លោកបណ្ឌិត ឃ្លាំង សុវណ្ណ និងក្រុមការងារចូលជួបសម្តែងការគួរសម ជាមួយគណៈនាយកវិទ្យាល័យអូរជ្រៅ ក្រុងប៉ោយប៉ែត

 


(បន្ទាយមានជ័យ) សាលាអន្តរជាតិ អេ.អាយ.អេ (AiA International) ដឹកនាំដោយលោកបណ្ឌិត ឃ្លាំង សុវណ្ណ នាយកទំនាក់ទំនងសាធារណៈ អមដំណើដោយលោក ជា ពិសិដ្ឋ នាយរងកម្មវិធីជាតិ កញ្ញា Anne Koekemoer គ្រូជនជាតិដើមភាសាអង់គ្លេស លោក Matthew គ្រូជនជាតិដើមភាសាអង់គ្លេស បានចូលជួបសម្តែងការគួរសម ជាមួយគណៈនាយកវិទ្យាល័យអូរជ្រៅ ក្រុងប៉ោយប៉ែត ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។


លោកបណ្ឌិត ឃ្លាំង សុវណ្ណ បានមានមតិរាយការណ៍លើកឡើងពីវឌ្ឍនភាពនៃសាលាអន្តរជាតិ AiA ក្នុងការអនុវត្តការងាររបស់ខ្លួន ការបង្រៀនសិស្សក្នុងរយៈពេល ៥ឆ្នាំកន្លងមក។និងបានធ្វើការពង្រីកសាខាបន្ថែមទៀតនៅក្នុងក្រុងប៉ោយប៉ែត។ ដោយបច្ចុប្បន្ននេះសាលាមាន៥សាខា ហើយសាលាអន្តរជាតិ AiA បានបង្កើតឡើងតាំងពីចុងឆ្នាំ២០១៩ ហើយសាខានៅក្រុងប៉ោយប៉ែត ជាសាខាទី៥ ដែលបានដំណើរការរយៈពេល១ខែហើយ។


លោកបណ្ឌិត បានបញ្ជាក់ថា៖ សិស្សដែលចូលមករៀននៅសាលាអន្តរជាតិ AiA ទាំង៥សាខា សរុបចំនួនប្រមាណជាង ៣០០០នាក់ និងមានបុគ្គលិកបម្រើការងារជាតិ អន្តរជាតិប្រមាណជាង៣៥០នាក់។សាលាអន្តរជាតិ AiA ទាំង៥សាខា ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ២សាខា,ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមាន១សាខា,ក្រុងច្បារមន ខេត្តកំពង់ស្ពឺ១សាខា និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ១សាខា។ម្យ៉ាងវិញទៀតសាលាអន្តរជាតិ AiA បើកបង្រៀនចំនួន ៣ភាសាជូនដល់សិស្សានុសិស្សបង្រៀនក្នុងពេលតែមួយ ក្នុងនោះរួមមាន៖១,ភាសាខ្មែរ ២,អង់គ្លេស ៤,និងភាសាចិន ដែលមានស្តង់ដា និងគុណភាពខ្ពស់គ្រូបង្រៀនដោយជនជាតិ តម្រូវទៅតាមភាសា និងមុខជំនាញ។ហើយសម្រាប់កម្មវិធីសិក្សារបស់សាលាអន្តរជាតិ AiA គឺផ្ដោតសំខាន់ទៅលើការអភិវឌ្ឍន៍ពេញលេញរបស់សិស្សមានបួនចំណុច ទី១,ផ្នែកស្មារតី ២,ភ្នែកបញ្ញា ៣,ផ្នែករាងកាយ និងទី៤,ផ្នែកឥរិយាបថ ក្នុងការបង្រៀនពង្រឹងស្តង់ដារតាមបែបអន្តរជាតិ។ក្នុងឱកាសនោះ។លោកបណ្ឌិត ឃ្លាំង សុវណ្ណ បានធ្វើការស្នើសុំការគាំទ្រពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលជាអាណាព្យាបាលរបស់សាលា៕








Powered by Blogger.