ចំណារ ពីនាយកខុទ្ធកាល័យសម្តេច មិនអាចអនុវត្តបាន ដោយមិនដឹងពីមូលហេតុពិតប្រាកដ ក្នុងកិច្ចអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់ សូមឯកឧត្តម គួច ចំរើន សូមមេត្តាត្រួតពិនិត្យ វគ្គ២

 

ខេត្តកណ្តាល:  បន្ទាប់ពីអង្គភាពអ្នកសារព័ត៌មានយើងបានទទួលក្នុងការស្នើសុំ ឲ្យជួយផ្សព្វផ្សាយព័ត៌មាន  ដើម្បីសូមកិច្ចអន្តរាគមន៍ពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ក្នុងការបន្តប័ណ្ណអាជីវកម្ម ទូកដរ កំពង់ចម្លង កោះថ្មី ដែលស្ថិតនៅក្នុងភូមិ កោះថ្មី ឃុំខ្ពប ស្រុកស្អាងខេត្តកណ្តាល ដែលត្រូវផ្អាកដំណើរការធ្វើចរាចររយះពេល១ឆ្នាំមកហើយ ដោយនៅក្នុងនោះ លោកស្រី ហួត រតនា ខំប្រឹងព្យាយាម សូមកិច្ចអន្តរាគមន៍ យោងតាមឯកសារ សូមកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកណ្តាល សម័យកាលលោក អភិបាលចាស់នៅកាន់តំណែង ហើយមកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។  

បើយោងតាមកិច្ចអន្តរាគមន៍ របស់នាយកខុទ្ធកាល័យសម្តេចមហាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី លេខ :១១៧៨ ខន/០២២ ធ្វើនៅរាជធានីភ្នំពេញថ្ងៃអង្គារ ៥កើត ខែបុស្សឆ្នាមខាល ចត្វាស័ក ព.ស២៥៦៦ត្រូវថ្ងៃទី២៧ខែធ្នូឆ្នាំ២០២២ហត្ថលេខានិងត្រា ហូ សិទ្ធី ។

យោងគម្រោង ចូលរួមអភិវឌ្ឍន៍ភូមិកោះថ្មីឃុំខ្ពបស្រុកស្អាងខេត្តកណ្តាល យោង របាយការណ៍អាជ្ញាធរភូមិ បញ្ជាក់ប្រជាពលរដ្ឋ នៅក្នុងភូមិកោះថ្មី មានចំនួន សរុប ៣៩៨ គ្រួសារ មាន ផ្ទះ ចំនួន ៣៨៨ ខ្នង នៅក្នុងនោះមាន ប្រុស ចំនួន ៨២៥ នាក់ ស្រី ៩៦២ នាក់ ​សរុប ១៧៨៧ នាក់ ។ ដោយ ឡែក ចំពោះសិស្សានុសិស្ស ដែលបានធ្វើដំណើរ ឆ្លងកាត់ ចាប់ពីម៉ោង ៥ : ៣០នាទីព្រឹក ទៅដល់ ម៉ោង១៩:០០នាទីយប់ មិនបានគិតប្រាក់ពីសិស្សានុសិស្ស ឡើយយោងបទសម្ភាសន៍ របស់អង្គភាពអ្នកសារព័ត៌មានយើង ជាមួយលោក កោ វ៉ារីមេភូមិ កោះថ្មី ។
យោងតាមរបាយការណ៍ជាក់ស្តែងដែលយើងខ្ញុំបានបំពេញនៅក្នុងអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ដោយមានការទទួលស្គាល់ពីលោកមេភូមិកោះថ្មី និងលោកមេឃុំខ្ពប ស្រុកស្អាងក្នុងរយះពេលកន្លងមកបានចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន​ដោយចំនួនទឹកប្រាក់សរុប១១៧
,១៧០,០០០លានរៀល  (មួយរយដប់ប្រាំលានមួយចិតសិប ពាន់លានរៀល)ដោយត្រូវទូទាត់ចំនួន១៦ដងផងដែរ។   

