ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្ត រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងអង្គការរូមធូរីត

  



(បន្ទាយមានជ័យ) លោក យឹម សំណាង អភិបាលរងខេត្តតំណាងឲ្យឯកឧត្តមឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្ត រវាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ និងអង្គការរួមធូរីត ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ហ៊ូ ប៊ុនហេង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រីអភិបាល.អភិបាលរងក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ ធ្វើនៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។


បន្ទាប់ពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរាយការណ៍សង្ខេបពីកិច្ចសហប្រតិបត្តិការ និងការគាំទ្រ អង្គការរួមធូរីដ ក្នុងការអនុវត្តការងារក្នុងវិស័យអប់រំរួចមក។


លោក ប៊ុន ចាន់ស៊ីសាវ៉ាត ប្រធានការិយាល័យអង្គការរូមធូរីដប្រចាំខេត្តបន្ទាយមានជ័យ បារាំងមានមតិធ្វើបទបង្ហាញឲ្យដឹងថា៖ គោលបំណងទូទៅនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រ អង្គការរួមធូរីដ មានគោលបំណងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងករអនុវត្តផែនការយុទ្ធសាស្រ្តអប់រំ(ESP)

ឆ្នាំ២០២៤-២០២៨ និងស្តង់ដាសាលារៀន តាមរយៈកម្មវិធីអំណាន សមភាពយេនឌ័រ ដើម្បីជួយសម្រេចឱ្យបាននូវអាទិភាពជាយុទ្ធសាស្ត្រដែលមានចែងក្នុង ESP ២០២៤-២០២៨ ថ្មី។ យើងនឹងបន្ទ ផ្តោតការយកចិត្តទុកដាក់ពង្រឹង និងពង្រីកគុណភាពស៊ីជាម្រៅលើផ្នែកមួយចំនួនឱ្យបានខ្លាំងក្លា ដូចជាការអភិវឌ្ឍបំណិនអាន និងសរសេរ នៅកម្រិតបឋមសិក្សា គុណភាពនៃវិធីសាស្ត្របង្រៀនអំណាន នឹងសម្ភារៈបង្រៀននឹងរៀន ការបង្កើតបណ្ណាល័យស្តង់ដារួមទាំងសម្ភារៈបណ្ណាល័យសម្រាប់សាលាបឋមសិក្សាក្នុងការអភិវឌ្ឍចម្លាប់នៃការអាន ការអប់រំកុមារី និងបំណិនជីវិតសម្រាប់សិស្សគ្រប់ភេទនៅមធ្យមសិក្សា ។


ជាមួយគ្នានោះលោក ប៊ុន ចាន់ស៊ីសាវ៉ាត បានបញ្ជាក់ថា៖ភ្នំអំឡុងពេលនៃកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡានិងអង្គការរួមធូរិដ សម្រាប់ឆ្នាំ២០២៤.២០២៧នេះ អង្គការរួមធូររិដ និងផ្ដោតលើការគាំទ្រមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្នុងការអនុវត្តកម្មវិធីចំនួន២រួមមាន៖១,កម្មវិធីអំណាន៖ គោលដៅនៃកម្មវិធីអំណាន គឺកុមារទាំងអស់អភិវឌ្ឍបំណិនអាន និងសរសេរ ដោយក្តីស្រឡាញ់ក្នុងការរៀនសូត្រ ដែលអាចឱ្យពួកគេបន្តនូវការសិក្សាពេញមួយជីវិត និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។ ២,កម្មវិធីសមភាពយេនឌ័រ៖ គោលដៅនៃកម្មវិធីសមភាពយេនន័ររបស់យើង គឺយុវជន ទាំងអស់ ជាពិសេសកុមារី អភិវឌ្ឍបំណិនជីវិត ដែលលើកការកម្ពស់សមភាពយេនឌ័រ ដែលនឹងអាចឱ្យពួកគេបន្តការសិក្សាពេញមួយជីវិត និងធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង យើងនឹងសម្រេចគោលដៅនេះ។


ថ្លៃនៅក្នុងឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានថ្លែងនូវការកោតសសើរដោយស្មោះចំពោះមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក លោកស្រីអភិបាល.អភិបាលរងក្រុង ស្រុក  និងអង្គការដៃគូពាក់ព័ន្ធ ជាពិសេសអង្គការរួមធូរីត ដែលបានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ជាក់ស្តែងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការបន្តនាថ្ងៃនេះ គឺដើម្បីលើកស្ទួយគុណភាពអប់រំនៅក្នុងខេត្ត។


ទន្ទឹមនឹងនោះលោក អភិបាលរងខេត្ត បានធ្វើការសំណូមកូនសំណូមពរដល់អង្គការរួមធូរ៉េត ត្រូវបន្តជួយខេត្តបន្ទាយមានជ័យឲ្យអស់ពីលទ្ធភាពដើម្បីឲ្យវិស័យអប់រំនិងប្រជាពលរដ្ឋ។ក្នុងខេត្តបន្ទាយមានជ័យយើង មានចំណេះដឹង  ចេះអាន ឱ្យមានបេះដូងទូលាយ មិនថាបុរស ឬស្ត្រី ដើម្បីប្រែក្លាយឲ្យប្រជាជន ក្នុងខេត្តបន្ទាយមានជ័យយើងក្លាយជាប្រជាជនគំរូ៕




















Powered by Blogger.