ករណីបាញ់សម្លាប់បុរសខ្មែរសញ្ជាតិបារាំងនៅបាងកក ប៉ូលិសសង្ស័យលើអតីតនាយទាហានជើងទឹកថៃម្នាក់


បុរស​ជនជាតិ​ខ្មែរ​សញ្ជាត​បារាំង​ម្នាក់​ជា​អតីត​សមាជិក​សភា មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្លា​ប់​បាត់បង់​ជីវិត បន្ទាប់​ពី​លោក​ត្រូវ​ខ្មា​ន់​កាំ​ភ្លើ​ង​បាន​បា​ញ់​ប្រហារកាលពី​យប់​ថ្ងៃ​អង្គារ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ។

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ The Nation បាន​ឲ្យ​ដឹង​ថា បុរស​សកម្មជន​នយោបាយ​ប្រឆាំង​រូប​នេះ​គឺ​លោក លី​ម គឹ​ម​យ៉ា អាយុ​៧៤​ឆ្នាំ ។ លោក​ត្រូវ​បាន​ខ្មា​ន់​កាំ​ភ្លើ​ង​បា​​ញ់ កាលពី​ម៉ោង​ជិត​៦​ល្ងាច​ក្បែរ​វត្ត​មួយ​កន្លែង​នៅ​ក្នុងស្រុក ព្រះ​ណា​ខន (Phra Nakhon) ចំនួន​២​គ្រាប់ មួយ​ចំ​ឆ្អឹងជំនី​ខាងស្តាំ និង​មួយ​កន្លែង​ត្រូវ​ស្មា​ខាងស្តាំ ។

អតីត​នាយ​ទាហានជើងទឹក​ថៃ​ម្នាក់ ​ត្រូវ​បាន​សង្ស័យ​ថា ​បាន​បាញ់​សម្លាប់​បុរស​ខ្មែរ​សញ្ជាតិ​បារាំង​ នៅ​ទីក្រុង​បាងកក​ កាលពី​យប់​ថ្ងៃ​អង្គារ​ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន ដឺ ណា​សិន The Nation របស់​ថៃ ​នៅ​ថ្ងៃ​ទី៨ ខែមក​រា​នេះ ​។

សារព័ត៌មាន នេះ​បានអោយ​ដឹង​ថា នៅ​ម៉ោង៦ល្ងាច ថ្ងៃ​អង្គារ ក្បែរ​វត្ត​មួយនៅក្រុង​បាងកក លោក លឹ​ម គឹ​ម​យ៉ា ជនជាតិ​ខ្មែរ សញ្ជាតិ​បារាំង និងអតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ អាយុ៧៤ឆ្នាំ ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ ។

លោក លឹ​ម គឹ​ម​យ៉ា បាន​ធ្វើ​ដំណើរ​ពី​ខេត្តសៀមរាបជាមួយ​ភរិយា​ ។ ឃាតក​បាន​ប្រើ​ម៉ូតូ Honda Wave 100 ពណ៌​ក្រហម ពាក់អាវ​ពណ៌​ប្រផេះ ខោជើងវែង និង​ស្ពាយ​កាបូប​មុខ​ទ្រូង​ ។



ប៉ូលិស​បាន​កំពុង​ស្វែងរក​ដីកា​ឃាត់ខ្លួន បុរស​ថៃ ឈ្មោះ អេ​កា​ឡាក់ អតីត​ទាហានជើងទឹក​ថៃ ដែល​ជា​សង្ស័យ​ក្នុង​ករណី​នេះ​ ។ ជនសង្ស័យ ត្រូវ​បាន​ចោទប្រកាន់​ពី​ឃាតកម្ម​ដែល​មានការ​រៀបចំ​ជា​មុន និង​​បាញ់​នៅ​ទី​សាធារណៈ ​៕











Powered by Blogger.