ប្រតិភូថ្នាក់ដឹកនាំ និងសិស្សវិទ្យាល័យនៃសាលាអន្តរជាតិ អេ.អាយ.អេ(AiA)មាតុភូមិនិវត្តន៍មកពីការចូលរួមវេទិកាយុវជនស្រាវជ្រាវវិទ្យាសាស្ត្រលើកទី១៧ ឆ្នាំ២០២៥ នៅប្រទេសសាំងហ្គាពួរ

 

(បន្ទាយមានជ័យ)


ដំណើរមាតុភូមិនិវត្តន៍របស់ប្រតិភូថ្នាក់ដឹកនាំ និងសិស្សវិទ្យាល័យ នៃសាលាអន្តរជាតិ អេ.អាយ.អេ(AiA) មកពីការចូលរួមវេទិកាយុវជនស្រាវជ្រាវវិទ្យាសាស្ត្រលើកទី១៧ ឆ្នាំ២០២៥ នៅប្រទេសសាំងហ្គាពួរ នៅយប់ថ្ងៃទី១១ ខែមករា ២០២៥។


គួរបញ្ជាក់ផងដែរថា៖ សិស្សានុសិស្សនៃសាលាអន្តរជាតិAiAដែលបានចូលរួមក្នុងវេទិកាយុវជនអន្តរជាតិផ្នែកវិទ្យាសាស្រ្ត ISYF = International Science Youth Forum 2025 @Singapore លើកទី១៧ ប្រចាំឆ្នាំ២០២៥ នៅប្រទេសសាំងហ្គាពួរ មានរយៈពេល ៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដែលវេទិកានេះធ្វើឡើងក្នុងគោលបំណង៖ស្វែងយល់បន្ថែមអំពីការស្រាវជ្រាវពីវិទ្យាសាស្រ្ត និងរបបគំហើញថ្មី ការធ្វើការងារជាក្រុមជាមួយអ្នកវិទ្យាសាស្រ្តវ័យក្មេងដទៃទៀត ការយល់ដឹងពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដែលជំរុញឲ្យមានភាពវិជ្ជមានក្នុងសង្គម។គួរជម្រាបផងដែរថាសាលាអន្តរជាតិAiA ត្រូវបានបង្កើតឡើងក្នុងគោលបំណង៖ ផ្តល់ឱកាសដល់កុមារ និងយុវជនកម្ពុជានៅការអប់រំដែលមានលក្ខណៈពេញលេញគ្រប់ជ្រុងជ្រោយដើម្បីឲ្យពួកគេក្លាយទៅជាពលរដ្ឋសកល ដែលមានឯករាជ្យភាពចេះយកអាសារអ្នកដទៃ និងមានទំនួលខុសត្រូវខ្ពស់ដែលញ៉ាំងឲ្យពួកគេក្លាយទៅជាធនធានដ៏មានតម្លៃសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ និងពិភពលោកទាំងមូលនាពេលអនាគត។ជាពិសេសសាលាអន្តរជាតិAiA មានចក្ខុវិស័យចង់ឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននៅសមត្ថភាពពេញលេញដើម្បីក្លាយជាអ្នកដឹកនាំប្រកបដោយសីលធម៌ និងចំណេះដឹងហើយក្លាយជាពលរដ្ឋសកល ដោយពោរពេញដោយទទួលខុសត្រូវការទទួលការសិក្សាពេញមួយជីវិត។


ទន្ទឹមជាមួយគ្នានោះសាលាអន្តរជាតិ AiA មាន៥សាខាក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ២សាខា,ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងមាន១សាខា,ក្រុងច្បារមន ខេត្តកំពង់ស្ពឺ១សាខា និងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ១សាខា។ម្យ៉ាងវិញទៀតសាលាអន្តរជាតិ AiA បើកបង្រៀនចំនួន ៣ភាសាជូនដល់សិស្សានុសិស្សបង្រៀនក្នុងពេលតែមួយ ក្នុងនោះរួមមាន៖១,ភាសាខ្មែរ ២,អង់គ្លេស ៤,និងភាសាចិន ដែលមានស្តង់ដា និងគុណភាពខ្ពស់គ្រូបង្រៀនដោយជនជាតិ តម្រូវទៅតាមភាសា និងមុខជំនាញ៕












Powered by Blogger.