យោងឯកសារ គម្រោងទូទាត់ប្រាក់ថ្មី ដែលអង្គភាពយើងទទួលបាន  ប្រសិនថ្នាក់ដឹកនាំខេត្ត អនុគ្រោះ  ចំពោះការស្នើសុំ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីរដ្ឋបាលខេត្ត ក្នុងការអនុញ្ញាតឲ្យដំណើរការកំពង់ចម្លងកោះថ្មី យើងខ្ញុំសូមទទួលចូលរួមចំណែកក្នុងការអភិវឌ្ឍន៍នេះដូចខាងក្រោម:

 (ក) ចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងភូមិកោះថ្មីឃុំខ្ពបស្រុកស្អាងក្នុង១ឆ្នាំចំនួនទឹកប្រាក់ ២០,០០០,០០០ រៀល(ម្ភៃលាន រៀល) យោងតាមសុំណើររបស់អាជ្ញាធរភូមិឃុំស្រុក ក្នុងការស្ថាបនាផ្លូវ យោងតាមឯកសាររដ្ឋបាល ក្នុងរយះពេល១០ឆ្នាំយើងខ្ញុំត្រូវ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំនួនទឹកប្រាក់សរុប២០០,០០០,០០០លានរៀល(ពីររយលានរៀលគត់) ក្នុងករណីអនុញ្ញាតឲ្យនាងខ្ញុំហួត រតនា បន្តបណ្ណអាជីវកម្ម ដូចពីមុន។


(ខ) ស្ថិតនៅក្នុងការប្រគួតប្រជែង នៃប័ណ្ណអាជីកម្ម ត្រូវបែងចែកជាពីរ យើងខ្ញុំនិងសូមប្រគួតប្រជែង ចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងភូមិកោះថ្មី នៅក្នុងនោះក្នុង១ឆ្នាំចំនួនទឹកប្រាក់ ១០
,០០០,០០០ រៀល(ដប់លាន រៀល) យោងតាមសុំណើររបស់អាជ្ញាធរភូមិឃុំស្រុក ក្នុងការស្ថាបនាផ្លូវ យោងតាមឯកសាររដ្ឋបាល ក្នុងរយះពេល១០ឆ្នាំយើងខ្ញុំត្រូវ ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំនួនទឹកប្រាក់សរុប១០០,០០០,០០០លានរៀល(មួយរយលានរៀលគត់)

សូមឯកឧត្តម គណះមេបញ្ជាការឯកភាព ឯកឧត្តម អភិបាលខេត្តសូមមេត្តាដោយក្តីអនុគ្រោះ។

យោងលើការចូលរួមក្នុងការអភិវឌ្ឍន៍នៅក្នុងអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងសូមបន្តចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងនោះលោក ស្រ៊ាន ម៉ារឌី បានរៀនវគ្គ បណ្តុះបណ្តាល និងមានឯកសារបញ្ជាក់ពីការសិក្សា  ប្រភេទ ប័ណ្ណបើកបរជលយាន របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែផងដែរ ដើម្បីបញ្ជាក់ពីការយល់ដឹង អោយស្របទៅនិងលក្ខន្និក:ក្រសួង សាធារណះកាលនិងដឹកជញ្ជូន ក្នុងការប្រកបអាជីវកម្ម។

ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត អង្គភាពអ្នកសារព័ត៌មានស៊ីអេចអ សូមសំណូមពរ និងមានសេចក្តីសង្ឃឹមថា ពិតជាជួយអន្តរាគមន៍ នៅក្នុងករណីកំពង់ចម្លងកោះថ្មីនេះ ដោយក្តីអនុគ្រោះ។

អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ

វិជ្ជាជីវៈអ្នកសារព័ត៌មាន ប្រតិបត្តិការពិសេស ចុះស៊ើបអង្កេត យោងតាមសំណើររបស់ប្រជាពលរដ្ឋ  ដើម្បីតាមដានព័ត៌មាន

សូមចុច👉https://t.me/+H0S010ecMsIxNjE1 គ្រុបផ្តល់ព័ត៌មាន២៥ សូមអរគុណ៕
















Powered by Blogger.