ប្រជាពលរដ្ឋជាកសិករក្នុងក្រុងសិរីសោភ័ណបានធ្វើការថ្លែងអំណរគុណលោក ជីង ឡុង និងអ្នកស្រី លី សុគីម ដែលឧបត្ថម្ភម៉ាស៊ីនកិនស្រូវខ្នាតតូច សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ
(បន្ទាយមានជ័យ) ម៉ាស៊ីនកិនស្រូវខ្នាតតូច ដែលជាចំណងដៃនៃថ្ងៃខួបគម្រប់អាពាហ៍ពិពាហ៍៩ឆ្នាំ របស់លោក ជីង ឡុង និងអ្នកស្រី លី សុគីម ជាអាជីវករទទួលទំនិញ និងកម៉្មង់ទំនិញ និងផលិតផលទំនិញ ពីរោងចក្រក្រៅប្រទេស មានទឹកចិត្តសប្បុរសធម៌ចែកអំណោយជូនប្រជាពលរដ្ឋទាំង ៧សង្កាត់ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥កន្លងមកទៅថ្មីៗនេះ ស្ថិតនៅបរិវេណសួនតេជោឈ្នះ ឈ្នះ(វេទិកាខេត្ត) ត្រូវបានប្រជាពលរដ្ឋ ជាកសិករយកទៅប្រើប្រាស់នៅមូលដ្ឋានបានធ្វើកាកោតសរសើរមិនដាច់ពីមាត់ ថាមានគុណភាពល្អ ប្រើរយៈពេល ៣០នាទី អាចកិនស្រូវបាន ១បាវ ដោយទទួលអង្ករ ៧០គីឡូក្រាម ហើយអង្ករមានគ្រាប់ស្អាតល្អ។
ជាក់ស្តែងលោក ឈន ប៊ុនថេន ដែលជាស្មៀនសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលជាអ្នកតំណាងឲ្យប្រជាពលរដ្ឋ ជាកសិករនៅក្នុងសង្កាត់....ក្នុងសង្កាត់របស់លោកទទួលបានម៉ាស៊ីនកិនស្រូវខ្នាតតូចចំនួន៥គ្រឿង ដោយពួកគាត់យកទៅប្រើប្រាស់ដោយទទួលបានលទ្ធផលល្អ ក្នុងនោះប្រជាកសិករបានធ្វើការកិនស្រូវ ១បាវរយៈពេល៣០នាទី បានអង្ករ ៧០Kg ហើយអង្ករមានសភាពសស្អាត គ្រាប់ល្អ។ ពោល....ព្រោះក្នុងរយៈពេលកន្លងមកពួកគាត់បានយកទៅកិននៅរោងម៉ាស៊ីនធំៗ ១បាវឬ ២បាវពិបាកក្នុងការកិនឱ្យគាត់ មិនទទួលការកិនឱ្យ។តែជាក់ស្ដែងនាពេលនេះពួកគាត់បានទទួលម៉ាស៊ីនកិនស្រូវខ្នាតតូចនេះពីលោកជីងឡុង និងភរិយា តាមរយៈអាជ្ញាធរសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
ក្នុងនាមជាប្រជាកសិករប្រជាកសិករ ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង និងសូមធ្វើការថ្លែងអំណគុណ និងសរសើរមិនដាច់ពីមាត់នៅគុណភាពម៉ាសុីនកិនស្រូវខ្នាតតូចលោក ជីង ឡុង និងលោកស្រី លី សុគីម ដែលបានផ្ដល់ជូននាពេលនេះ។
បើតាមមតិលើកឡើងនៅថ្ងៃការចែកជូននូវម៉ាស៊ីនកិនស្រូវខ្នាតតូចជូនដល់ប្រជាកសិករកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥កន្លងមកទៅថ្មី លោក ជីង ឡុង បានបន្តបញ្ជាក់ថា៖ សម្រាប់ការកែងចែកជូនជាសម្ភារៈអំណោយនេះមិនមែនតែម្ដងហ្នឹងទេ គឺមានជាបន្តបន្ទាប់ជាពិសេសក្នុងថ្ងៃគម្រប់ខួបអាពាហ៍របស់គាត់ ឬមួយក៏ថ្ងៃខួបកំណើតរបស់ក្រុមគ្រួសាររបស់គាត់។ព្រោះថាខេត្តបន្ទាយមានជ័យគឺជាភូមិឋានស្រុកកំណើតរបស់គាត់។ ដូច្នេះហើយគឺគាត់ត្រូវតែជួយបងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតក្នុងខេត្តបន្ទាយមានជ័យ។ហើយរាល់អំណោយទាំងអស់នេះគឺបានមកពីរូបគាត់ នឹងភរិយារបស់គាត់គឺផ្សំលុយមួយថ្ងៃ ១០ដុល្លារ រយៈពេល ២ឆ្នាំម្ដងទើបទិញសម្ភារៈមកចែកជូន....ព្រោះថាទឹកដីខេត្តបន្ទាយមានជ័យគឺជាស្រុកកំណើតរបស់គាត់ លោក និងក្រុមគ្រួសាររបស់លោកនឹងនៅតែបន្តចែកជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យបន្តទៀត៕
Post a Comment