អ្នកសារព័ត៌មានកម្ពុជា.ថៃ ជាច្រើនចោមរោមថត និងសម្ភាសជនជាតិថៃដែលបាញ់សម្លាប់អតីតតំណាងរាស្រ្ត ខ្មែរនៅបឹងកក់អោយទៅភាគីថៃតាមច្រកអន្តរជាតិប៉ោយប៉ែត
អ្នកសារព័ត៌មានកម្ពុជា.ថៃ ជាច្រើនចោមរោមថត និងសម្ភាសជនជាតិថៃដែលបាញ់សម្លាប់អតីតតំណាងរាស្រ្ត ខ្មែរនៅបឹងកក់អោយទៅភាគីថៃតាមច្រកអន្តរជាតិប៉ោយប៉ែត
(បន្ទាយមានជ័យ) នគរបាលកម្ពុជាដឹកនាំដោយឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខតំណាងឯកឧត្តមស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃត្រង់ ទី១១ ខែមករា ឆ្នាំ២០២៥ បានបញ្ជូនជនដៃដល់បាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្រ្តគណបក្សប្រឆាំងទៅឱ្យភាគីថៃវិញតាមច្រកអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
ការប្រគល់ទទួលជនជាតិថៃនេះខាងភាគីថៃដឹកនាំដោយឯកឧត្ដម YENTHUAM somprasong អគ្គស្នងការរងនគរបាលជាតិថៃ។
ជនដៃដល់ ជាជនជាតិថៃ ដែលសមត្ថកិច្ចកម្ពុជាចាប់បានបញ្ជូនអោយភាគីថៃមានឈ្មោះ Ekkalak pheanoi ដែលបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីឱ្យភាគីថៃបន្តអនុវត្តនីតិវិធី។
Post a Comment