លោកបណ្ឌិត ឃ្លាំង សុវណ្ណ ចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) សាលាអន្តរជាតិ អេ.អាយ.អេ (AiA International) ដឹកនាំដោយលោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកទំនាក់ទំនងសាធារណៈ អមដំណើដោយលោក ជា ពិសិដ្ឋ នាយរងកម្មវិធីជាតិ កញ្ញា Anne Koekemoer គ្រូជនជាតិដើមភាសាអង់គ្លេស លោក Matthew គ្រូជនជាតិដើមភាសាអង់គ្លេស បានចូលជួបសម្តែងការគួរសម ជាមួយលោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះលោក យឹម សំណាង បានធ្វើការសំណូមពរទៅដល់គណៈគ្រប់គ្រងសាលាអន្តរជាតិ AIA ធ្វើយ៉ាងណារក្សាឲ្យបាននូវគុណភាពដែលបានអនុវត្តក្នុងរយៈពេលកន្លងមកឲ្យមានប្រសិទ្ធភាពដូចជាសាលាផ្សេងទៀតអោយបានល្អប្រសើរ។ជាពិសេស ក្នុងការជំរុញនិងបញ្ជូនសិស្សានុសិស្សរបស់ខ្លួនធ្វើការប្រកួតប្រជែងទាំងថ្នាក់ខេត្តថ្នាក់ជាតិនិងអន្តរជាតិ សំដៅឲ្យសិស្សានុសិស្សមានភាពក្លាហាន និងមានឱកាសក្នុងការចូលរួមប្រកួតប្រជែងជាមួយសិស្សដទៃទៀតនៅតាមបណ្ដាខេត្ត និងប្រទេសជិតខាងមួយចំនួនទៀត៕\
Post a Comment