ផ្លាហ្សាបឹងត្របែក ជាន់ទី៤ អង្រួនដួងចិត្ត បើកដំណើរការសូមស្វាគមន៍សំរាប់ភ្ញៀវចិននិងជនជាតិវៀតណាម សូមឯកឧត្តម គណៈមេបញ្ជាការឯកភាព ចុះអធិការកិច្ច វគ្គ១
ផ្សាយចេញនៅថ្ងៃទី០១ខែមករាឆ្នាំ២០២៥
ខណ្ឌចំការមន : ផ្លាហ្សាបឹងត្របែក ជាន់ទី៤ អង្រួនដួងចិត្ត
បើកដំណើរការសូមស្វាគមន៍សំរាប់ភ្ញៀវជនជាតិចិននិងជនជាតិវៀតណាមរាល់ពេលរាត្រី។
សេចក្តីរាយការណ៍បឋម
ជូនដំណឹងដល់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជាពិសេសឯកឧត្តម គណៈមេបញ្ជាការឯកភាព រាជធានីភ្នំពេញ
។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា
លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
សូមមេត្តាចុះរដ្ឋបាល ត្រួតពិនិត្យ បញ្ចេញកណ្តាប់ដៃដែក បំបែកសុំណំរឿង អគារល្បែងខុសច្បាប់
បង្កប់ថ្នាំក្រវី នៅចំនុចទីតាំងខាងលើ ដោយក្តីអនុគ្រោះ និងសូមលោកឧត្តមសេនីយ៍ឯកស្នងការ
អនុវត្តន៍យោងតាមច្បាប់នៃធម្មនុញរបបសារព័ត៌មាន ធម្មនុញវិជ្ជាជីវអ្នកសារព័ត៌មាន
ក្រោមការដឹកនាំនាវាសន្តិភាពប្រព័ន្ធផ្សព្វផ្សាយ មានឯកឧត្តមនេត្រ ភក្ត្រា
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
អង្គភាពសារព័ត៌មានយើង សូមគោរពជូន
ឯកឧត្តឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមេត្តាចុះអធិការកិច្ច ទីតាំងផ្លាហ្សា
បឹងត្របែក ដែលមាន ជនជាតិចិននិងជនជាតិវៀតណាម កំពុងតែគ្រវី ៗៗ ដោយមិនរំខានដែនសមត្ថកិច្ចប្រចាំតំបន់។
អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថាលោក
ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍សូមមេត្តាចាត់មន្ត្រីជំនាញចុះស៊ើបអង្គេតចុះអធិការកិច្ច។
សូមរំលឹកថា: កាលពីថ្ងៃ
ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី, តម្រូវឲ្យបង្រ្កាបទីតាំងបនល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទ
និងកន្លែងចែកចាយ នូវប្រភេទថ្នាំ ដែលមានសារធាតុញៀន ខុសច្បាប់គ្រប់ប្រភេទ
នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។
យោងគោលនយោបាយភូមិ
សង្កាត់មានសមត្ថិភាពទាំង ៧ ចំណុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
និងបទបញ្ជាផ្ទៃក្នុង ០០៦ របស់អគ្គស្នងការនគរបាលជាតិ អាចអនុវត្តបានដែរឬទេនៅក្នុងទឹកដីខេត្តកណ្តាលនេះបានដែលឬទេ?យោងសារាចេណែនាំស្តីពីការបញ្ជប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់របស់ក្រសួងមហាផ្ទៃ
លេខ០៧២សណន ទាំង៥ចំណុច របស់ក្រសួងមហាផ្ទៃនិងចាត់វិធានការតាមផ្លូវច្បាប់
ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ។ថ្ងៃពុធ៤កើតខែមិគសិរឆ្នាំរោងឆស័កពស២៥៦៨
រាជធានីភ្នំពេញថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ហត្ថលេខានិងត្រា អភិសន្តិបណ្ឌិតសសុខា ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយ
បំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មានសូមអរគុណ។ដោយនាគខ្មៅ
Post a Comment