សមត្ថកិច្ចខេត្តស្វាយរៀងស្រាវជ្រាវបន្ថែមករណីចាប់បង្ខាំង និងជំរិតទារប្រាក់ ដែលបង្កដោយឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន១២នាក់ នៅក្រុងបាវិត


ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងឃាត់ខ្លួនឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន១២នាក់ពាក់ព័ន្ធករណីចាប់បង្ខាំងនិងជំរិតទារប្រាក់នៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា៖នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយបន្ដអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, លោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទៅសាកសួរម្ចាស់ទីតាំងប្តូរប្រាក់មួយកន្លែង នៅក្រុងបាវិត ដែលជាទីតាំងក្រុមជនសង្ស័យបានទៅដកប្រាក់។ 

ប្រភពបានបន្តទៀតថា៖ដោយម្ចាស់ទីតាំងប្តូរប្រាក់បានសហការនិងបំភ្លឺថា៖កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម បានមកដកប្រាក់នៅទីតាំងរបស់គាត់ចំនួន១ម៉ឺនដុល្លារអាមេរិកនិងក្រោយពីបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពជុំវិញទីតាំងដកប្រាក់ កម្លាំងជំនាញបានឃើញថា មុនពេលជនសង្ស័យឈ្មោះ ង្វៀង វ៉ាន់ថាំង មកដកប្រាក់ គឺជនសង្ស័យ និងបក្ខពួក៣នាក់ទៀត បានចូលទៅកាសុីណូយីហោ ហ្គោតឡាក់ ដែលមានទីតាំងទល់មុខកន្លែងដកប្រាក់ពិប្រាកដមែន។


ប្រភពបានឲ្យដឹងទៀតថា៖ បន្ទាប់ពីដកប្រាក់រួចក្រុមជនសង្ស័យទាំង០៤នាក់ បានឡើងជិះរថយន្ត១គ្រឿង ម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-8559។  ដល់ថ្ងៃទី២ ខែឆ្នាំដដែល កម្លាំញជំនាញបានស្រាវជ្រាវរកឃើញរថយន្តម៉ាកស្ដារិចពណ៍ស ពាកស្លាកលេខ2BV-8092 ដែលក្រុមជនសង្ស័យ ចាប់ជនរងគ្រោះ យកទៅបង្ខាំង ជម្រិតទារប្រាក់ និងបានដកយករថយន្តនោះនៅចំណុច កាស៊ីណូថៃថេន វេលាម៉ោង៤ ៖១០នាទីល្ងាច និងខ្នោះដៃ១គូ ច្រវ៉ាក់២ខ្សែ ស្កុតរុំ២ដុំ ញញួរ១ ស្រោមដៃ១ថង់ ខ្សែរឹតចងមួយចំនួន។ 


សមត្ថកិច្ចបានបញ្ជាក់ថា៖កម្លាំងជំនាញបានអញ្ជើញម្ចាស់រថយន្តឈ្មោះ អាត កន យកមកសាកសួរនៅអធិការដ្ឋានក្រុងបារិត ក្រោយពីសាកសួរម្ចាស់រថយន្តបានបំភ្លឺថា ខ្លួនបានជួលរថយន្តខាងលើឲ្យទៅឈ្មោះ BUIHUY QUYEN ភេទប្រុស ជនជាតិវៀតណាម កាន់លិខិតឆ្លងដៃលេខC6837837 កាលពិថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ ក្នុងតម្លៃ ៦៥០ ដុល្លារអាមេរិក (ប្រាំមួយរយហាសិបដុល្លារអាមេរិក) ក្នុងមួយខែយកទៅប្រើប្រាស់បន្ត។ តាមរយៈកាមេរ៉ាសុវតិ្ថភាពកាស៊ីណូ ថៃថេន នៅថ្ងៃី២៨ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០០៖២៩នាទី បានឃើញរថយន្តខាងលើ យកមកចតទុកក្នុងបរិវេនកាស៊ីណូ ហើយអ្នកបើកបររថយន្តនោះ បានដើរចេញហើយគិចខ្លួនបាត់។ ចំពោះរថយន្តស្តារិច និងសម្ភារៈខាងលើបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តនីតិវិធី។ 


សូមរំលឹកថា ប្រតិបត្តិការបង្ក្រាបករណីចាប់ជំរិតជនជាតិចិននេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការចាប់ខ្លួនឧក្រិដ្ឋជនវៀតណាម១២នាក់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ៕






Powered by Blogger.