត៌មានយើង ចង់បើកបង្ហាញនោះ គឺក្លិនរបស់ថ្នាំ រួមនិងសារធាតុញៀន
មួយចំនួន ដែលជាមូលហេតុ ធ្វើអោយប៉ះពាល់ដល់សុខភាព
និងកើតជំងឺមហាជាច្រើនគ្រប់ប្រភេទដែលកន្លងមកអង្គភាពអ្នកសារព័ត៌មាន
ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ
ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ក្តី
តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផលិតស្លាកយីហោ ផ្សេងៗជាច្រើន ។
បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក
ចំនួនផលិតផល
និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម
និងខ្នាតធំ
និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។
ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ
និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ
ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។
ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទៅតាមស្តង់ដា
និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់
ត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ និងធ្វើការផលិតនូវផលិតផលទាំងអស់ឲ្យស្របតាមស្តង់ដា
នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមគោលការណ៍មួយចំនួននៃស្តង់ដាអន្តរជាតិ។
ប្រជាពលរដ្ឋ
ស្នើសុំដល់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា
ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញ
ចុះទៅពិនិត្យចំពោះទីតាំងខាងលើដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment